ដោយ ហ្សូលី
ភ្នំពេញ៖ លំនៅដ្ឋានប្រណីតសម្រាប់ប្រកបអាជីវកម្មឬមុខរបរផ្សេងៗដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងភ្នំពេញនៅតាមបណ្តោយផ្លូវជាតិលេខ៥១កំពុងរីកដុះដាលឆាប់រហ័ស និងមានដំណើរការសាងសង់យ៉ាងសកម្ម។

ដោយ ហ្សូលី
ភ្នំពេញ៖ លំនៅដ្ឋានប្រណីតសម្រាប់ប្រកបអាជីវកម្មឬមុខរបរផ្សេងៗដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងភ្នំពេញនៅតាមបណ្តោយផ្លូវជាតិលេខ៥១កំពុងរីកដុះដាលឆាប់រហ័ស និងមានដំណើរការសាងសង់យ៉ាងសកម្ម។

ក្នុងនោះ បុរីអូរ៉ូរ៉ាស៊ីធី (Aurora City) ដែលជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានលើផ្ទៃដីចំនួន៣ហិកតាក៏មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ ៥១ ដែរ ស្ថិតនៅក្នុងភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ដែលជាគម្រោងទី២ បន្ទាប់ពីទទួលបានភាពជោគជ័យពីគម្រោងទី១ នៅតំបន់ក្រាំងធ្នង់ ក្រុងភ្នំពេញរួចមក។
ប្រធានគម្រោងបុរីអូរ៉ូរ់ាស៊ីធី លោក ឃិន សារ៉ាត់ បានមានប្រសាសន៍ថា “បុរីអូរ៉ូរ៉ា ចង់នាំយកគំរូថ្មីជាប្រភេទផ្ទះអាជីវកម្មមកកាន់តំបន់ផ្លូវជាតិលេខ ៥១ ដែលតំបន់នេះមិនធ្លាប់មានពីមុនមក ព្រោះជាទូទៅ នៅតាមបណ្តោយផ្លូវនេះមានតែផ្ទះបែបធម្មតា ឬក៏សាងសង់ជាហាងលក់ទំនិញសាមញ្ញតែប៉ុណ្ណោះ។ ដូច្នេះបុរីអូរ៉ូរ៉ា ចង់ពាំនាំការរស់នៅលំនាំថ្មីក្នុងទីក្រុងក្នុងយុគសម័យបច្ចុប្បន្ននេះ ដែលនឹងផ្សារភ្ជាប់តំបន់ជនបទជាមួយនឹងទីក្រុងក្នុងការលើកកម្ពស់កម្រិតស្តង់ដាររស់នៅ និងសុខមាលភាពប្រជាជន។”
លោក ឃិន សារ៉ាត់ បានបន្តថា ”បុរីអូរ៉ូរ៉ារំពឹងថា នៅថ្ងៃខាងមុខ ផ្លូវ៥១គឺជាផ្លូវក្រវ៉ាត់ក្រុងដែលមានចរន្តសេដ្ឋកិច្ចខ្លាំង ដែលភ្ជាប់ពីខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ។ និយាយឱ្យចំទៅ វាភ្ជាប់ប៉ូលសេដ្ឋកិច្ច៣ ពីទិសខាងត្បូងគឺផ្លូវជាតិលេខ៤ ពីទិសខាងជើងផ្លូវជាតិលេខ៥ និងទិសខាងកើតពីភ្នំបាសិទ្ធទៅ។ ”
ប្រជាជនអាចបង្កើតជំនូញរកស៊ីបានដោយមិនកង្វល់រឿងទីតាំងនោះទេ ព្រោះថាតំបន់ផ្លូវជាតិលេខ ៥១ ជាតំបន់អភិវឌ្ឍនិងមានសក្តានុពល។ ម្យ៉ាងតំបន់នេះជាទីប្រជុំជន មានសាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ឃ្លាំងធំៗ សកម្មនៅក្នុងការធ្វើចរាចរណ៍និងដឹកជញ្ជូនទៅមក។

បច្ចុប្បន្ន បុរី អូរ៉ូរ៉ាស៊ីធី គម្រោងឧត្តុង្គនេះ កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធដូចជា សួនច្បារ ផ្លូវដើរ ចំណតយានយន្ត ផ្លូវថ្នល់ចាក់បេតុងយ៉ាងរឹងមាំ និងមានទទឹងផ្លូវធំទូលាយ មានរៀបប្រព័ន្ធលូដែលមានមុខកាត់លូធំៗ និងការរចនាខឿនផ្លូវតាមបទដ្ឋានបែបអូស្រ្តាលី ដើម្បិបង្ករភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ និងបង្កើនសោភ័ណភាព។
រីឯគេហដ្ឋានបែបអាជីវកម្មរបស់បុរីអូរ៉ូរ៉ាស៊ីធី ចែកចេញជា២ប្រភេទ និង៣ប្លុក ដែលមានសរុបប្រមាណជា២០០ល្វែង។ ផ្ទះអាជីវកម្ម Shop House ប្រភេទA ដែលនៅជាប់មាត់ផ្លូវជាតិ មានកម្ពស់២ជាន់កន្លះ បន្ទប់គេងចំនួន៣ ផ្តល់ទីធ្លាធំទូលាយ ត្រូវប៉ាន់សម្រាប់ការប្រកបអាជីវកម្ម ជួញដូរគ្រប់ប្រភេទ។ អ្វីដែលពិសេសនោះគឺមានរៀបចំសួនច្បារនិងមានចំណតចតឡាននៅពីមុខដ៏ធំផងដែរ។
មួយទៀតនោះគឺប្រភេទ B ជាប្រភេទផ្ទះអាជីវកម្ម Shop House ដូចគ្នាដែលសង់ស្របជាមួយផ្លូវចូលទៅរោងចក្រ ដែលមានកម្ពស់២ជាន់ និងមានបន្ទប់គេងចំនួន២ សាកសមសម្រាប់ការប្រកបអាជីវកម្ម រស់នៅ និងវិនិយោគទុកចំណេញបាននៅថ្ងៃអនាគត៕
ដើម្បីសាកសួរព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងបានតាមរយៈលេខទូរសព្ទ 012 222 016/ 017 222 069/ 017 222 099
http://www.facebook.com/aurora.ct168/videos/190385502196853/



