ចំណតយានយន្តក្រោមដីនៅមុខស្ថានទូតអាមេរិកបានបញ្ចប់ការសាងសង់

0

ដោយ ហ្សូលី

ភ្នំពេញៈ ចំណតយានយន្តក្រោមដី ដែលមានទីតាំងនៅខាងមុខស្ថាតទូតអាមេរិក ត្រូវបានបញ្ចប់ការសាងសង់ជាងស្ថាពរ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០ម្សិលមិញនេះ។

ចំណតយានយន្តក្រោមដី ស្ថិតនៅតំបន់សំខាន់ៗចំនួន៣ ដូចជា ជិតវត្តភ្នំ ជិតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជិតស្ថានទូតអាមេរិក។ ចំណតនេះមានជាង៣៤០ចំណត និងមានកំពស់២ជាន់ ដែលមានបំពាក់នូវឧបករណ៍ទំនើបៗជាច្រើនដូចជា ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ប្រព័ន្ធសេមស័រសំរាប់ចំណតឡាន ប្រព័ន្ធអគ្គីភ័យ ជណ្តើរយន្តជនពិការ។

មិនតែប៉ុណ្ណោះ ក៏មានជាប្រព័ន្ធប្រកាសអាសន្ន ផ្លាក់សញ្ញាLEDសំរាប់សំគាល់ទីតាំងចតនិងគំនូសសញ្ញា ប៉ុស៌្តសន្តិសុខត្រួតពិនិត្យ បន្ទប់ទឹកទូទៅ និងបន្ទប់ទឹកជនពិការ ប្រព័ន្ធបឺតផ្សែងរថយន្ត និងងពេលផ្សែងពេលមានអគ្គីភ័យ រួមទាំងប្រព័ន្ធបូមទឹកទំនើបកម្ម។

ចំណតយានយន្តនេះស្ថាបនាឡើង ក្នុងគោលបំណងដើម្បីបញ្ចៀសបញ្ហាកកស្ទះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងជាការសហការរួមគ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អ្នកវិនិយោគឯកជន និងសាលារាជធានីភ្នំពេញ។

អាជ្ញាធររាជធានីភ្នំពេញ បានសាងសង់រួចរាល់នូវចំណតក្រោមដី ដែលស្ថិតនៅក្រោមសួនច្បារផ្សារចាស់ នៅមុខស្ថានីយរថភ្លើង ចន្លោះពីអគារខ្ពស់វឌ្ឍនៈ និងអគារកាណាឌីយ៉ា៕

LEAVE A REPLY

Please enter your comment!
Please enter your name here