ក្រុមហ៊ុនCHIP MONG បោះទុនជាង១១៣លានដុល្លារសាងសងផ្សារទំនើបមួយ ទៀតនៅតាមផ្លូវ២៧១

0

ដោយវុត្ថា

ភ្នំពេញៈ ក្រុមហ៊ុនCHIP MONG RETAIL CO., LTD” បានសម្រេចបោះទុនវិនិយោគប្រមាណ១១៣,៩លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្សារទំនើបមួយទៀត នៅតាមបណ្តោយនេះផ្លូវ២៧១ ខណៈតំបន់នេះ កំពុងមានសក្តានុពលខ្ពស់ និងសំណង់លំនៅឋានរីកដុះដាលកាន់តែច្រើន។

គម្រោងផ្សារទំនើបរបស់ ក្រុមហ៊ុន CHIP MONG RETAIL CO., LTD”ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់កម្ពុជាត្រូវបាន អនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០កន្លងមកនេះ។ គំរោងនេះស្ថិតនៅផ្លូវ២៧១ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលនិងអាចបង្កើតការងារបានចំនួ ៨២៩កន្លែង។

លោកច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជា បានឱ្យដឹងថា ការបង្កើតឱ្យមានផ្សារទំនើបនៅតាមបណ្តោយផ្លូវ២៧១មួយនេះ គឺជាការល្អមួយ ព្រោះតំបន់ភាគខាងត្បូងនៃទីក្រុងភ្នំពេញនេះ មិនទាន់មានផ្សារទំនើបច្រើននោះទេ ។

លោកបន្តថា “ជារួមផ្សារទំនើប នឹងផ្លាស់ប្តូរឥរិយាបទរបស់ប្រជាពលរដ្ឋ ដែលធ្លាប់តែអនុវត្តនៅតាមផ្សារប្រពៃណី ហើយការបង្កើតឱ្យមានផ្សារទំនើបនេះ បង្ហាញពីប្រទេសកម្ពុជាមានអនាម័យ និងបង្កើនការប្រើប្រាស់គុណភាពទំនិញ ដែលអាចចូលរួមថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ”។

លោកបន្ថែមថា ការបង្កើតឱ្យមានផ្សារទំនើបនេះផងដែរ នឹងធ្វើឱ្យមានការប្រកួតប្រជែងកាន់តែច្រើនថែមទៀត ក្នុងទីផ្សាផ្សារទំនើប  តែបច្ចុប្បន្ននេះ ផ្សារទំនើបអីអនកំពុងតែលេចធ្លោខ្លាំងក្នុងចំណោមផ្សារទំនើបផ្សេងទៀត ខណៈតំបន់នេះ នឹងមានផ្សារទំនើបពីរបាន និងកំពុងសាងស់ងមានទាំងផ្សារំនើបរបស់ប៉េងហួត និងអេអន៣។

លោកស្រីអាន សុធីតា នាយិការប្រចាំប្រទេស នៃក្រុមហ៊ុនCBRE Cambodiaបានឱ្យដឹងដែរថា ការអភិវឌ្ឍ ឬការសាងសង់ផ្សារទំនើបនេះ កំពុងមានតម្រូវការខ្ពស់ និងមានសក្តានុពលខ្ពស់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែវាជោគជ័យឬអត់នោះអាស្រ័យលើកត្តជាច្រើន  ហើយអ្នកអភិវឌ្ឍន៍ប្រកដជាដឹងយ៉ាងច្បាស់ ចំពោះការអភិវឌ្ឍន៍ផ្សារទំនើបបែបនេះ។

លោកស្រីបន្តថា “ការអភិវឌ្ឍផ្សារទំនើប ចាំបាច់ត្រូវការជ្រើសរើសទីតាំង សម្រា​ប់នៅតាមផ្លូវ២៧១ភាគខាងត្បូងនៃទីក្រុងភ្នំពេញនេះ មិនទាន់មានផ្សារទំនើបនោះទេ បើទោះមានគម្រោងផ្សារទំនើបចំនួន២ បាននិងកំពុងសាងសង់សាងសង់យ៉ាងក្តី”។

លោកស្រីបន្តថា  ការអភិវឌ្ឍគម្រោងផ្សារទំនើប បើទោះមានច្រើន យ៉ាងណាច្រើនក្តី វាអាស្រ័យលើពេលវេលា ចំណុចលេចធ្លោ និងភាពខុសប្លែកពីគេ ព្រមទាំងមានយុទ្ធសាស្ត្រទាក់ទាញអ្នកជួល រួមជាមួយនឹងការគ្រប់គ្រងបានល្អទើបទទួលបានជោគជ័យក្នុងបើកអាជីវកម្មផ្សារទំនើបនេះ។

ក្រុមហ៊ុន CHIP MONG RETAIL CO., LTD” កាលពីខែធ្នូ ឆ្នាំ ២០១៩ កន្លងមកនេះ បានសម្ពោធផ្សារទំនើបជីប ម៉ុង ណូរ៉ូ ម៉ល មានផ្ទៃសរុបទំហំ១៧,៩០០ម៉ែត្រការ៉េ មានកម្ពស់៥ជាន់ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ដោយបានជ្រើសរើសដៃគូពាណិជ្ជកម្ម ដូចជាភោជនីយដ្ឋាន រោងភាពយន្តប្រណិត ផ្សារទំនើប ជីប ម៉ុង និងហាងលក់រាយជាច្រើនទៀតដោយការសម្រិតសម្រាំងបំផុត។

 

ក្រុមហ៊ុន CHIP MONG RETAIL វិនិយោគលើគម្រោងទាំងអស់របស់ខ្លួន គិតជាទឹកប្រាក់សរុបចំនួន៣០០លានដុល្លារអាមេរិក ដែលការវិនិយោគនេះ ផ្តោតលើការសាង​សង់និងប្រតិបត្តិការ ផ្សារទំនើបខ្នាតតូច ផ្សារទំនើបខ្នាតធំ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបខ្នាតយក្ស៕

LEAVE A REPLY

Please enter your comment!
Please enter your name here