Hattha top Banner

រដ្ឋមន្រ្តីក្រសួងដែនដីស្នើឲ្យវិនិយោគលំនៅដ្ឋានផ្តោតលើតម្លៃទាប

0

ដោយ គង់ សូរិយា

ភ្នំពេញ ស្របពេលដែលទីផ្សារលំនៅដ្ឋាន ចាប់ផ្តើមងាកមកកាន់ទីផ្សារសម្រាប់ប្រជាជនមានប្រាក់ចំណូលទាប និងមធ្យម លោក​ជា សុផារ៉ាបានស្នើឲ្យអ្នកអភិវឌ្ឍន៍នានា ងាកមកជួយគិតគូវិនិយោគលើលំនៅ   ដ្ឋាន​មានតម្លៃទាបឲ្យបានកាន់តែច្រើន។

ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនថា បើសិនជាអាចអ្នកអភិវឌ្ឈន៍ក្នុងវិស័​យលំនៅ    ដ្ឋាននានា ជួយវិនិយោគលើលំនៅដ្ឋានមានតម្លៃទាប ដើម្បីជួយដល់អ្នកធ្វើការក្នុងវិស័យវាយណភ័ណ្ឌកាត់ដេរ និងស្បែក​ជើង និងក្រុមប្រជាពលរដ្ឋផ្សេងៗទៀតជាការប្រសើរ។ បច្ចុប្បន្នក្នុងមួយឆ្នាំយើង ត្រូវការលំនៅដ្ឋានប្រមាណ១ម៉ឺនខ្នង ហើយតម្រូវការនេះគិតតែក្រុមប្រជាជនរស់នៅទីក្រុង និងទីប្រជុំជនប៉ុណ្ណោះ។

លោកបន្តថា “ខ្ញុំមិនមែនជំរុញឲ្យអ្នកអភិវឌ្ឍន៍ សាងសង់លំនៅដ្ឋានតម្លៃទាប នៅជិតសហគមន៍អ្នកមានជីវភាពធូរធារ ដែលធ្វើឲ្យ​ខូចបរិយាកាសសហគមន៍នោះទេ ប៉ុន្តែគួរសាងសង់លំនៅដ្ឋានតម្លៃទាបនៅជាយក្រុងបន្តិច”។លោកបន្តថា “ខ្ញុំជឿថាបើសាងសង់ផ្ទះ ដែលមានរចនាសម្ព័ន្ឋសមស្រប និងមិនមានការដេគ័រច្រើន មិនមានការបំពាក់សម្ភារៈបរិក្ខាច្រើន គឺអាចលក់ក្នុងតម្លៃទាបបាន”។

ប៉ុន្តែលោកជា សុផារ៉ាមិនបញ្ជាក់ឲ្យដឹងពីលំនៅដ្ឋានតម្លៃទាប គួរមានតម្លៃ​ប៉ុន្មានជាក់លាក់នោះទេ។

លោកជា សុផារ៉ាបានបន្តថា យើងគួរផ្តោតលើកម្មកររោងចក្រ ដែលពួកគេ​មានប្រាក់ខែ១៧០ដុល្លារ អាចលៃលក៨០ទៅ១០០ដុល្លារក្នុងមួយខែបង់ថ្លៃផ្ទះបាន ព្រោះបើពួកគេជួលផ្ទះគេតម្លៃ៥០ដុល្លារក្នុងមួយខែ រយៈពេល១០ឆ្នាំឬ២០ឆ្នាំ ក៏នៅតែជាផ្ទះរបស់គេ។លោកបន្តថា ប្រជាជនកម្ពុជា១,២លាននាក់បានធ្វើចំ

ណាកស្រុក និងបានផ្ញើរប្រាក់២០០០លានដុល្លារក្នុងមួយឆ្នាំ ត្រលប់មកប្រទេស​វិញ ហេតុនេះអ្នកអភិវឌ្ឍន៍លំនៅដ្ឋាននានា គួររកឳកាសធ្វើយ៉ាងណាធ្វើការជាមួ​យក្រសួងពាណិជ្ជកម្ម ដើម្បីទទួល​បានសាច់ប្រាក់ទាំងនោះយកមកប្រើប្រាស់ ហើយអាចឲ្យអ្នកធ្វើការនៅក្រៅប្រទេស មានឳកាសទិញលំនៅដ្ឋានបាន។

ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ាលី ហួរបាន​ថ្លែងថា ការលក់លំនៅដ្ឋានតម្លៃខ្ពស់ ហាក់មានភាពយឺតយ៉ាវបន្តិច ហេតុនេះលោ​កបាន និងកំពុងត្រៀមវិនិយោគលំនៅដ្ឋានតម្លៃទាប នៅជាយក្រុងភ្នំពេញផងដែរ ដោយសារក្រុមប្រជាពលរដ្ឋ មានប្រាក់ចំណូលទាបនៅមានចំនួនច្រើន ហើយត​ម្រូវការលំនៅដ្ឋានតម្លៃទាប មានតម្រូវការច្រើននៅក្នុងទីផ្សារនាពេលបច្ចុប្បន្ននេះ។

លោកឧកញ៉ាបានយល់ស្រប នឹងការលើកឡើងរបស់លោកជា សុផារ៉ាដែលកម្ពុជាត្រូវការលំនៅដ្ឋានប្រមាណ១ម៉ឺនខ្នងក្នុងមួយឆ្នាំ។

បច្ចុប្បន្នក្រុមហ៊ុនបួនកំពុងវិនិយោគ លើលំនៅដ្ឋានមានតម្លៃទាបនេះរួចហើយ ដូចជា ក្រុមហ៊ុនWorld Bridge Land ដែលកំពុងវិនិយោគលើលំនៅដ្ឋាន តម្លៃទាបស្ថិតនៅភាគខាងត្បូងក្រុងភ្នំពេញ ក្រុមហ៊ុនប៊ុនជេស្ឋបានវិនិយោគលើ​លំនៅដ្ឋានតម្លៃទាបនៅក្នុងសង្កាត់ព្រែកតាទែន ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្រុងភ្នំពេញ ក្រុមហ៊ុន ARAKAWA Cambodia Co, Ltd កំពុងវិនិយោគលំនៅដ្ឋានសហកម្ម​សិទ្ឋ (ខុនដូ)តម្លៃទាប នៅក្នុងសង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ និងក្រុមហ៊ុនបុរីវិមានភ្នំពេញ បាន​វិនិយោគលំនៅដ្ឋាន មានតម្លៃទាបនៅក្នុងសង្កា​ត់បាក់ខែង តាមបណ្តោយផ្លូ​វជាតិលេខ៦អា។

លោកឧកញ៉ាលី ហួរបានមានប្រសាសន៍ឲ្យដឹងថា នៅពេលខាងមុខឆាប់ៗ​នេះ លោកនឹងវិនិយោគលំនៅដ្ឋានតម្លៃទាប ជាគំរោងធំមួយទៀតនៅតាមបណ្តោយផ្លូវជាតិលេខ៦អាផងដែរ ដោយសារលោកមើលឃើញតម្រូវការកើនឡើង សម្រាប់លំនៅដ្ឋានប្រភេទនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here