ដំណឹង​ល្អ! វិស័យ SME នឹង​ទទួលបាន​ឥណទាន​ដោយ​គ្មាន​ទ្រព្យ​បញ្ចាំ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ធនាគារពាណិជ្ជ​ភ្នំពេញ PPC Bank បាន​ចុះ​ហត្ថ លេខា​ជាមួយ​ក្រុម ហ៊ុន​Banhji (បញ្ជី) ដែលជា​ដៃគូ​សហការ​លើ​ធុរកិច្ច​សហគ្រាស ធុន​តូច​និង​មធ្យម (SME) និង​គោលដៅ​យុទ្ធសាស្ត្រ បើកទូលាយ​ដល់​អតិថិជន ជាពិសេស​មិន​ទាមទារ​ទ្រព្យ​បញ្ចាំ​ពី​សហគ្រាស​ធុន​តូច​និង​មធ្យម (SME)។

លោក ស៊ឹម ចាន់គិរី​រត្ន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បញ្ជី បានបញ្ជាក់​ក្នុង​ពិធី​ចុះហត្ថលេខា​ភាពជា​ដៃគូ​ជាមួយ​ធនាគារ PPC Bankកាលពី​ថ្ងៃទី៧ មិនា​កន្លងមក​ថា ក្រុមហ៊ុន​លោក​មាន​ផ្តល់​សូ​ហ្វ​វ៊ែ​រ (software) ដោយ​មិន​គិតថ្លៃ​ទៅដល់​សហគ្រាស​ធន​តូច​និង​មធ្យម  ដោយ​ខាង​ក្រុមហ៊ុន​មាន​ពត៌មាន​ច្រើន ដែល​អាចធ្វើ​ឲ្យ​ខាង​សហគ្រាស​ធុន​តូច និង​មធ្យម​ទទួលបាន​កម្ចី​កាន់តែច្រើន​ពី​ធនាគារ។ លោក​បន្តថា ជាទូទៅ​ប្រសិន​ខ្ចីលុយ​ពី​ធនាគា គឺ​ត្រូវការ​ទ្រព្យ​បញ្ចាំ ប៉ុន្តែ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​បញ្ជី គឺ​យើង​ពិនិត្យមើល​លើ​ទិន្នន័យ​លំហូរ​សាច់ប្រាក់ និង​ប្រតិបត្តិការ​គណនេយ្យ​រប​ស់​ក្រុមហ៊ុន ដែល​ត្រូវការ​ប្រាក់កម្ចី​ថា តើ​ធនាគារ​អាច​ផ្តល់​កម្ចី​អោយ​គាត់​បាន​ឬ​អត់។

លោក​បន្តថា “ការចុះកិច្ចសន្យា​សហការ​ជាមួយ​ធនាគារ ភីភី​ស៊ី ប៊ែ​ង​នា​ពេល​នេះ គឺ​ការផ្តល់​សេវាកម្ម​ទៅ​ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​ខ្លាំងជាងគេ ដោយ​ផ្អែកលើ​សកម្មភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន និង​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន ហើយ​ផ្តល់​ត្រឡប់​ទៅវិញ ទៅមក​នូវ​ព័ត៌មាន​ដែល​លឿន​ហើយ​ត្រឹមត្រូវ។

នាយក​ប្រតិបត្តិ​ធនាគារ​ភ្នំពេញ​ពាណិជ្ជ លោក Shin Chang Moo បាន​ថ្លែង ថា មុននឹង​ជ្រើស​រើសយក​ក្រុមហ៊ុន​បញ្ជី​ជា​ដៃគូ លោក​បាន​ជួប​ជាមួយ​ក្រុមហ៊ុន​ជាច្រើន​រួចហើយ ដោយ​សង្កេតឃើញថា ក្រុមហ៊ុន​បញ្ជី​មាន​យុទ្ធសាស្ត្រ​ធ្វើការ​ច្បាស់លាស់  ហើយ​ការងារ​មួយ​នេះ ក៏​ស្របទៅនឹង​អ្វីដែល​ធនាគារ​ចង់​ធ្វើ ទន្ទឹមនឹងនេះ​ក្រុមហ៊ុន​បញ្ជី ក៏បានផ្តល់​ទំនុកចិត្ត​បន្ថែមទៀត​មក​ធនាគារ​ផងដែរ។

ធនាគារពាណិជ្ជ​ភ្នំពេញ​ពាណិជ្ជ ភីភី​ស៊ី ប៊ែ​ង បាន​បង្កើត​គ្រឹះ​របស់ខ្លួន​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ២០០។ ក្នុង​ប្រតិបត្តិការ​រយៈពេល៩ឆ្នាំ មកដល់​បច្ចុប្បន្ន នេះ ធនាគា​បាន​ពង្រីក​សាខា​ដល់​បណ្តា​រាជធានី ខេត្ត សំខាន់ៗចំនួន១៨កន្លែង​ហើយ។ទស្សនៈវិស័យ:របស់​ធនាគារ ការបង្កើត​ភាពជោគជ័យ​ផ្អែកលើ​មូលដ្ឋាន នីយកម្ម និង​គំរូ​កម្រិត​ខ្ពស់​នៅ​អាស៊ីអាគ្នេយ៍ គោលដៅ​យុទ្ធសាស្ត្រ​អាស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here