ដោយ វុត្ថា
ភ្នំពេញ៖ ប្រទេសភូមា បានចាប់ផ្តើមពង្រឹងវិស័យឧស្សាហកម្មអចលនទ្រព្យរបស់ខ្លួន ស្របពេលដែលអ្នកទិញ និងអ្នកជួលបានស្វះស្វែងរកទិញអាផាតមិន និងលំនៅដ្ឋានទំនើបៗកាន់តែច្រើន។
ក្រុមហ៊ុនអចលនទ្រព្យ Colliers International Myanmar បានព្យាករណ៍ទុកថា ការកើនឡើងនៅក្នុងទីផ្សារអចលនទ្រព្យ ក្នុងប្រទេសភូមា នឹងមានភាពខុសគ្នាបន្តិចបន្តួចចំពោះការិយាល័យ និងផ្នែកឧស្សាហកម្មនៅឆ្នាំ២០១៨ បើទោះបីជាតម្លៃជួលត្រូវបានកែតម្រូវ និងអ្នកស្វែងរកអចលនទ្រព្យកំពុងកើនឡើងក្តី ប៉ុន្តែកំនើននោះផ្តោតលើទីផ្សារអាផាតមិន និងខុនដូដែលមានតម្លៃទាប។
-->
ក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យមួយនេះ បានកត់សម្គាល់ឃើញថា ការអ ភិវឌ្ឈក្នុងវិស័យនេះ ដោយសារតែការមានការកើនឡើង នូវតំលៃពលកម្មក្នុងតំបន់ ដោយសារប្រកួតប្រជែងជាមួយតំបន់ ដូចជានៅប្រទេសចិន និងវៀតណាម និងការរីកចម្រើនឡើងវិញនៃវិស័យកាត់ដេរនៅកម្ពុជា។
លោក Tony Picon ប្រធានក្រុមហ៊ុនអចលនទ្រព្យ Collers Mayanmar បញ្ជាក់ថា យើងព្យាករថានិន្នាការនេះ នឹងបន្តកើនឡើងនៅឆ្នាំនេះ ជាពិសេសជាមួយនឹងទីផ្សារឧស្សាហកម្ម។ លោកបន្តថា ជាមួយនឹងការថយចុះនូវការផ្គត់ផ្គង ការជួលការិយាល័យត្រូវបានគេសន្មត់ថា នៅតែមានការប្រកួតប្រជែង ហើយអ្នកជួលនឹងបន្តស្វែងរកការលើកកម្ពស់ និងផ្លាស់ប្តូរទីលំនៅទៅកាន់កន្លែងធ្វើការងារដែលប្រសើរជាងមុន។ កំណែទម្រង់លឿន និងសេរីភាវូបនីយកម្មសេដ្ឋកិច្ចគឺជាមូលដ្ឋានគ្រឹះ ជម្រុញឱ្យវិស័យអចលនទ្រព្យឈានចូលទៅក្នុងបរិបទថ្មី។
ទោះបីជាទីផ្សារកំពុងតែមានការប្រកួតប្រជែងក៏ដោយ ក៏ការជួលផ្ទះល្វែងត្រូវបានគេរំពឹងថា នឹងបន្តមានការកែតម្រូវផងដែរ។ អត្រាដើមទុនបានធ្លាក់ចុះដល់កម្រិតពីរខ្ទង់ពី១៨% ទៅ ២២% ដែលបានកត់ត្រា ក្នុងរយៈពេលពី៣ ទៅ៤ ឆ្នាំកន្លងមកនេះ។
អ្នកទិញផ្ទះនឹងងាកទៅរកផ្ទះល្វែង ដែលមានគុណភាពល្អ ប៉ុន្តែទាន់សម័យ និងខុនដូក្នុងតម្លៃសមរម្យ និងទំហំតូច។
លោក Colliers បានជម្រុញឱ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យ អភិវឌ្ឍន៍នៅជាយក្រុងយ៉ាំងហ្គោន ព្រោះថា តម្លៃដីទាបនៅតំបន់ទាំងនេះ នឹងអាចឱ្យអ្នកសាងសង់ បង្កើតការផ្តល់ជូនសម្រាប់សហគមន៍ថ្នាក់កណ្តាល។
ដូចគ្នានេះដែរ ការចាប់អារម្មណ៍ពីអ្នកជួល នឹងកាន់តែឆ្ពោះទៅរកផ្ទះល្វែងដែលមានកម្រិតទាប ទំហំតូច ប៉ុន្តែជាមួយលក្ខណៈពិសេស និងការជួលសមរ ម្យ។
នៅក្នុងរបាយការណ៍តំបន់អាស៊ីប៉ាស៊ីហ្វិក Colliers International បានញ្ជាក់ថា ការធ្លាក់ចុះទីផ្សារអចលនទ្រព្យនៅអាស៊ី ជាការធ្លាក់ចុះផ្នែកហិរញ្ញវត្ថុសកលឬតំបន់ ដែលជំរុញដោយការវាយតម្លៃភាគហ៊ុនខ្ពស់ (ជាពិសេសសម្រាប់ភាគហ៊ុនរបស់សហរដ្ឋអាមេរិក និងចិន ទោះបីជាអ្នកវិនិយោគអចលនទ្រព្យរបស់ចិនមានចំនួនច្រើនក៏ដោយ)៕










