អ្នកជំនាញ​ប្រាប់​ពី​កត្តា​សំខាន់​ដែល​ជម្រុញ​ឱ្យ​អ្នកវិនិយោគ​អចលនទ្រព្យ​គួរវិនិយោគ​នៅ​ផ្លូវជាតិ​លេខ៥១

0

ដោយ ហ្សូ​លី

ភ្នំពេញៈ ផ្លូវជាតិ​លេខ៥១ ដែល​នឹង​បណ្តុំ​ទៅដោយ​រោងចក្រ សហគ្រាសធំៗនឹង ក្លាយទៅជា​ទីក្រុង​ថ្មី​មួយ​ទាក់ទាញ​អ្នកវិនិយោគ​ជាច្រើន។ ក្រៅពី​កត្តា​រោងចក្រ នៅមាន​ចំនុចសំខាន់ៗជាច្រើន​ទៀត ដែល​អ្នកជំនាញ​នឹង​មក​បកស្រាយ​រៀបរាប់ ពី​មូល​ហេតុដែល​គួរ​វិនិយោគ។

លោក​ម៉ន សុខា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ UTRUST បាន​ថ្លែងប្រាប់​តាម​ទូរ​សព្ទ​មកកាន់​គេហទំព័រ  Property Area Asia កាលពី​ថ្ងៃទី៣០មិនា​កន្លងមក​ថា មាន​កត្តា​ច្រើន ដែល​អ្នកវិនិយោគ​គួរតែ​សម្លឹង​ទៅខាង​ផ្លូវ​លេខ៥១ ដោយសារតែ​តំបន់​នោះ​អាច​ត្រូវប៉ាន់​ច្រើន​គួរសម។ ព្រោះ​មាន​ផ្លូវធំ​ខ្វាត់ខ្វែង​ផ្សារភ្ជាប់​ពី​ផ្លូវជាតិ៥ មក​ផ្លូវជាតិ​លេខ៤ ហើយ​ឡើងមក​ផ្លូវជាតិ​លេខ៤១ ដល់​ផ្លូវជាតិ​លេខ៣ ខេត្តកំពត។

លោក​បន្ថែមថា “អ្វីដែល​សំខាន់​នោះ​ប្លុក​ផ្លូវជាតិ៥១ កំពុងមាន​ការកើនឡើង​នូវ​តម្លៃ​អចលនទ្រព្យ​លឿន ហើយ​គម្រោង​អចលនទ្រព្យ ក៏មាន​ការគាំទ្រ​ច្រើន​ពី​អតិថិជន​ផងដែរ។ លោក​បន្តថា “នៅ​តំបន់​នោះ​តម្លៃ​ផ្ទះ​មានតម្លៃ​ធូរ​ជាង​ប្លុកផ្សេងៗ អញ្ចឹង​ជា​ឱកាស​សម្រាប់​អតិថិជន ដែលជា​អ្នកវិនិយោគ​អាច​ប្រើ​ទុន​តិច ដើម្បី​ទិញ​ហើយ​គាត់​នឹង​ទទួលបាន​ឱកាស​នៃ​ការ​ចំនេញ​ខ្ពស់ជាង​តំបន់ផ្សេង។

រាជរដ្ឋាភិបាល​ត្រូវ​បម្លាស់​ទី​រោងចក្រ​សហគ្រាស​ធុន​តូច មធ្យម ទៅកាន់​តំបន់​ជាយក្រុង​នៅក្នុង​ប្លុក​ហ្នឹង​ដូចគ្នា។ ម្យ៉ាងទៀត ខេត្តកំពង់ស្ពឺ និង​ខេត្តកណ្តាល​ដែលជា​ព្រំប្រទល់​គ្នា បច្ចុប្បន្ន​ក៏មាន​គម្រោង​អភិវឌ្ឍធំៗច្រើនយក្សៗ មកពី​ចិន ជប៉ុន​និង​ក្រៅប្រទេសផ្សេងៗទៀត។ ម្យ៉ាង​នៅ​តំបន់​នោះ​មានការ​កើនឡើង​ជា​សំណង់ផ្ទះ​ល្វែង ផ្ទះ​វីឡា ជាពិសេស​ផ្ទះ​អាជីវកម្ម នៅលើ​ផ្លូវ៥។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា លោកស្រី ចេ​វ សុ​ឃុន ធ្លាប់បាន​មានប្រសាសន៍ថា ផ្អែក​តាម​ទិដ្ឋភាព​នៃ​ការអភិវឌ្ឍ​ជាក់ស្ដែង នៅពេល​បច្ចុប្បន្ននេះ មិនយូរ​ទៀត​នោះទេ នឹង​ប្រែ​រូបរាង​ទៅជា​ក្រុង​ថ្មី​ជាក់​ជាមិនខាន។ តំបន់​ផ្លូវ៥១ បើ​ប្រៀបធៀប​ជាមួយ​តំបន់​ជាយក្រុង​ដទៃទៀត គឺមាន​សក្ដានុពល​ជាងគេ ដោយសារតែ​តំបន់ នេះ​ភាគច្រើន​មានការ​អភិវឌ្ឍ​និង​មាន​ប្រជាជន​រស់នៅ​ច្រើន។

លោកស្រី​បន្តថា “អ្វីដែល​ធ្វើឱ្យ​អ្នកវិនិយោគ​គួរ​ចូលទៅ​តំបន់​នេះ ដោយសារតែ​កត្តា ភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ មាន​ភាពល្អប្រសើរ​ងាយ​ស្រួល​ក្នុង​ការធ្វើ​ចរាចរណ៍ និង​ដឹកជញ្ជូន​សម្រាប់​សេដ្ឋកិច្ច។

ជាក់ស្តែង​បុរី​អូ​រ៉ូ​រ៉ាស៊ី​ធី ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន ប្រភេទ​អាជីវកម្ម​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៥១ផងដែរ។ គម្រោង បុរី អូ​រ៉ូ​រ៉ា ស៊ី​ធី ផ្លូវជាតិ​លេខ៥១ (ឧដុង្គ) ក៏បាន​គិតគូរ​យ៉ាង​ឥតខ្ចោះ សម្រាប់​អតិថិជន​ដែល​ចង់​ប្រកប​អាជីវកម្ម បង្កើត​មុខ​ជំនួញ ចំពោះ​ការទិញ-លក់ ដែល​អាចរ​កនូវ​ប្រាក់ចំណេញ​ខ្ពស់ ឬ​ដាក់​ជួល​ជា​អគារ​ការិយាល័យផ្សេងៗ ខណៈដែល​តំបន់​នេះ ជា​តំបន់​គោលដៅ​អភិវឌ្ឍ​បន្ថែម ឱ្យ​ក្លាយជា​តំបន់​រណប​ដែល​ទាក់ទាញ​បំផុត។

ក្រៅពីនេះ​គំរោង​នេះ ក៏​ជា​តំបន់​អភិវឌ្ឍន៍​លំនៅដ្ឋាន​រស់នៅ​សមប្រកប ក្នុង​ទីប្រជុំជន បណ្តុំ​ដោយ​សំណង់​សហគ្រាស​តូចធំ​នានា ក្បែរ​គម្រោង​វិនិយោគ​នានា។ គម្រោង បុរី អូ​រ៉ូ​រ៉ា ស៊ី​ធី ផ្លូវជាតិ​លេខ៥១ (ឧដុង្គ) បាន​ស្ថាបនា​ទៅលើ​ប្រព័ន្ធធារាសាស្ត្រ ផ្លូវថ្នល់ ខ្វែងខ្វាត់​ធំ​ទូលាយ ប្រព័ន្ធ​លូបង្ហូរទឹក​ស្អុយ​ដែលមាន​ទំហំ​ធំ មិន​កកស្ទះ ពោរពេញ​ដោយ​អំពូល​ភ្លើងអគ្គិសនី​អម​ពេញ​ដងផ្លូវ ដែលជា​កត្តា​មួយ​ជម្រុញ​អោយ​តំបន់​នេះ កាន់​តែមាន​សក្តានុពល​សេដ្ឋកិច្ច​ទ្វេ​រដង។

បុរី​អ៊ូ​រ៉ូ​រ៉ា ស៊ី​ធី គម្រោង​ឧ​ត្តុ​ង្គ ស្ថិតនៅលើ​ផ្លូវជាតិ​លេខ៥១ ភូមិ​ក្បាល​អូរ ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ដើម្បី​ទទួលបាន​ព័ត៌មាន​លម្អិត អាចធ្វើ​ការអញ្ជើញ​ទៅដល់​ទីតាំង​ការដ្ឋាន​ផ្ទាល់ ឬ​ទំនាក់ទំនង​មកកាន់​លេខ​ទូរស័ព្ទ៖ 017 222 099 / 086 666 375 ៕

LEAVE A REPLY

Please enter your comment!
Please enter your name here