ដោយ ហ្សូលី
ជប៉ុនៈ តម្លៃដីធ្លីពាណិជ្ជកម្មនៅទូទាំងប្រទេសជប៉ុន បានកើនឡើងជាគំហុក ខណៈអចលនទ្រព្យនៅសកលលោកកំពុងជាប់គាំង។

ដោយ ហ្សូលី
ជប៉ុនៈ តម្លៃដីធ្លីពាណិជ្ជកម្មនៅទូទាំងប្រទេសជប៉ុន បានកើនឡើងជាគំហុក ខណៈអចលនទ្រព្យនៅសកលលោកកំពុងជាប់គាំង។

កត្តាធំមួយដែលអាចជម្រុញ ឱ្យទីផ្សារដីធ្លីពាណិជ្ជកម្មនៅប្រទេសជប៉ុន កើនឡើងដោយសារតែកំណើនក្នុងវិស័យទេសចរណ៍ ដែលបណ្តាលឱ្យមានតម្រូវការដីធ្លី ដែលក្រុមហ៊ុនអភិវឌ្ឍន៍ និងបណ្តាអ្នកវិនិយោគបណ្តាក់ទុនសាងសង់សណ្ឋាគារ និងហាងនានាជាដើម។
ប៉ុន្តែក្រុមអ្នកជំនាញកំពុងប្រយ័ត្នប្រយែង ជាមួយតួលេខនេះដោយសង្ស័យថា ត្រូវបានគេចងក្រង មុនពេលមានជំងឺរាតត្បាតឆ្លង ដែលកំពុងបង្កការបំផ្លិចបំផ្លាញដល់ទេសចរណ៍ពិភពលោក។
រដ្ឋាភិបាលប្រទេសជប៉ុន បានធ្វើការស៊ើបអង្កេតលើតម្លៃដី នៅទូទាំងប្រទេសក្នុងឆ្នាំ២០២០នេះ ដោយតម្លៃដីបានកើនឡើងជាមធ្យមប្រមាណ១,៤ ភាគរយ ធៀបនឹងឆ្នាំមុន។ នេះគឺជាឆ្នាំទី៥ហើយ ដែលមានការកើនឡើងតម្លៃជាបន្តបន្ទាប់បែបនេះ។
តម្លៃដីពាណិជ្ជកម្មជាមធ្យមនៅតំបន់ក្រៅទីក្រុងធំៗ កើនឡើងប្រហែល០,៣ ភាគរយ។ ផ្នែកមួយនៃទីប្រជុំជន Kutchan នៅរមណីយដ្ឋានខាងជើងនៃ Niseko ត្រូវបានគេមើលឃើញថាមានតម្លៃខ្ពស់បំផុត សម្រាប់ដីលំនៅដ្ឋានដែលបានកើនឡើង ចន្លោះ៤៤ ភាគរយ និង៥៧,៥ ភាគរយ។
តម្រូវការកំពុងមានការកើនឡើងនៅទីនោះ សម្រាប់ផ្ទះវិស្សមកាលសម្រាប់ជនបរទេស និងកន្លែងស្នាក់នៅសម្រាប់កម្មករស្ថាបនារមណីយដ្ឋាន។
អ្នកជំនាញផ្នែកអចលនទ្រព្យម្នាក់កំពុងតែប៉ាន់ប្រមាណថា ផលប៉ះពាល់នៃជំងឺរាតត្បាតរាលដាល លើឧស្សាហកម្មអចលនទ្រព្យអាចនឹងធ្ងន់ធ្ងរ។
លោកTakeshi Ide ប្រសាសន៍ថា “ការឆ្លងរាលដាលកាន់តែយូរ តម្លៃអចលនទ្រព្យកាន់តែធ្លាក់ចុះ ហើយនៅទីបំផុតនឹងធ្វើឱ្យតម្លៃដីធ្លាក់ចុះទៅជាមួយគ្នា”៕