ដោយ គង់ សូរិយា
ភ្នំពេញ៖ កំលាំងនៃការទិញកើនឡើង ស្របពេលនឹងកំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ អ្នកវិនិយោគក្នុងស្រុកបានចាប់យកចំណែកខុសៗគ្នា ដើម្បីទាក់ទាញយកអតិថិជន ជាក់ស្តែងផ្សារទំនើបចំនួន៥ទៀត នឹងបើកដំណើរការនៅឆ្នាំនេះ។
ផ្សារទំនើបទាំង៥នោះរួមមាន ផ្សារទំនើបបែបសហគមន៍ឈ្មោះ The Park ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ផ្សារទំនើប Noro Mall ស្ថិតនៅលើមហាវិថីព្រះនរោត្តម ផ្សារទំនើប The Commune ស្ថិតនៅតំបន់ទួលគោក ផ្សារទំនើប Downtown93 ស្ថិតនៅមហាវិថីព្រះមុនីវង្ស និងផ្សារទំនើប Olympia Plaza Mallស្ថិតនៅក្នុងគំរោង Olympia City ស្ថិតនៅទល់មុខវត្តសំពៅមាស។