ស្ពានឆ្លងកាត់ខណ្ឌឫស្សីកែវតភ្ជាប់ខណ្ឌជ្រោយចង្វាសម្រេចបាន ១៥ភាគរយហើយ

0
ស្ពានឆ្លងកាត់ខណ្ឌឫស្សីកែវតភ្ជាប់ខណ្ឌជ្រោយចង្វាសម្រេចបាន១៥ភាគរយហើយ

ដោយ ប៊ី

ភ្នំពេញ៖ ការដ្ឋាន​សាងសង់​ស្ពានបេតុង ឆ្លងកាត់​ទន្លេសាប​ស្រប​ស្ពាន​បា​ឡេ​នៅមុខ​ឃ្លាំង​សាំង ស្ថិតក្នុង​ខណ្ឌឫស្សីកែវ​ត​ភ្ជាប់​ទៅ​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វា សម្រេចបាន១៥ភាគរយ​ហើយ​គិត​មកដល់ពេលនេះ។

ស្ពាន​នេះ​មាន​តួនាទី​សំខាន់ ក្នុងការ​រួមចំណែក​រំ​ដោះ​ចរាចរ​លើផ្លូវ​ជាតិ​លេខ៦ និង​ផ្លូវជាតិ​លេខ៥ ក៏ដូចជា​ច្រកចេញចូល​រាជធានី​ភ្នំពេញ និង​ជា​សមិទ្ធផល​ថ្មី​មួយទៀត​ជា​ចំណងដៃ​សម្រាប់​រាជធានី​ភ្នំពេញ។

លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ឱ្យដឹងថា ការដ្ឋាន​សាងសង់ ស្ពានបេតុង​ឆ្លងកាត់​ទន្លេសាប ស្រប​ជាមួយ​ស្ពាន​បា​ឡេ​នៅមុខ​ឃ្លាំង​សាំង​ការដ្ឋាន​ទាំងមូល​សម្រេចបាន១៥ភាគរយ​ហើយ។

លោក​បានឱ្យដឹងថា “បើ​គិតពី​គ្រឹះ​ជម្រៅ​ខាងក្រោម ដែល​ចាក់​បេតុង​រួច​ក្នុងចំណោម៥២ដើម​នោះ គឺ​យើង​អនុវត្តបាន​ស្ទើ​តែ៩០ភាគរយ​ហើយ។លោក​បន្តថា “ចំពោះ​គ្រឹះ​ជម្រៅ​ក្បាលស្ពាន​ចំនួន២០ យើង​អនុវត្តបាន៤គ្រឹះ​ជម្រៅ​ហើយ ស្មើនឹង២០ភាគរយ។

ស្ពាន​នេះ​មាន​តួនាទី​សំខាន់ ក្នុងការ​រួមចំណែក​រំ​ដោះ​ចរាចរ​លើផ្លូវ​ជាតិ​លេខ៦ និង​ផ្លូវជាតិ​លេខ៥ ក៏ដូចជា​ច្រកចេញចូល​រាជធានី​ភ្នំពេញ និង​ជា​សមិទ្ធផល​ថ្មី​មួយទៀត​ជា​ចំណងដៃ​សម្រាប់​រាជធានី​ភ្នំពេញ។ ប្រជាពលរដ្ឋ​ដែល​បាន​ឆ្លងកាត់​ស្ពាន ក៏​ដូច​បង្កើន​សរសៃឈាម​សេដ្ឋកិច្ច ត​ភ្ជាប់​ពី​បណ្តា​ខេត្ត មក​រាជធានី​ភ្នំពេញ​ទៅតាម​បណ្តា​ខេត្ត​ក្រោម​អនុសាសន៍ របស់​សម្តេច តេ​ជោ ហ៊ុន សែន។

សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ការបើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​មួយ​ខ្សែ ស្រប​ជាមួយ​ស្ពាន​បា​ឡេ ដែល​បាន​ស្ថាបនា​រួច នឹង​បាន​ដាក់ឱ្យ​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ឆ្លងកាត់​ប្រមាណ២ឆ្នាំ​ហើយ។

ស្ពានបេតុង​ដែល​ស្ថាបនា​នៅ​អម​ជាមួយ​ស្ពាន​បា​ឡេ នៅមុខ​ឃ្លាំង​សាំង​មាន​ប្រវែង៩២២ម៉ែត្រ​ទទឹង២០,៥ម៉ែត្រ។ ចិញ្ចើម​ស្ពាន​សម្រាប់​ថ្មើរជើង មាន​ទទឹង១,២៥ម៉ែត្រ​សងខាង កម្ពស់​សរសរ​ស្ពាន​សម្រាប់​ព្យួរ​ខ្សែកាប ធៀប​នឹង​កម្រាល​ស្ពាន៣៤ម៉ែត្រ។

សរសរ​សម្រាប់​ព្យួរ​ខ្សែកាប​មាន​សរសរ​ចំនួន៤គន្លង ខ្សែ​យានយន្ត​ទទឹង៣.៧៥ម៉ែត្រ,គន្លង​ធ្វើចរាចរ២ខ្សែ​ទៅ២ខ្សែ​មក កម្ពស់​នាវាចរ​ក្រោម​ស្ពាន​អតិបរមា​នៅ​រដូវវស្សា១០.៥ម៉ែត្រ កម្ពស់​នាវាចរ​ក្រោម​ស្ពាន​អ​ប្បរមា​នៅ​រដូវប្រាំង២០,៥ម៉ែត្រ​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ និង​ដាក់​ស្លាក​សញ្ញា​ចរាចរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here