អស្ចារ្យ! សណ្ឋាគារលំដាប់ពិភពលោកកំពស់៥៨ជាន់នឹងបង្ហាញខ្លួននៅខេត្តព្រះសីហនុ

0

ដោយ ដួង ចន្រ្ទា

ភ្នំពេញ អស្ចារ្យសម្រាប់ខេត្តព្រះសីហនុ ដែលសណ្ឋាគារ The Meridian លំ​ដាប់ពិភពលោក នឹងបង្ហាញខ្លួននៅទីក្រុងនេះ ជាមួយនឹងកំពស់ខ្ពស់ជាងគេនិងមានរចនាបស្ថាបត្យកម្មដ៏ទាក់ទាញ។

យោងតាមសារព៌តមានបរទេសបានឲ្យដឹងថា ក្រុមហ៊ុនសណ្ឋាគារលំដាប់ពិភពលោក Marriott International បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Grand Lion Group ដើម្បីសាងសង់សណ្ឋាគារកំពស់៥៨ជាន់ មានបន្ទប់សរុបចំនួន៣៨៨បន្ទប់ និងគ្រោងចំណាយទឹកប្រាក់វិនិយោគ២០០លានដុល្លារអាមេរិក។ តាមកិច្ចព្រមព្រៀងសណ្ឋាគារនេះ នឹង​បើកការដ្ឋានសាងសង់នៅដើមឆ្នាំក្រោយ និងគ្រោងបញ្ចប់នៅឆ្នាំ២០២២។

Le Meridian ជាផ្នែកមួយនៃគំរោង The Gold Cost ដែលមានទីតាំងនៅក្នុង​ខេត្តព្រះសីហនុដ៏រីកចម្រើននេះ។ គំរោងនេះ រួមបញ្ចូលនូវភោជនីយដ្ឋាន Sky bar កន្លែងហាត់ប្រាណ បន្ទប់ប្រជុំ ក្លឹបរាត្រីជាដើម។

យោងតាមព៌តមាន TTR Weekly បានឲ្យដឹងទៀតថា គំរោងនេះត្រូវបានគូ​ប្លង់ដោយក្រុមហ៊ុនស្ថាបត្យកម្ម មានមូលដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ និង​សាងសង់ដោយក្រុមហ៊ុន Nath Land Development ដែលជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុន Grand Lion Group និងវិនិយោគដោយក្រុមហ៊ុន Courtyard By Marriott Siem Reap Resort។

ការសាងសង់សណ្ឋាគារនេះ ដើម្បីឆ្លើយតបនឹងកំនើនអ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិដែលបានទៅទស្សនាខេត្តនេះ កើនឡើងជាលំដា​ប់ ខណៈខេត្តនេះបច្ចុប្បន្នមានសណ្ឋាគារ និងផ្ទះសំណាក់សរុបជិត១ម៉ឺនបន្ទប់រួចទៅហើយ។

លោកតាំង សុចិត្រគ្រឹះស្នាប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុបានថ្លែងថា ខេត្តព្រះសីហនុកំពុងខ្វះបន្ទប់គេង ពិសសថ្ងៃចុងសប្តាហ៍ ដោយសារការ​កើនឡើងនូវចំនួនភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគចិន ប៉ុន្តែនៅដំណាច់ឆ្នាំនេះ​មានសណ្ឋាគារលំដាប់ផ្កាយប្រមាណ១០ទៀត និងមានបន្ទប់ប្រមាណ១០០០ទៀតនឹងដាក់ដំនើរការ។លោកបន្តថា លើសពីនេះនៅឆ្នាំ២០១៩ សណ្ឋាគារផ្កាយប្រាំប្រមាណ៥ទៀត ក៏នឹងបើកដំណើរការនៅខេត្តនេះផងដែរ។

លោកបន្តថា “យើងស្វាគមន៍ការវិនិយោគថ្មីៗ សម្រាប់ទឹកដីនេះ ដើម្បីបង្កើ​នការអភិវឌ្ឍន៍ ទាក់ទាញអ្នកវិនិយោគ និងអ្នកភ្ញៀវទេសចរណ៍អន្តរជាតិនានា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here