ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាការឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានបែបទំនើប និងទាន់សម័យ បុរីGALAXY 11 បានចាប់ផ្ដើមគម្រោងថ្មីនៅក្នុងប្លុកទី២ ដោយការសាងសង់លំនៅដ្ឋានអាជីវកម្មដ៏ប្រណីត និងមានភាពងាយស្រួលក្នុងការរស់នៅ ដែលមានចំនួនកំណត់ត្រឹមតែជាង២០ខ្នងតែប៉ុណ្ណោះ។

-->
បន្ទាប់ពីទទួលបានភាពជោគជ័យ ទៅលើគម្រោងទីមួយដោយទទួលបានការគាំទ្រយ៉ាងច្រើន និងជឿទុកចិត្តពីសំណាក់អតិថិជន ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានបែបទាន់សម័យ និងប្រណីតភាព បុរី GALAXY 11 បានសម្រេចចាប់ផ្ដើមអនុវត្តគម្រោងទី២ ដោយការសាងសង់សំណង់លំនៅដ្ឋានអាជីវកម្មដ៏ស្រស់ស្អាត ផ្តល់នូវផាសុកភាពខ្ពស់ក្នុងការរស់នៅ ដែលអាចបង្ហាញពីភាពថ្លៃថ្នូរនៅក្នុងសង្គមនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត។
នាយិកាផ្នែកទីផ្សារ និងការលក់ អ្នកស្រី យួម ចាន់រ៉ានី បានមានប្រសាសន៍ប្រាប់ឱ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៧ កុម្ភៈនេះថា សម្រាប់គម្រោងថ្មី ដែលស្ថិតនៅក្នុងប្លុកទី២ នៃបុរី GALAXY 11 កាន់តែមានភាពទាក់ទាញ ងាយស្រួលទាំងការរស់នៅ ងាយស្រួលទាំងការប្រកបអាជីវកម្ម រួមជាមួយនឹងការផ្តល់ជូននូវតម្លៃត្រឹងតែជាង៩ម៉ឺនដុល្លារតែប៉ុណ្ណោះ ដោយគ្រប់អតិថិជនទាំងអស់ អាចមានជម្រើសក្នុងការទិញដោយបង់ផ្ដាច់ និងបង់រំលោះក្នុងរយៈពេលយូរឆ្នាំបានយ៉ាងងាយស្រួល។
អ្នកស្រីបញ្ជាក់ថា “គម្រោងថ្មីនេះ មានតែជាប្រភេទលំនៅដ្ឋានអាជីវកម្មតែប៉ុណ្ណោះ ហើយចំនួនក៏មានកំណត់ ពោលគឺក្រុមហ៊ុនបានកំណត់សាងសង់ត្រឹមតែ២៥ខ្នងតែប៉ុណ្ណោះសម្រាប់ដាក់លក់”។ អ្នកស្រីបានបន្តទៀតថា “គ្រប់លំនៅដ្ឋានដែលស្ថិតនៅក្នុងគម្រោងថ្មីនេះ គឺសុទ្ធតែត្រូវបានធានានូវគុណភាពសំណង់ សោភ័ណភាព និងមានផាសុកភាពខ្ពស់ទាំងនៅក្នុងលំនៅដ្ឋាន ក៏ដូចជាទីធ្លាបរិវេណខាងក្រៅផ្ទះផងដែរ”។

ជាមួយនឹងការចាប់ផ្ដើមអនុវត្តគម្រោងថ្មីនៅក្នុងបុរី GALAXY 11 ដែលជាប្រភេទលំនៅដ្ឋានអាជីវកម្មទាំងអស់នេះ ក៏មានការផ្តល់ជូននូវកម្មវិធីពិសេស សម្រាប់អតិថិជនផងដែរ ដូចជាការបញ្ចុះតម្លៃពិសេសភ្លាមៗបន្ទាប់ធ្វើការកក់ រួមជាមួយនឹងកាដូជាសម្ភារៈប្រើប្រាស់ទំនើបៗដូចជា ទូទឹកកក ម៉ាស៊ីនបោកសំលៀកបំពាក់ ទូរទស្សន៍ LED ទូរទាំង ទូរចង្ក្រានបាយលើក្រោម រួមជាមួយនឹងសម្ភារៈផ្សេងៗជាច្រើនទៀត។
គម្រោងលំនៅដ្ឋានបែបទំនើប ពោរពេញទៅដោយប្រណីតភាពនៃបុរី GALAXY 11 មានទីតាំងនៅ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាតំបន់មានសក្ដានុពលនៅជាយរាជធានីភ្នំពេញ និងជាតំបន់ប្រមូលផ្តុំទៅដោយគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន ស្ថិតនៅជិតផ្លូវ៦០ម៉ែត្រ ជាពិសេសស្ថិតនៅលើផ្លូវទំហំ ៣២ម៉ែត្រ ដែលស្របទិសឆ្ពោះទៅគម្រោងសាងសង់ ព្រលានយន្តហោះភ្នំពេញថ្មី ដែលកាន់តែធ្វើឱ្យការរស់នៅមានភាពងាយស្រួលធ្វើអាជីវកម្មគ្រប់ប្រភេទ ប្រកបដោយសុវត្ថិភាពខ្ពស់ មិនចាញ់តំបន់អភិវឌ្ឍនៃផ្សារទំនើប AEON2 នោះទេ។
រួសរាន់ឡើង អ្នកមកមុន មានសិទ្ធិ និងឱកាសជ្រើសរើសយកទីតាំងល្អ រួមនឹងតម្លៃសមរម្យស្ថិតនៅក្នុងកញ្ចប់នៃកម្មវិពិសេស ដែលផ្ដល់ជូនពីក្រុមហ៊ុន។ សម្រាប់ព័ត៌មានលម្អិតពីគម្រោងសូមទាក់ទងទូរស័ព្ទលេខ០១៧ ៦៦ ១១ ២២ / ០៩៨ ៦៦ ១១ ២២៕