ដោយវុត្ថា
អាមេរិក៖ អគារខ្ពស់កប់ពពក កម្ពស់ ១០២ ជាន់ របស់អាមេរិកមួយដែលមានឈ្មោះថា Empore State Building បានទាក់ទាញភ្ញៀវទេសចរណ៍ពីជុំវិញពិភពលោកមកលេងកម្សាន្តបានប្រមាណជាង ៤លាននាក់កាលពីឆ្នាំ ២០១៩ កន្លងមកនេះក្នុងចំណោមអគារខ្ពស់កប់ពពកល្បីៗចំនួន ១៥នៅលើពិភពលោក។
យោងតាមការចុះផ្សាយពីគេហទំព័រ www.cnbc.com ដោយបានដក់ស្រង់ព័ត៌មានពីក្រុមហ៊ុនដឹកជញ្ជូនលំដាប់អន្តរជាតិ Uber បានចុះផ្សាយកាលពីពេលថ្មីៗនេះឱ្យដឹងថា អគារ Empire State Building គឺជាអគារដែលទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរណ៍ក្នុងការទស្សនាទេសភាពដ៏ល្អប្រណិតពីជាន់ទី១០២នៃអគារនេះ ។
គេហទំព័រដដែលបន្តថា អគារនេះគឺជាអគារខ្ពស់កប់ពពកដែលមានាចំណាស់ និងជានិមិត្តរូបនៃទីក្រុង Manhattan របស់សហរដ្ឋអាមេរិក ដែលបានសាងសង់បញ្ចប់នៅក្នុងឆ្នាំ ១៩៣១ និងទាក់ទាញទេសចរណ៍ជាង ៤លាននាក់ក្នុងមួយឆ្នាំៗដែលធ្វើឱ្យអគារនេះឈរនៅលំដាក់លេខរៀងទី ១ ដែលទទួលភ្ញៀវទេសចរណ៍ច្រើនជាងគេនៅលើពិភពលោក។
-->
អាគារ Empire State Building មានកំពស់១០២ជាន់ ស្មើនឹង៣៨០ម៉ែត្រទាំងអង់តែនផងមានកំពស់សរុប៤៤៣.២ ម៉ែត្រស្ថិតនៅក្នុងតំបន់ Midtown Manhattan ទីក្រុងញូវយ៉ក។ នៅឆ្នាំ ២០១៧អគារនេះត្រូវបានជាប់ចំណាត់ថ្នាក់ទី៥ ជាអគារខ្ពស់កប់ពពកដែលខ្ពស់បំផុតនៅសហរដ្ឋអាមេរិក និងជាអគារខ្ពស់កប់ពពកលំដាប់ទី២៨នៅលើពិភពលោក។
ការរស្ថាបនាអគារនេះ បានចាប់ផ្តើមនៅថ្ងៃទី១៧ ខែមីនាឆ្នាំ១៩៣០ និង បើកអោយដំណើរការនៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៣១។ អគារនេះ ជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ពេញនិយម ចាប់តាំងពីមានការបើកទ្វារ ដោយមានភ្ញៀវទេសចរប្រហែល៤លាននាក់ទៅកាន់លេងទៅទីនោះ ហើយបានឡើងមើលទេសភាពទីក្រុងនៅជាន់ទី៨៦ និងជាន់ទី១០២ ជារៀងរាល់ឆ្នាំ។
អាគារ Empire State ធ្លាប់បានជាប់ឈ្មោះ ជាអគារខ្ពស់ជាងគេនៅលើពិភពលោកអស់រយៈពេលជិត៤០ឆ្នាំ បន្ទាប់ពីវត្តមានអគារ North Tower ដំបូងរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនៅ Lower Manhattan នៅចុងទសវត្ស១៩៧០បានសាងសង់ចប់។ បន្ទាប់ពីការវាយប្រហារដោយភេវរកម្មនៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ វាបានក្លាយជាអគារខ្ពស់បំផុតនៅទីក្រុងញូវយ៉កជាថ្មី មុនពេលមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកថ្មី មួយនៅក្នុងខែមេសាឆ្នាំ២០១២។
អគារ Empire State Tower គឺជាសម្បត្តិវប្បធម៌របស់អាមេរិក ដែលត្រូវបានដាក់បង្ហាញនៅក្នុងកម្មវិធីជាង២៥០ទូរទស្សន៍ និងភាពយន្តរាប់បញ្ចូលទាំងខ្សែភាពយន្ត King Kong ត្រូវបានចេញផ្សាយនៅឆ្នាំ១៩៣៣ ។អគារនេះត្រូវបានគេចាត់ទុកថា ជាអគារប្រវត្តិសាស្ត្រជាតិផងដែរនៅឆ្នាំ១៩៨៦ និងបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើបណ្ណសារស្ថាបត្យកម្មអាមេរិកក្នុងឆ្នាំ ២០០៧។
ទាំងនេះ គឺជាតារាងអគារស្ថាបត្យកម្មទាំង ១៥ ដែលទទួលភ្ញៀវទេសចរណ៍ច្រើនជាងគេនៅលើពិភពលោកកាលពីឆ្នាំ២០១៩ 1. Empire State Building 2. Freedom Tower 3. CN Tower 4. Arc de Triomphe 5. Eiffel Tower 6. The Louvre 7. Burj Khalifa 8. Disneyland 9. Buckingham Palace 10. Golden Gate Bridge 12. Berlin Wall 13. The Blue Mosque 14. The Vatican 15. Great Pyramid of Giza ៕