ដោយ ប៊ី
ភ្នំពេញ៖ ក្រុមហ៊ុន Oxley Gem (Cambodia) Co., Ltd ដែលជាក្រុមហ៊ុនម្ចាស់គម្រោងអភិវឌ្ឍន៍ចម្រុះ The Peak បានប្រកាសជាផ្លូវការថា ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd បានចាប់ផ្តើមដំណើរការសាងសង់គម្រោង The Peak ជាផ្លូវការពីពេលនេះតទៅហើយ។

លោកជៀ រ៉ ហ័រ (Jia Ruo Hua) នាយកគ្រប់គ្រងទូទៅនៃសាខាក្រុមហ៊ុន China Railway ប្រចាំកម្ពុជា បានថ្លែងក្នុងនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីពេលថ្មីៗនេះថា បានបង្កើតក្រុមបច្ចេកទេស ផ្នែកសំណង់ដ៏រឹងមាំមួយនៅប្រទេសកម្ពុជា ដើម្បីធានាថាគម្រោងនេះ អាចនឹងត្រូវបានបញ្ចប់ទាន់ពេលវេលា ហើយធានាបាននូវសុវត្ថិភាព និងគុណភាពខ្ពស់បំផុត។
ក្នុងពេលដ៏ខ្លី ក្រោយពីកាន់កាប់ការដ្ឋានជាផ្លូវការ ក្រុមហ៊ុនរបស់លោក បានបង្កើនសន្ទុះនៃការសាងសង់យ៉ាងល្អប្រសើរ ដោយបានសម្រេចការតំឡើង នូវស្រទាប់ការពារជញ្ជាំងផ្នែកខាងក្រៅនៃអគារផ្សារទំនើបរបស់គម្រោង The PeAk ។
ជាមួយការធានា និងប្ដេជ្ញាចិត្តយ៉ាងមោះមុតពីក្រុមហ៊ុនឆៃណា រៀលវ៉េ យូបេន , ក្រុមហ៊ុន អកស៍ឡី ជេម ជឿជាក់ថាគម្រោង The PeAK នឹងក្លាយជាអគារតំណាងមួយនៅក្នុងប្រទេសកម្ពុជាទាំងមូល។
គម្រោង The Peak ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាគម្រោងអភិវឌ្ឍន៍អគារចម្រុះ៥៥ជាន់ ដែលរួមមានអគារ១ សម្រាប់សណ្ឋាគារនិងការិយាល័យ និងអគារ២ទៀត សម្រាប់អគារស្នាក់នៅផ្សារទំនើប និងចំណតរថយន្តជាច្រើនជាន់៕






