ប្រែសម្រួលដោយ ប៊ី
ភ្នំពេញៈ វិបត្តិ Covid-19 មិនប្រាកដជាបណ្តាល ឲ្យមានភាពអវិជ្ជមានទាំងស្រុងនោះទេ ប៉ុន្តែការរៀបចំផែនការនិងការលក់តាមអនឡាញបាន និងកំពុងក្លាយជាចំណុចចាប់ផ្តើមដ៏ល្អនៅកម្ពុជា។
លោក Thomas O’Sullivan នាយកប្រតិបត្តិនៃ Realestate.com.kh មានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា យើងកំពុងមើលឃើញពីការកើនឡើង នៃការស្វែងរក និងសាកសួររកអចលនទ្រព្យតាម Internet ឬអនឡាញ ទោះបីជាមានការផ្ទុះឡើងនៃជំងឺរាតត្បាតនេះក៏ដោយ។ ការផ្ទុះឡើងនៃជំងឺនេះ ដែលត្រូវបានស្គាល់ជាទូទៅថា COVID-19 បានរីករាលដាលដល់ប្រទេសចំនួន១៧០ ហើយបានឆ្លងដល់មនុស្សជាង ៧២០,០០០ នាក់នៅទូទាំងពិភពលោក។
រដ្ឋាភិបាល និងអង្គការសុខភាពនៅទូទាំងពិភពលោក បានដាក់ចេញគោលនយោ បាយដាក់មនុស្សដាច់ដោយឡែង (ចតាឡីស័ក) ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ ជាលទ្ធផល មនុស្សកាន់តែច្រើនកំពុងស្នាក់នៅ និងធ្វើការពីផ្ទះ។ ប៉ុន្តែបញ្ហានេះមិនបានបញ្ឈប់អ្នកទិញនៅកម្ពុជា ពីការស្វែងរកការទិញអចលនទ្រព្យតាម Internet នោះទេ។
លោក O’Sullivan បានបន្តថា “អ្នកទិញទាំងនេះ ដឹងយ៉ាងច្បាស់ពីផលប៉ះពាល់នៃគោលនយោបាយទាំងនេះ ក្រោមកាលៈទេសៈបច្ចុប្បន្ន។ មនុស្សកាន់តែច្រើនកំពុងតែអនុវត្តn^ដូចនឹងវិធានការណ៍ដូចគ្នា នឹងត្រូវបានអនុម័តនៅក្នុងប្រទេសកម្ពុជា ហើយខ្ញុំគិតថា នេះជារឿងមួយដែលជំរុញចរាចរណ៍ ដែលយើងបានឃើញកាលពីខែមុននៅលើគេហទំព័រ Realestate.com.kh”។

ការស្វែងរកអចលនទ្រព្យតាមអនឡាញនៅលើ Realestate.com.kh បានកើនឡើង២០ភាគរយ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ បន្ទាប់ពីការរីករាលដាលនៃ COVID-19 ទៅកាន់ប្រទេសអ៊ីរ៉ង់ អឺរ៉ុប និងសហរដ្ឋអាមេរិក។ ការកើនឡើងនៃចរាចរណ៍ស្វែងរកតាមអនឡាញនេះ ក៏បានឃើញការសាកសួរ ដោយការគាំទ្រការជជែកផ្ទាល់តាមវីដេអូខល (Live-chat) កើនឡើង៤៣ភាគរយ ក្នុងរយៈពេលដូចគ្នា។
លោកបានចែករំលែកថា “ការផ្លាស់ប្តូរទាំងនេះ បានក្លាយជាការកើនឡើងចំនួន ២២ភាគរយសម្រាប់អតិថិជន។
នៅពេលត្រូវបានគេសួរថា ហេតុអ្វីបានជាមនុស្សចាប់អារម្មណ៍ ក្នុងការស្វែងរកអចលនទ្រព្យតាមអនឡាញ ក្នុងពេលមានជំងឺរាតត្បាតនេះ លោក O’Sullivan បានមានប្រសាសន៍ថា មានរឿងមួយចំនួនដែលជំរុញនូវនិន្នាការនេះ ទីមួយ មនុស្សកាន់តែច្រើនស្នាក់នៅក្នុងផ្ទះមានន័យថា មានមនុស្សជាច្រើនមានពេលជាច្រើន ប្រើប្រាស់ទូរស័ព្ទចល័តរបស់ពួកគេ។ ទីពីរ ការធ្លាក់ចុះនៃសកម្មភាពសេដ្ឋកិច្ច ដែលកំពុងកើតឡើងបានជំរុញឱ្យអ្នកអភិវឌ្ឍន៍ខ្លះផ្តល់ការផ្សព្វផ្សាយ ដែលមានប្រាក់ចំណេញ ដើម្បីទាក់ទាញអ្នកទិញ។
លោកក៏បានលើកឡើងផងដែរថា មានការកើនឡើងជាលំដាប់ នៃការទាញយកសម្រាប់កម្មវិធីទូរស័ព្ទចល័ត លើអចលនទ្រព្យដែលបង្ហាញថា អ្នកទិញចាប់អារម្មណ៍ ជាពិសេសចំពោះអចលនទ្រព្យ ដែលបានចុះបញ្ជីនៅលើគេហទំព័រ Realestate.com.kh។
គេហទំព័រ និងកម្មវិធីទូរស័ព្ទរបស់ Realestate.com.kh បានទទួលព័ត៌មានថ្មីៗគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ នៅក្នុងឆ្នាំ២០១៩ បន្ទប់តាំងបង្ហាញនិម្មិត៣៦០ ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍ នៃបន្ទប់តាំងបង្ហាញតាមអនឡាញ ដែលអាចផ្លាស់ប្តូរនៅជុំវិញទ្រព្យសម្បត្តិណាមួយ ដែលពួកគេកំពុងមើល។
កម្មវិធីទូរស័ព្ទចល័តមានមុខងាររកនៅផ្ទះផងដែរ ដែលស្នើសុំឱ្យអ្នកប្រើប្រាស់នូវអ្វីដែលពួកគេកំពុងស្វែងរក និងបញ្ជូនសំណួរទាំងនេះទៅភ្នាក់ងារ ដែលមានផលប័ត្រពាក់ព័ន្ធ។
លោកបានថ្លែងថា “យើងដឹងថា ពេលវេលានឹងពិបាកសម្រាប់ វិធីសាមញ្ញនៃទីផ្សារអចលនទ្រព្យ។ នោះហើយជាមូលហេតុ ដែលយើងបានអនុវត្តន៍លក្ខណៈ ពិសេសតាមអនឡាញទាំងនេះ ដើម្បីភ្ជាប់ទំនាក់ទំនងរវាងអ្នកទិញ ភ្នាក់ងារ និងអ្នកអភិវឌ្ឍន៍ជាមួយគ្នា ដោយមិនគិតពីរយៈពេលនៃការផ្ទុះឡើងដែលអាចកើតមាន។

ចំពោះការព្យាករណ៍របស់លោក អំពីរយៈពេលនៃការផ្ទុះឡើង នឹងមានរយៈពេលប៉ុន្មាន លោកបានមានប្រសាសន៍ថា “អ្នកវិភាគនិងអ្នកទីផ្សារក៏ព្រមព្រៀងគ្នាដែរថា យើងនឹងឃើញវាក្នុងរយៈពេលពី៦ ទៅ១២ ខែខាងមុខទៀត ខណៈករណីឆ្លងជាច្រើនត្រូវបានបញ្ជាក់។ លោកបានបន្តថា “ប៉ុន្តែពួកគេយល់ស្របថា នេះមិនមែនជាបញ្ហាធំ ឬជាស្ថានភាពអចិន្ត្រៃយ៍ទេ។
លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា អ្នកស្វែងរកអចលនទ្រព្យទ្រព្យសម្បត្តិកម្ពុជាក៏ដឹងរឿងនេះដែរ”៕






