ដោយវុត្ថា
ភ្នំពេញៈ អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានអះអាងថា រហូតមកដល់ពេលនេះ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធៗរបស់ចិននៅកម្ពុជា នៅតែដំណើរការធម្មតាដោយពុំមានការផ្អាកការរដ្ឋាននោះទេ បើទោះបីកម្ពុជាទទួលរងផលប៉ះពាល់នូវជំងឺកូវីដ១៩ ក៏ដោយ។
លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២០ នេះ ថា គម្រោងហេដ្ឋារសម្ព័ន្ធធំៗដែលវិនិយោគដោយប្រទេសចិន រួមមានគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ គម្រោងផ្លូវហាវ៉េភ្នំពេញខេត្តព្រះសីហនុ និង គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតក៏នៅតែដំណើរការធម្មតាផងដែរ។
-->
លោកបន្ថែមថា “បុគ្គលិកជនជាតិចិន ដែលនៅការដ្ឋាននៅតែធ្វើ ហើយអាចនិយាយបានថាពួកគេនៅដាច់ដោយឡែកពីគេ ហើយពុំមានការព្រួយបារម្ភពីការឆ្លងជំងឺកូវីដ ១៩នោះទេ បើទោះបីបុគ្គលិកដែលធ្វើការនៅក្រសួង ធ្វើការតាមអនឡាញក៏ដោយ”។ លោកបន្ថែមទៀតថា “ជារួមរាល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ទាំងអស់ទាំងរបស់ចិននិងរ ដ្ឋាភិបាលនៅតែដំណើរការធម្មតា និងធ្វើទៅតាមផែនការរបស់ខ្លួន ពុំមានការផ្អាក់សកម្មភាពនោះទេ”។
សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា កាលពីកន្លងមកនេះ បានប្រាប់ទៅលោកទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឱ្យមានការផ្អាក់សម្ពោធ និងបើករដ្ឋានស្ថាបនហេដ្ឋារចនាសម្ព័ន្ធ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលទាំងអស់នៅក្នុងអំឡុងផ្ទុះនូវជំងឺកូវីដ១៩ នេះ ។
សម្តេចតេជោបន្ថែមថា “សម្រាប់គម្រោងដែលជាជំនួយ និងហិរញ្ញវប្បទានរបស់បរទេសនៅតែអាចបើករដ្ឋាន និងសម្ពោធជាធម្មតាទៅតាមផែនការ”។
ប្រទេសចិនគឺជាប្រទេសដែលនាំមុខ ក្នុងចំណោមប្រទេសនានានៅទូទាំងសកលលោក ក្នុងការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំជាច្រើន ដែលទុនប្រមាណជិត ៣០០០លានដុល្លារអាមេរិកនៅកម្ពុជា៕