ដោយភារៈ
ភ្នំពេញៈ ក្រុមហ៊ុនដេញថ្លៃអចលទ្រព្យកម្ពុជា (Cambodian Property Auction Co., Ltd.) ឬហៅកាត់ថាCPA ដែលជាក្រុមហ៊ុនមានអ្នកជំនាញជាតិនិងអន្តរជាតិ លើវិស័យអចលនទ្រព្យជាច្រើនឆ្នាំ បានចាប់ផ្តើមទទួលអចលនទ្រព្យពីម្ចាស់អចលនទ្រព្យនានា ដើម្បីរៀបចំកម្មវិធីដេញថ្លៃ ដោយមានការចូលរួមពីអ្នកវិនិយោគជាតិ អន្តរជាតិជាច្រើន។
ក្រុមហ៊ុននេះបាននិងកំពុងផ្តល់សេវាកម្ម ដេញថ្លៃអចលនទ្រព្យ ដែលជាសេវាកម្មដ៏ល្អបំផុតក្នុងការជួយលោកអ្នក លក់អចលទ្រព្យ ដូចជា ផ្ទះ ដី ឬអគារ ជាដើម បានដាច់លឿន ជាងសេវកម្មអចលទ្រព្យផ្សេងៗ។
លោកសន សំរេចភារៈនាយកប្រតិបត្តិក្រុមហ៊ុន Cambodian Property Auctionបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៦ មិនានេះថា ក្រុមហ៊ុនផ្តល់សេវាកម្មដេញថ្លៃអចលនទ្រព្យដំបូងគេនេះ បាននិងកំពុងធ្វើការងារដោយផ្តោតលើក្រមសីលធ៌មវិជ្ជាជីវៈ និងមានលក្ខណពិសេសជាច្រើនដែលលោក អ្នកគួរប្រើប្រាស់សេវាកម្មដេញថ្លៃអចលនទ្រព្យ ជាមួយនឹងក្រុមហ៊ុន CPA ដូចជា ទី១ លក់លឿន៖ ក្រុមហ៊ុន មានអ្នកជំនាញ ក្នុងការផ្តល់ប្រឹក្សា តម្លៃទីផ្សារអចលទ្រព្យឲ្យបានត្រឹមត្រូវ និង ការផ្សព្វផ្សាយដែលមានប្រសិទ្ធភាពជាច្រើនទំរង់ក្នុងការបង្ហាញអចលនទ្រព្យ ដល់អ្នកវិនិយោគជាតិ និងអន្តរជាតិជាច្រើន ទើបធ្វើឲ្យការលក់អចលនទ្រព្យរបស់លោកអ្នកលឿន ដោយលោកអ្នកចំណេញទាំងពេលវេលានិងថវិកា។
ទី២ ភាគរយខ្ពស់នៃការលក់បានជោគជ័យ៖ ដោយសារតែកម្មវិធីដេញថ្លៃ បានបង្កើតនូវ ភាពបន្ទាន់ៗ ពិសេស ពេវេលាកំណត់ សម្រាប់អ្នកចូលរួមដេញថ្លៃ ទើបធ្វើឲ្យការលក់អាចសម្រេចបានជោគជ័យ ក្នុងភាគរយដែលខ្ពស់ចន្លោះពី៧៥ ទៅ៨០ភាគរយ ដែលដាក់លក់នៅក្នុងកម្មវិធីដេញថ្លៃ។ ពិសេសជាងនេះទៅទៀត អ្នកដែលអញ្ជើញមកកាន់កម្មវិធីដេញថ្លៃ សុទ្ធសឹងតែជាអ្នកមានបំណងចង់ទិញពិតប្រាកដ ហើយបានឆ្លងកាត់ការមើលអលនទ្រព្យរួចហើយមុនពេលកម្មវិធីដេញថ្លៃមកដល់។
ទី៣ ដំណើរការលក់មានតម្លាភាព៖ ម្ចាស់អលនទ្រព្យលែងបារម្មណ៏ពីការលក់លើសថ្លៃ ឬដាក់គងពីលើតម្លៃរបស់អចលទ្រព្យរបស់ខ្លួន ដោយការដេញថ្លៃទទួលបានតម្លៃពិតប្រាកដ ដែលត្រូវបានប្រកាសឡើងនៅក្នុងកម្មវិធីតែម្តង ពុំមានការលាក់លាមរឿងតម្លៃឡើយពិសេសជាងនេះទៅទៀត ក្រុមហ៊ុនមានកោលការណ៏ច្បាស់លាស់ ក្នុងការដេញថ្លៃដោយភាពសុក្រិតនិងត្រឹមត្រូវបំផុត។
ប្រសិនបើអស់លោក មានបំណងចង់លក់អចលទ្រព្យ របស់លោក អ្នកឲ្យបានលឿនសូមទំនាក់ទំនងមកកាន់ក្រុមហ៊ុនCPA Group មានទីតាំងស្ថិតនៅលើបណ្តោយផ្លូវ២៧១ (ចម្ងាយប្រមាណ២០០ម៉ែត្រ គិតពីច្រកចូលវត្តសន្សំកុសល ឆ្ពោះមកក្បាលថ្នល់) ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ឬសូមទំនាក់ទំនងលេខទូរស័ព្ទ 012/ 015/ 068 79 68 79៕






