ដោយវុត្ថា
ត្បូងឃ្មុំៈ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង បានថ្លែងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលមានតម្លៃប្រមាណ៥០លានដុល្លារ ត្រូវបានសាងសង់សម្រេចបាន៤៥%ហើយ នឹងបញ្ចប់ការសាងសង់ ជាស្ថានពរនាចុងខែតុលា ឆ្នាំ២០២១ខាងមុខ។

ដោយវុត្ថា
ត្បូងឃ្មុំៈ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង បានថ្លែងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលមានតម្លៃប្រមាណ៥០លានដុល្លារ ត្រូវបានសាងសង់សម្រេចបាន៤៥%ហើយ នឹងបញ្ចប់ការសាងសង់ ជាស្ថានពរនាចុងខែតុលា ឆ្នាំ២០២១ខាងមុខ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឱកាសចុះទៅត្រួតពិនិត្យវឌ្ឍនៈភាព ដំណើរការសាងសង់មន្ទីរពេទ្យនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឱ្យដឹងថា មន្ទីរពេទ្យថ្មីនេះ នឹងក្លាយជាមន្ទីរពេទ្យប្រចាំតំបន់ គ្រប់ដណ្តប់ប្រជាជនក្នុងខេត្តត្បូងឃ្មុំ និងមួយចំនួននៃខេត្តក្រចេះ រតនគិរី ស្ទឹងត្រែង និងមណ្ឌលគិរី
លោកបន្តថា “មកទល់នឹងពេលនេះ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ សាងសង់បាន៤៥%ហើយ”។ លោកបន្តថា “ក្រសួងសុខាភិបាល នឹងខិតខំប្រឹងប្រែងពង្រឹងចំណេះជំនាញ និងបច្ចេកទេសដល់ក្រុមគ្រូពេទ្យ ដើម្បីត្រៀមផ្ដល់សេវាសុខភាពជូនពលរដ្ឋនៅខេត្ដត្បូងឃ្មុំនេះ ប្រកបដោយប្រសិទ្ធិភាពខ្ពស់”។

លោកបន្ថែមថា ចំពោះការវិវឌ្ឍការសាងសង់បាន៤៥%នេះ ក្នុងនោះរួមមាន៖ សាងសង់អគារអ្នកជម្ងឺ ត្រូវបានចាក់ប្លង់សេជាន់ទី៥រួចរាល់ ការងាររៀបឥដ្ឋជញ្ជាំងខណ្ឌសម្រេចបាន៥០% រចនាសម្ពន្ធ័ និងការងារគ្រោងរបស់អគារត្រូវបានបញ្ចប់ ការងាររៀបឥដ្ឋជញ្ជាំងខណ្ឌបានសម្រេច៩០% ប្រពន័្ធទឹកកខ្វក់សម្រេចបាន៧៨% ប្រពន័្ធទឹកភ្លៀងសម្រេចបាន៦៨% ប្រព័ន្ធរូងអគ្គិសនីក្រោមដីសម្រេចបាន៩០% ផ្លូវនៅខាងក្រៅការដ្ឋានធ្វើរួចជាស្ថាពរ រីឯផ្លូវនៅខាងការដ្ឋានវិញសម្រេចបាន៥០% ការងារកាយដីក្នុងដំណើរការសាងសង់រនាំងទប់ដីជម្រាលសម្រេចបាន៩០% និងសសរនៃរបងពទ្ធ័ជុំវិញមន្ទីរពេទ្យត្រូវបានសាងសង់រួចរាល់។
មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំនេះ បានសាងសង់ឡើង នាថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ដោយសម្ពោធបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបញ្ចប់ការសាងសង់សម្រេចជាស្ថាពរ ទៅវិញនៅចុងខែតុលា ឆ្នាំ២០២១ ដែលសាងសង់លើផ្ទៃដីទំហំ២៤,៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រការ៉េ។ គម្រោងនេះសាងសង់ក្នុងរយ:ពេល៤០ខែ។ មន្ទីរពេទ្យធំថ្មីនេះ មានតំរូវការបុគ្គលិកជំនាញប្រមាណ៤៥៦នាក់បន្ថែមទៀត។

ដោយឡែក មន្ទីរពេទ្យនេះ នឹងបំពាក់នូវឧបករណ៍ទំនើបៗ និងមានគ្រែសរុបចំនួន៣០០គ្រែ រួមទាំងមានទទួលព្យាបាលជំងឺដូចជា ផ្នែកជំងឺទូទៅ ផ្នែកជំងឺកុមារ ផ្នែកជំងឺឆ្លង ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកប្រពោធនកម្ម (ICU) ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ ផ្នែករោគស្ត្រី និងសម្រាលកូន ផ្នែករូបភាពវេជ្ជសាស្ត្រ និងEndoscopy ផ្នែកមន្ទីរពិសោធន៍ ឱសថស្ថាន បន្ទប់រំងាប់មេរោគ ផ្នែកប្រព័ន្ធព័ត៌មាន និងបច្ចេកទេសវេជ្ជសាស្ត្រ និងផ្នែកគាំទ្រ មានដូចជា រដ្ឋបាលនិងប្រព័ន្ធសុវត្ថិភាព បន្ទប់បង្កើត និងផ្ទុកអុកស៊ីសែន បន្ទប់សំអាតទឹកកខ្វក់ បន្ទប់ដាក់កាកសំណល់វេជ្ជសាស្ត្រ និងសាលដាក់សាកសព៕