ដោយ វុត្ថា
ភ្នំពេញៈ អ្នកជំនាញបានឱ្យដឹងថា តំបន់ភាគខាងលិចនៃរាជធានីភ្នំពេញបានមានសក្តានុពលសេដ្ឋកិច្ច លើវិស័យអចលនទ្រព្យខ្លាំង ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះដោយសារតែមានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការវិយោគច្រើនលើវិស័យបុរីលំនៅដ្ឋាន និងឃ្លាំងដាក់ទំនិញ ហើយបានជំរុញឲ្យតំលៃដីនៅតំបន់នេះកើនឡើងលើសទ្វេរដង។
លោកស្រី Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia ធ្លាប់បានឱ្យដឹងកន្លងមកនេះថា តំបន់ភាគខាងលិចនៃរាជធានីភ្នំពេញ បានពុះកញ្ជ្រោលខ្លាំង ដោយសារតែដោយសារមានគម្រោងវិនិយោគ លើវការសាងសង់ផ្លូវល្បឿន និងគម្រោងអភិវឌ្ឍន៍ជាច្រើន បាញ់ឆ្ពោះទៅអភិវឌ្ឍន៍នៅតំបន់នោះ។
-->
លោកស្រីបន្តថា “តំលៃដីវិញគឺមានការកើនឡើងពីរទៅទ្វេដង ហើយតម្លៃដីទីនេះ នឹងនៅតែបន្តកើនឡើងនបន្ថែមទៀត នៅពេលដែលមានការសាងសង់ផ្លូវល្បឿនលឿនរួចរាល់ និងគម្រោងផ្សេងៗទៀតត្រូវបានបញ្ចប់។ លោកស្រីថា “ដីនៅតំបន់ភាគខាងលិចរាជធានីភ្នំពេញ អាចអភិវឌ្ឍន៍បានជាបុរី លំនៅដ្ឋាន រោងចក្រ និងឃ្លាំងសម្រាប់ផ្ទុកទំនិញ ស្របតាមការអភិវឌ្ឍន៍រាជធានីភ្នំពេញរបស់រដ្ឋាភិបាលកម្ពុជា។
ចំណែក លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជា (CVEA)ក៏ធ្លាប់បានប្រាប់ឱ្យដឹងស្រដៀងគ្នាដែរថា តំបន់ភាគខាងលិចនៃរាជធានីភ្នំពេញ គឺមានការរីកចម្រើន និងមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍន៍បុរី លំនៅឋាន និងឃ្លាំងសម្រាប់ដាក់ទំនិញ ក្នុងរយៈពេលប៉ុន្មាឆ្នាំងចុងក្រោយនេះ។
លោកបន្តថា “តំបន់ភាគខាងលិចរាជធានីភ្នំពេញ កំពុងឆ្ពោះទៅរកការអភិវឌ្ឍន៍បណ្តើរៗ ដោយសារតែបន់កំពុងមានការទាក់ទាញវិនិយោគច្រើន ដោយសារមានកត្តាជាច្រើនរួមមានហេដ្ឋារចនាសម្ព័ន្ធល្អជាដើម។
នៅក្នុងរយៈពេល២-៣ឆ្នាំកន្លងមកនេះ តំបន់ភាគខាងលិចរាជធានីភ្នំពេញត្រូវបានគេមើលឃើញថា បានមានសកម្មភាពផុសផុលទៅលើការទិញ-លក់ដីធ្លី ជាពិសេសសកម្មភាពពុះដីឡូត៍លក់ជូនប្រជាពលរដ្ឋ ដែលមានចំណូលទាប និងមធ្យម សម្រាប់ទុកសង់ផ្ទះនៅពេលអនាគតផងដែរ៕