បច្ចុប្បន្ននេះ ការទិញផ្ទះ ភាគច្រើនគឺត្រូវបានអនុវត្តតាមវិធីសាស្ត្រដោយទិញដោយការបង់រំលស់ ដែលប្រការនេះបានធ្វើឲ្យមានបំណុលជាប់ខ្លួនចាប់ពី 10 ទៅ 30ឆ្នាំ ទើបអាចរួចបំណុល មានន័យថា ការទិញផ្ទះគឺជាកិច្ចការដ៏ធ្ងន់ធ្ងរមួយ ព្រោះវាអាចប៉ះពាល់ដល់ប្រាក់សន្សំសម្រាប់អនាគតរបស់អ្នក។ ដូច្នេះ មុននឹងអ្នកសម្រេចចិត្តទិញផ្ទះដោយការបង់រំលស់ អ្នកត្រូវគិតឲ្យបានល្អិតល្អន់ជាមុនសិន បើមិនដូច្នេះទេ អ្នកនឹងត្រូវជំពាក់បំណុលវ័ណ្ឌករជាក់ជាមិនខាន។ តើមុននឹងទិញផ្ទះដោយការបង់រំលស់ត្រូវគិតទៅលើអ្វីខ្លះ?
01) លុយសម្រាប់បង់ថ្លៃផ្ទះ (ប្រាក់កក់) ៖ រាល់ការទិញផ្ទះបង់រំលស់ ជាដំបូងតម្រូវឲ្យអ្នកបង់ប្រាក់កក់ជាមុនសិន ដោយមានរហូតដល់ 30% បន្ទាប់មកត្រូវបង់ជាបន្តបន្ទាប់រៀងរាល់ខែ ទៅតាមចំនួនតម្លៃផ្ទះ។
02) លុយសម្រាប់បង់ប្រចាំខែ ៖ តើប្រាក់ចំណូលរបស់អ្នកអាចទ្រទ្រង់សម្រាប់បង់ថ្លៃការប្រាក់ប្រចាំខែគ្រប់គ្រាន់ដែរ ឬទេ? បើសិនជាលទ្ធភាពរបស់អ្នកនៅមិនទាន់គ្រប់គ្រាន់ទេនោះ ចូរកុំទាន់សម្រេចចិត្តទិញផ្ទះដោយបង់រំលស់អី។