មក​មើល​អាគារ​ដ៏​អស្ចារ្យ​មួយ​នៅ​ទីក្រុង​ហុងកុង​ដ៏​ស៊ី​វិ​ល័យ

0

ដោយ វុត្ថា

ភ្នំពេញ៖ ទីក្រុង​ហុងកុង​ត្រូវបាន​គេ​មើលឃើញថា មានការ​រីកចម្រើន និង​ជាទី​ក្រុង​ឋានសួគ៌ សម្រាប់អ្នកទេសចរ​ណ៍​ប្រាថ្នា​ចង់ទៅ​ទស្សនា ហើយ​ទីក្រុង​មួយ​នេះ ក៏មាន​អគារ​ខ្ពស់កបពពក​ជាច្រើន សម្រាប់​បង្អួត​ពិភពលោក​ផងដែរ។

ថ្ងៃនេះ​គេហទំព័រ propertyarea.asia នឹង​បន្ត​លើកយក​អគារ​ខ្ពស់​កប់​ពក​មួយទៀត​ក្នុង​ទីក្រុង​ហុងកុង​មក​បង្ហាញជូន។

អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ (International Commerce Center) មាន​កំពស់៤៨៤ម៉ែត្រ និង១០៨ជាន់ ជា​អគារ​ខ្ពស់​កប់​ពក​ពាណិជ្ជកម្ម ត្រូវបាន​សាងសង់​បញ្ចប់​នៅក្នុង​ឆ្នាំ២០១០ ក្នុង​តំបន់ West Kowloon  ក្នុង​ទីក្រុង Hong Kong។

មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ ជា​ផ្នែក​មួយ​នៃ​គម្រោង Union Square ដែល​ខ្ពស់ជាង​ស្ថានីយ៍ Kowloon ។ អគារ​នេះ គឺជា​អាគារ​ខ្ពសកប់ពពក​លំដាប់​ទី ៤ នៅលើ​ពិភពលោក និង​ខ្ពស់​លំដាប់៣ ក្នុង​តំបន់​អាស៊ី​កាលពី​ឆ្នាំ២០១០ ប៉ុន្តែ​នាពេល​បច្ចុប្បន្ននេះ អគារ​នេះ​ត្រូវបាន​ជាប់​ចំណាត់ថ្នាក់​ទី១១ នៃ​អគារ​ខ្ពស់កប់ពពក​ក្នុង​ពិភពលោក និង​ជា​អគារ​ខ្ពស់​ដែល​ជាប់​លំដាប់ថ្នាក់​ទី៥ ក្នុង​ពិភពលោក​នៃ​អគារ​ដែលមាន​ចំនួន​ជាន់​ច្រើនជាងគេ។

ស្ថាបត្យកម្ម​ដ៏​កំពូល​នេះ ត្រូវបាន​គេ​សាងសង់​ជា​សណ្ឋាគារ​លំដាប់​ផ្កាយ៥ The Ritz-Carton ការិយាល័យ​ពាណិជ្ជកម្ម និង​កន្លែង​ទស្សនា​ទេសភាព Sky100 ក្នុង​ទីក្រុង​ហុងកុង។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​នេះ គឺជា​អគារ​ខ្ពស់កប់ពពក​លំដាប់​ទី២ក្នុង​ទីក្រុង​ហុងកុង ដែល​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ Sun Hung Kai Properties ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន Hennderson Land។ ក្រុមហ៊ុន​ទាំងពីរ​នេះ កឺ​ជា​ប្រតិបត្តិ​ករ​រថភ្លើង​ក្រោម​ដី (Metro) របស់​ទីក្រុង​ហុងកុង និង​ជា​ក្រុមហ៊ុន​អ​ភ​វិ​ឌ្ឍ​ន៍​អ​ច​នល​ទ្រព្យ​ដ៏​ធំ និង​ល្បីល្បាញ​បំផុត​ខាង​សាងសង់​អគារ​ខ្ពស់កប់ពពក។

អគារ​ពាណិជ្ជកម្ម​ខ្ពស់កប់ពពក​របស់​នេះ ត្រូវបាន​ចាប់ផ្តើម​សាងសង់​នៅក្នុង​ឆ្នាំ២០០២ និង​បញ្ចប់ ព្រមទាំង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅក្នុង​ឆ្នាំ២០១០៕

LEAVE A REPLY

Please enter your comment!
Please enter your name here