អស្ចារ្យៈបុរីThe Mekong Royalទទួលបានពានរង្វាន់បីក្នុងពេលតែមួយប្រចាំឆ្នាំ ២០១៨

0

ភ្នំពេញ ជាមួយនឹងការយកចិត្តទុកដាក់លើគុណភាពសំណង់ សោភ័ណភាព ហេដ្ឋារចនា​សម្ព័ន្ឋ បានធ្វើឲ្យបុរី The Mekong Royalបានទទួលពានរង្វាន់ចំនួន៣ ស័ក្តិសមនឹងការខិតខំប្រឹងប្រែងរបស់ខ្លួន។

ក្នុងពិធីប្រគល់ពានរង្វាន់អចលទ្រព្យប្រចាំឆ្នាំ ដែលរៀបចំឡើងដោយគណៈកម្មការប្រចាំតំបន់អាស៊ី អាគ្មេយ៍ Propertyguru កាលពីរាត្រីថ្ងៃទី១៦ មិនាកន្លងមកនេះ ក្រុមហ៊ុនអភិវឌ្ឍ​បុរីThe Mekong Royalបានក្លាយជាអ្នកទទួលជ័យលាភីឆ្នើមមួយ ក្នុងចំណោម​ក្រុមហ៊ុនអភិវឌ្ឍវិស័យលំនៅដ្ឋានជាច្រើននៅកម្ពុជា។ ពានរង្វាន់ដែលបុរី ឌឹមេគង្គរ៉ូយ៉ាល់ទទួ​លបានមានចំនួនបី ទី១ ពានរង្វាន់អភិវឌ្ឍ លំនៅដ្ឋានស្អាតនិងល្អដាច់គេ(Best Housing Development​ Award) ទី២ ពានរង្វាន់ស្ថាបត្យកម្មរចនាទេសភាពលំនៅដ្ឋានបានស្អាតនិងល្អដាច់គេ (Best Housing Landscape architectural Design​ Award) និងទី៣ ប័ណ្ណសរសើរស្ថាបត្យកម្មរចនាម៉ូតផ្ទះបានស្អាតនិងល្អដាច់គេ(Best housing architectural design (Highly Commended))។

ការរៀបចំប្រគល់ពានរង្វាន់ Property award 2018 ធ្វើឡើងដោយអ្នកជំនា​ញ​ជាតិ​ និង អន្តរជាតិវាយតម្លៃយ៉ាងហ្មត់ចត់ និងមានការវិនិច្ឆ័យយ៉ាងលម្អិត ទៅលើផ្នែកនីមួយៗ នៃគំរោងអភិវឌ្ឍលំនៅដ្ឋាននានា ដែលបានដាក់បញ្ចូលក្នុងការរៀបចំវាយតម្លៃ ដើម្បីទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ។

បុរី The Mekong Royal ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ដែលជាបុរីវិនិយោគលើផ្ទៃដី៣០ហិកតា និងបានចាប់ផ្តើមអភិវឌ្ឍន៍ចាប់តាំងពីឆ្នាំ២០១៤ ដែលរហូតមកទល់ពេលនេះលំនៅដ្ឋានក្នុងបុរី ឌឹមេគង្គរ៉ូយ៉ាល់ លក់បានជោគជ័យជាង៩០ភាគរយរួចហើយ។

អគ្គនាយក បុរី ឌឹមេគង្គ រ៉ូយ៉ាល់ លោកឧកញ៉ា ជាម ឃុនណាត បានថ្លែងថា «ខ្ញុំមានមោទនភាពយ៉ាងក្រៃលែង ដែលឈ្នះរង្វាន់ទាំងបី ក្នុងកម្មវិធីអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០១៨ បុរីយើង នឹងប្តេជ្ញាចិត្តថា នឹងនាំមកនូវផលិផលផ្ទះបែបប្រណិត និងថ្មីទំនើប ជាមួយនឹងការរចនាដ៏ល្អឥតខ្ចោះ មកដល់កម្ពុជាយើង​» ។

បុរី ឌឹមេគង្គ រ៉ូយ៉ាល់ ​ប្រកបដោយគុណភាពសំណង់ និងការច្នៃប្រឌិតខ្ពស់ ក្នុងការផ្តល់នូវភាពឥតខ្ចោះ និងផាសុកភាពដល់ការរស់នៅរបស់អតិថិជន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here