ដោយដែន ចែងចាំង
ភ្នំពេញ៖ មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ និងលំនៅដ្ឋានបែបសហកម្មសិទ្ឋដ៏ធំមួយ នឹងបើកដំនើរការនៅឆ្នាំ២០២០ខាងមុខនេះ ស្របពេលទស្សនទាននៃការ អភិវឌ្ឍចម្រុះបែបនេះ កំពុងពេញនិយមនៅកម្ពុជា។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានឲ្យដឹងនាព្រឹកថ្ងៃទី១៤ មិនានេះថា គំរោង Urban Village បានចាប់ផ្តើមសាងសង់កាលពីឆ្នាំមុន និងគ្រោងបញ្ចប់នៅឆ្នាំ២០២០ សម្រាប់ដំណាក់កាលទី១ ដែលមានផ្ទះសរុបចំនួន៨២៨យូនីត និងមានអាគារចំនួនបីប្លុក។ គំរោងនេះ ស្ថិតនៅចម្ងាយប្រមាណ៧០០ម៉ែត្រ ចេញពីចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស និងផ្លូវលេខ២៧១ ឆ្ពោះទៅកាន់ផ្លូវលេខ៦០ម៉ែត្រ។
-->

របាយការណ៍ដដែលបានឲ្យដឹងទៀតថា “ទីផ្សារខុនដូនៅតែមានភាពល្អប្រសើរ សម្រាប់គំរោងដែលស្ថិតនៅទីតាំងល្អ និងមានលក្ខខ័ណ្ឌទីផ្សារល្អ”។
CBRE Cambodia មានមោទនភាពក្នុងការបង្ហាញ និងការដាក់លក់ខុនដូរ របស់គំរោង Urban Village។ Urban Village គឺជាគំរោងថ្មី ធំទូលាយ មានការរចនាឥតខ្ចោះ និងស្រស់ស្អាត ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃ ចំនុចកណ្តាលតំបន់ពាណិជ្ជកម្ម។ នេះជាគំរោងសមស្របសម្រាប់ គ្រួសារទំហំតូច និងមធ្យម ព្រមទាំងសំរាប់អ្នកវិនិយោគ។

ខុនដូទាំងអស់នៃគំរោងនេះ ត្រូវបានបង្កើតជាសហគមន៍ ដែលតំរូវតាមក្រុមគ្រួសារនិងសហគមន៍ជុំវិញ។ គំរោងនេះមានចំងាយតែ១៥នាទីប៉ុណ្ណោះនៅភាគខាងត្បូង នៃចំនុចកណ្តាលនៃរាជធានីភ្នំពេញ ហើយការរចនាធ្វើឡើងដើម្បីបំពេញនូវការរស់នៅបែបទីក្រុងបៃតង និងបរិវេណធំទូលាយ ដើម្បីបង្ហាញពីភាពឥតខ្ចោះនៃគំរោង។គំរោងនេះមានតំលៃចាប់ពី 59,500 ដុល្លារប៉ុណ្ណោះ៕










