ដោយ ប៊ី
ភ្នំពេញៈ ជំងឺ COVID-19 មិនមានផលប៉ះពាល់គួរឱ្យកត់សម្គាល់ លើទីផ្សារស៊ីម៉ងត៍ និងសម្ភារៈសំណង់ផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា ដែលកំពុងរក្សានូវតម្រូវការខ្លាំងនាពេលបច្ចុប្បន្ននេះ។
វិស័យសំណង់នៅកម្ពុជាបានរាយការណ៍ថា មិនមានការធ្លាក់ចុះនៃតម្រូវការ ដោយសារតែជំងឺរាតត្បាតគ្របនេះទេ ខណៈដែលតម្លៃស៊ីម៉ងត៍កំពុងមានលំនឹងល្អ។
-->
លោក Wirot Phanitphotchamarn ប្រធានផ្នែកលក់និងទីផ្សារក្រុមហ៊ុនស៊ីម៉ងត៍កំពតបានមានប្រសាសន៍ថា តម្រូវការនៅតែរឹងមាំសម្រាប់ស៊ីម៉ងត៍ និងសម្ភារៈសំណង់ ដោយសារការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនគរូបនីយកម្ម ការវិនិយោគរយៈពេលវែង និងកំណើនគ្រួសារ និងប្រជាជន។ យើងជឿជាក់ថាសេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលវែង។
ក្រុមហ៊ុនស៊ីម៉ងត៍កំពតបានឱ្យដឹងថា “ក្រុមហ៊ុននឹងមិនបន្ទាបតម្លៃផលិតផលរបស់ខ្លួននៅតាមទីប្រជុំជន ដូចជាខេត្តសៀមរាប និងក្រុងព្រះសីហនុទេដែលការភ័យខ្លាចចំពោះការផ្ទុះឡើងនៃជំងឺ COVID-19 បានធ្វើឱ្យលំហូរភ្ញៀវទេសចរថយចុះ ដោយសំអាងថាទីផ្សារនៅតែរឹងមាំ”។
លោក Phanitphotchamarn មានប្រសាសន៍ថា “យើងមិនមានការព្រួយបារម្ភអំពីតម្លៃនោះទេ ព្រោះវាជាបញ្ហានៃតម្រូវការ និងការផ្គត់ផ្គង់។ ក្រុមហ៊ុនអេសស៊ីជីផ្តោតលើគុណភាព និងតម្លៃ”។
តំណាងផ្នែកលក់របស់ក្រុមហ៊ុនច្រាយ សុគន្ធ លក់គ្រឿងសំណង់ដែលមានមូល ដ្ឋាននៅស្រុកស្អាង ខេត្តកណ្តាលបានប្រាប់អន្តរជាតិមួយថា តម្លៃស៊ីម៉ងត៍នៅលើទីផ្សារមិនបានផ្លាស់ប្តូរទេ។
លោកស្រីបាននិយាយថា ឃ្លាំងរបស់លោកស្រី បានដាក់ការបញ្ជាទិញស៊ីម៉ងត៍៣ ប្រភេទគឺខេស៊ីម៉ងត៍ ដែលជាផលិតផលរបស់ក្រុមហ៊ុនស៊ីម៉ងត៍កំពត កំពុងលក់ក្នុងតម្លៃ ១០៣ដុល្លារអាមេរិកក្នុងមួយតោន។ ទន្ទឹមនឹងនេះផលិតផលស៊ីម៉ងត៍ Camel របស់ជីបម៉ុងអ៊ីនជីស៊ីម៉ងត៍លក់ក្នុងតម្លៃ១០១ដុល្លារសហរដ្ឋអាមេរិក និងស៊ីម៉ងត៍បាត់ដំបងស៊ីម៉ងត៍ដាក់លក់ក្នុងតម្លៃជាង៩០ដុល្លារអាមេរិកក្នុងមួយតោន៕ (Cement News)។