បណ្ឌិត​គីម ហ៊ាង ប្រាប់​វិធីសាស្ត្រ​យក​កំ​រ៉ៃ​ជើងសារ​ឲ្យ​បាន​ច្រើន​ក្នុងនាម​ជា​ភ្នាក់ងារ​អចលនទ្រព្យ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ការ​គ្មាន​វិធីសាស្ត្រ​ច្បាស់លាស់ និង​គ្មាន​សិល្ប៍​វិធី​ក្នុង​ការនិយាយ​ច្បាស់លាស់ ក្រុម​ភ្នាក់ងារ​អចលនទ្រព្យ​នានា នឹងមិន​អាច​យក​កំ​រ៉ៃ​ជើងសារ​ឬ​កំ​មី​ស្យុ​ង​ពី​អ្នកលក់​អចលនទ្រព្យ​បាន​ច្រើន​នោះទេ។

ចង់ដឹង​វិធីសាស្ត្រ​នេះ គេហទំព័រ Propertyarea.asia សូម​លើកយក​បទពិសោធន៍រ​បស់​លោក​បណ្ឌិត​គីម ហ៊ាង​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ ដែល​បាន​ចែករម្លែក​នៅក្នុង​បរិវេណ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​កាលពីពេលថ្មីៗនេះ​ថា ការ​មិនមាន​វិធីសាស្ត្រ​ក្នុងការ​និយាយ និង​មិនមាន​ជំហ​ជាក់លាក់ និង​ច្បាស់លាស់ ភ្នាក់ងារ​អចលនវត្ថុ នឹងមិន​អាច​រក​កំ​រ៉ៃ​ជើងសារ​ពី​អ្នកលក់​អចលនទ្រព្យ​បាន៣ភាគរយ ដែល​សមាគម​កំណត់​ឡើយ។ លោក​បន្តថា ភ្នាក់ងារ​អចលនវត្ថុថ្មីៗ ពួកគេ១ភាគរយ​ក៏​យក ពីរ​ភាគរយ​ក៏​យក និង​កម្រ​ទទួលយកបាន​បី​ភាគរយ​ណាស់។

លោក​បន្តថា “សម្រាប់​ខ្ញុំ​យក៣ទៅ៥ភាគរយ ហើយ​ដើម្បី​ទទួលយកបាន​កំ​រ៉ៃ​ជើងសារ​បែបនេះ យើង​ត្រូវ​ប្រកាន់​តួនាទី​របស់​យើង និង​ធ្វើការ​ប្រកបដោយ​ក្រម​សីល​ធ៌​ម​វិជ្ជាជីវៈ។លោក​បន្តថា “យើង​ត្រូវ​និយាយថា យើង”យក”បី ឬ៥ភាគរយ មិនមែន​ប្រើពាក្យ”សុំ”នោះទេ នៅពេល​យើង​ប្រើពាក្យ”សុំ” គេ​មិន​ឲ្យ​យើង​ទេ។

លោក​បណ្ឌិត គីម ហ៊ាង បាន​បន្តថា ធ្វើជា​ភ្នាក់ងារ​អចលវត្ថុ​យើង​ត្រូវតែ​ស្អាត រៀបចំ​ឬ​ក​ពារ​ឲ្យ​ឡូយ មិនមែន​ខោ​មិន​ខោ អាវ​មិន​អាវ​នោះទេ ព្រោះ​បើ​យើង

មិនចេះ​រៀបចំ​ឬ​ក​ពារ ម្ចាស់​អចលនទ្រព្យ​ដែលមាន​តម្លៃ​រាប់ម៉ឺន រាប់លាន​ដុល្លារ គេ​មិន​ទុកចិត្ត​យើង និង​មិន​ឲ្យ​តម្លៃ​យើង​នោះទេ ហើយ​យើង​ក៏​នឹងមិន​ទទួលបាន​ជោគជ័យ​ជាមួយ​ពួកគេ​ដែរ។

លោក​បន្តថា ភាពជា​ភ្នាក់ងារ​អចលនទ្រព្យ​ជំនាញ ធ្វើ​ការងារ​ច្បាស់លាស់ ស្មោះត្រង់ និង​អាចជួយ​ម្ចាស់​អចលនទ្រព្យ​លើ​ការរៀបចំ ឬ​រត់​ឯកសារ​នានា​បាន​កាន់តែច្រើន កាន់តែ​ប្រសើរ ហើយ​គេ​នឹងមាន​ទំនុកចិត្ត​លើ​យើង ហើយ​គេ​នឹងរ​ត់រក​យើង​នៅពេល​ពួកគេ​ត្រូវ​ការទិញ ឬ​លក់​អចលនទ្រព្យ​លើកក្រោយៗទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here