ដោយ ហ្សូលី
ភ្នំពេញៈ គម្រោងហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវថ្នល់ និងលូបង្ហូរទឹកនៅតាមបណ្តាខេត្តនានា នៅក្នុងប្រទេសកម្ពុជាកំពុងបន្តសាងសង់ជាបន្តបន្ទាប់យ៉ាងសកម្ម។ នេះបើតាមឱ្យដឹងពីក្រសួងសារធារណការនិងដឹកជញ្ជូន។

ដោយ ហ្សូលី
ភ្នំពេញៈ គម្រោងហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវថ្នល់ និងលូបង្ហូរទឹកនៅតាមបណ្តាខេត្តនានា នៅក្នុងប្រទេសកម្ពុជាកំពុងបន្តសាងសង់ជាបន្តបន្ទាប់យ៉ាងសកម្ម។ នេះបើតាមឱ្យដឹងពីក្រសួងសារធារណការនិងដឹកជញ្ជូន។

លោកវ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាងធារណៈការ និងដឹកជញ្ជូន ធ្លាប់បានមានប្រសាសន៍ថា គម្រោងស្ថាបនា និងជួសជុលហេដ្ឋារចនាសម្ព័ន្ធនានា នៅទូទាំងប្រទេសមិនត្រូវបានផ្អាកសកម្មភាពនោះទេ បើទោះបីកម្ពុជាទទួលរងនូវផលប៉ះពាល់ដោយការរាតត្បាតជាសកល នៃជំងឺ COVID-19 យ៉ាងណាក្តី ។
លោកបន្តថា “ក្រុមការងារនៅការដ្ឋាននៅតែធ្វើជាធម្មតា ដោយមិនឈប់សកម្ម ភាពឡើយ បើទោះបីមន្ត្រីមួយចំនួននៅខាងក្រសួង បានធ្វើការតាមអនឡាញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ក៏ដោយ។
គម្រោងអភិវឌ្ឍទាំងនោះ មានដូចជា នៅក្នុងខេត្តត្បូងឃ្មុំ ដោយមានការជួសជុលនូវកំណាត់ផ្លូវថ្នល់ចំនួន៤ខ្សែ ដូចជាផ្លូវលេខ ០៧ន លេខ ០៨ លេខ ៧៣០A និង ៣៧០ B។ ទន្ទឹមនេះនៅក្នុងខេត្តកោះកុង មន្ទីរសាធារណការខេត្តកោះកុងបានចាត់តាំងឱ្យក្រុមការងារចុះទៅថែទាំកំណាត់ផ្លូវជាតិលេខ៤៨ រួមមាន ការលុបជង្ហុកសំបុកមាន់ កន្លែងហើមស្រុត និងខូចខាតដោយសារជំនន់ទឹកភ្លៀង និងមានការស្រោចកៅស៊ូផងដែរ។
ចំណែកខេត្តកណ្តាល មានការសម្អាតផ្លូវជាតិលេខ២១ និង២១B ក្នុងគោលបំណងបង្កើនសោភ័ណភាព អនាម័យទីក្រុង និងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ បន្ថែមពីលើនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះទៅដល់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២០ ដើម្បីពិនិត្យមើលការស្ថាបនាប្រឡាយបង្ហូរទឹកកខ្វក់ និងបណ្តាញលូដែលមានប្រវែងប្រមាណ១៤០០ម៉ែត្រ ដោយសម្រេចបានជិត៩០ភាគរយហើយ ដែលត្រៀមសាងសង់រួចរាល់ជាស្ថាពរ នៅចុងខែមេសា ឆ្នាំ ២០២០ខាងមុខនេះ។

ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូននៅតាមបណ្តារខេត្តនានា បន្តការងារយ៉ាងសកម្ម ព្រមទាំងយកចិត្តទុកដាក់ថែទាំ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ និងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយបានជួសជុលកំណាត់ផ្លូវមួយចំនួន។ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលត្រូវជួសជុលហើយ ក៏មានការកសាងហេ ដ្ឋារចនាសម្ព័ន្ធលូបង្ហូរទឹក ដើម្បីសម្រួលដល់ការរស់នៅ និងជួយសម្រាលការលំបាករបស់ប្រជាជននៅតាមភូមិ ស្រុកនីមួយ៕