អ្នកជំនាញៈ វិស័យអចលនទ្រព្យកម្ពុជានៅតែបន្តមានការរីកចំរើនដោយសារ មានការគាំទ្រដោយរដ្ឋាភិបាល

0

ដោយវុត្ថា

ភ្នំពេញៈ ឆ្លើយតបទៅនឹងក្តីកង្វល់ជុំវិញការធ្លាក់ចុះ នៃវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាដែលបង្កឡើងដោយ ជំងឺផូវដង្ហើមប្រភេទថ្មីកូរូណាវីរុស ឬ កូវីដ១៩ ដែលបាននិងកំងរាតត្បាតនៅក្នុងប្រទេសកម្ពុជា និងពិភពលោកនោះ អ្នកជំនាញក្នុងវិស័យនេះបានផ្ញើរសារ និងនៅតែអះអាងថា នៅតែបន្តមានការរីកចំរើន ដោយសារតែមានការគាំទ្រពីរាជរដ្ឋាភិបាល និងធនាគារ។

លោក ច្រឹក សុខនីម ប្រធានសមាគមភ្នាក់ការងារ និងវាយតម្លៃអចលនវត្ថុកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២០ នេះ តាមរយៈការបង្ហោះជាសារវីដេអូថា ទីផ្សារអលចនទ្រព្យ ជាទូទៅផ្សារភ្ជាប់ទៅនឹងសេដ្ឋកិច្ចជាតិ (សេដ្ឋកិច្ច និងអចលនទ្រព្យ) តែបើគិតពីដើមឆ្នាំ២០២០ រហូតដល់ពេលនេះ គឺមានការព្រួយបារម្ភច្រើនជុំវិញទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ដោយសារតែវិបត្តកូវីដ១៩ និងការចាកចេញរបស់ជនជាតិចិនជាដើម។

តាមរយៈខ្សែអាត់វីដេអូជិត៦នាទី លោកច្រឹក សុខនីមបន្តថា “នេះជាបញ្ហាប្រឈមមួយក្នុងទីផ្សារវិស័យអចលនទ្រព្យ តែយ៉ាងណាក៏ដោយ ភាពប្រឈមនេះ ស្ថិតនៅក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ”។លោកបន្ថែមថា “ពីព្រោះថាកម្ពុជាមានគោលនយោបាយសេដ្ឋកិច្ចរឹងមាំក្នុងទំហំប្រមាណ៧ភាគរយ ក្នុងរយៈពេល១០ចុងក្រោយនេះ។ ដូច្នេះអាចនិយា​យបានថា ប្រទេសកម្ពុជាគឺជាប្រទេស ដែលមានសេដ្ឋកិច្ចលូតលាស់នៅក្នុងតំបន់អាស៊ី”។

លោកបញ្ជាក់ទៀតថា វិស័យអចលនទ្រព្យបាន នឹងកំពុងរីកចំរើនក្នុងរង្វង់១០ ទៅ ១៥ ភាគរយជារាល់ឆ្នាំ ដែលអាចឱ្យអ្នកវិនិយោគិន ទទួលបានប្រាក់ចំណេញពីការវិនិ​យោគទៅលើវិស័យអចលនទ្រព្យ ស្របទៅនឹងការរីកចំរើនរបស់កម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រកបដោយភាពឈ្លៀសវៃ ហើយបានត្រួសត្រាយផ្លូវ និងកំណត់ផែនការ យុទ្ធសាស្ត្រក្នុងរយៈពេលវែង ឱ្យសេដ្ឋកិច្ចរបស់កម្ពុជាដើរក្នុងលំនឹង។

លោកបញ្ជាក់ទៀតថា ដូច្នេះវិស័យអចលនទ្រព្យ បាននិងកំពុងរីកចំរើនតាមរយៈការគាំទ្ររបស់រាជរដ្ឋាភិបាល  តាមរយៈការគាំទ្ររបស់វិស័យធនាគារ  និងតម្រូវការជាក់ស្តែង។ ប្រទេសកម្ពុជា មានប្រជាជជនប្រមាណ១៥.៥លាននាក់ ហើយតម្រូវការផ្ទះមានរង្វង់៥ម៉ឺនខ្នងក្នុង១ឆ្នាំៗ ដែលទាមទាឱ្យវិស័យអលនទ្រព្យនេះ ធ្វើការអភិវឌ្ឍនទៅក្នុងពេលអនាគតប្រកបដោយភាពជឿជាក់។

បច្ចុប្បន្នភាព យើងអាចទាញយកផលចំណេញ តាមរយៈគម្រោងវិនិយោគនេះបានដោយផ្អែកលើមូលដ្ឋាន និងគោលការណ៍ទិន្ន័យវិនិយោគ ដែលបានប្រមូលព័ត៌មាន ប្រកបដោយភាពជឿជាក់ ហើយទីផ្សារអចលនទ្រព្យរបស់កមម្ពុជា ធៀបទៅនឹងទីផ្សារអចលនទ្រព្យ នៅក្នុងតំបន់អាស៊ីគឺនៅមានតម្លៃនៅឡើយ។ ការវិនិយោគនៅក្នុងប្រទេសកម្ពុជា ធៀបទៅនឹងបណ្តាប្រទេនៅក្នុងតំបន់អាស៊ាន គឺការវិនិយោគនៅក្នុងប្រទេសកម្ពុជាទទួលបានផលចំណេញប្រាក់ច្រើន ជាបណ្តាប្រទេសនៅជិតខាងរបស់កម្ពុជា ដូចជាវៀតណាម ថៃ និងឡាវជាដើម។

ដូច្នេះទម្រង់សេដ្ឋកិច្ច គោលនយោបាយ និងភាពរឹងមាំព្រមទាំងស្ថានភាពនយោ​បាយមានស្ថេរភាព គឺជាកត្តាដ៏សំខាន់ដែលជំរុញឱ្យវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជានៅតែបន្តមានការរីកចម្រើន និងទទួលបានចំណូលខ្ពស់សម្រាប់វិនិយោគិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here