ដោយ វុត្ថា
ភ្នំពេញៈ វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចម្រើនយ៉ាងខ្លាំង ដោយសារមានការលំហូទុនវិនិយោគ ទាំងក្នុងស្រុក និងបរទេសជាពិសេសមកពីប្រទេសចិន ជប៉ុន និង កូរ៉េ។
ការរីកចំរើននេះ ជាការរីកចំរើនខ្លាំងមួយ នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់អាស៊ី ហើយបានរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបានក្នុងរង្វង់៧ភាគរយ ប៉ុន្តែយ៉ាងណាក៏ដោយ នៅចុងឆ្នាំ២០១៩ និងដើមឆ្នាំ ២០២០ នេះ ត្រូវបានគេមើលឃើញថា មានការថមថយ ឬការធ្លាក់ចុះទាំងការវិនិយោគ និងប្រតិបត្តិការទិញ-លក់លើវិស័យអចលនទ្រព្យដោយហេតុចំនួន៤ ដែលអ្នកជំនាញមើលឃើញថា ជាហេតុផលដ៏សំខាន់ក្នុងការរុញច្រានឱ្យវិស័យនេះ ធ្លាក់ចុះរួមមាន៖
-->
១) ការបិទហ្គេមអនឡាញ
រដ្ឋាភិបាលកម្ពុជាបានប្រកាសបិទហ្គេមអនឡាញ កាលពីខែចុងខែសីហា ឆ្នាំ ២០១៩ ដែលធ្វើឱ្យជនជាតិចិនប្រមាណ ២០ម៉ឺននាក់ ដែលជាទីផ្សារដ៏ខាន់មួយ បានចាក់ចេញពីប្រទេសកម្ពុជា ហើយធ្វើឱ្យវិស័យអចលនទ្រព្យកម្ពុជា ទទួលរងផលប៉ះពាល់ផងដែរ។
ការបិទល្បែង Online ត្រូវបានអ្នកជំនាញយល់ឃើញថា បានប៉ះពាល់ដល់តម្លៃដីធ្លី ជួល ទិញលក់និង សកម្មភាពនៅទាំងប្រទេស ជាពិសេសអភិវឌ្ឍន៍ផ្សេងទៀតនៅខេត្តព្រះសីហនុ។
២) វិស្សមកាលចូលឆ្នាំ២០២០
វិនិយោគិនទាំងអាស៊ី និងអឺរ៉ុប បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសខ្លួន ដើម្បីសម្រាក និងចូលឆ្នាំឆ្នាំសកលឆ្នាំ២០២០ ក្នុងរយៈពេលយូដែលធ្វើឱ្យមានផលប៉ះពាល់ ដល់វិស័យអចលនទ្រព្យរបស់កម្ពុជា។ តែយ៉ាងណាក៏ដោយអ្នកជំនាញលើកឡើងថា គ្រាន់តែមានផលតិចតួចប៉ុណ្ណោះក្នុងអំឡុងពេលវិស្សមកាលនេះ។
៣) ចូលឆ្នាំចិន
វិនិយោគិនចិនជាច្រើនបានសម្រុក ចេញពីប្រទេសកម្ពុជាទៅប្រារព្វពិធីបុណ្យប្រពៃណី និងជួបជុំសាច់ញាតិរបស់ខ្លួននៅក្នុងប្រទេសចិន ទៅតាមទំនៀមទំលាប់ ដែលជាហេតុផលមួយទៀត ធ្វើឱ្យវិស័យអចលនទ្រព្យកម្ពុជាមានការធ្លាក់ចុះ។
៤) វិបត្តិជាសកលនៃជំងឺ Covid-19
វិបត្តិជំងឺ Covid-19 ផ្ទុះឡើងនៅក្នុងទីក្រុងអ៊ួហានរបស់ប្រទេសចិន និងបន្តរីករាលដាលជាកល បានធ្វើឱ្យវិនិយោគិនចិន មិនអាចវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញបាន ខណៈដែលពួកគេទៅប្រារព្វពិធីបុណ្យចូលឆ្នាំចិន ។ រហូតមកដល់ពេលនេះ គេមិនទាន់ដឹងពីភាពប្រកដប្រជានៃជំនេះនៅឡើយទេ។
វិបត្តជំងឺ Covid-19 នេះ មិនត្រឹមតែកម្ពុជាទទួលរងនូវផលប៉ះពាល់ខ្លាំងនោះទេ តែដូចបណ្តាប្រទេសនានា នៅក្នុងពិភពលោកក៏កំពុងជួបប្រទះផងដែរ ដែលទាមទាឱ្យរដ្ឋាភិបាលបានដាក់ចេញនូវវិធានការនានា ដើម្បីស្រោចស្រង់ឡើងវិញ តាមរយៈលើកលែងពន្ធ និងឱ្យអ្នកមានអគារជួល និងអ្នកអភិវឌ្ឍន៍ជួយលើការបង់ប្រាក់ផងដែរ៕