ដោយ គង់ សូរិយា
ភ្នំពេញ៖ ខេត្តព្រះសីហនុ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះមានការរីកចម្រើនស្ទើរមិនគួរឲ្យជឿ ដោយមានអាគារកប់ពពកជាច្រើនកំពុងសាងសង់ ប៉ុន្តែអាគា រដែលបានរចនាដ៏អស្ចារ្យមិនមានច្រើនប៉ុន្មានទេ។
ថ្ងៃនេះគេហទំព័រ Propertyarea.asia សូមនាំលោក អ្នកទៅទស្សនាប្លង់ស្ថា បត្យកម្ម ដែលច្នៃប្រឌិតដោយស្ថាបត្យករល្បីៗលើគំរោងធំៗ នៅខេត្តព្រះសីហនុ។
១/ គំរោងសណ្ឋាគារThe Meridian
អស្ចារ្យសម្រាប់ខេត្តព្រះសីហនុ ដែលសណ្ឋាគារ The Meridian លំដាប់ពិភពលោក នឹងបង្ហាញខ្លួននៅទីក្រុងនេះ ជាមួយនឹងកំពស់ខ្ពស់ជាងគេនិងមានរចនាបស្ថាបត្យកម្មដ៏ទាក់ទាញ។
យោងតាមសារព៌តមានបរទេសបានឲ្យដឹងថា ក្រុមហ៊ុនសណ្ឋាគារលំដាប់ពិភពលោក Marriott International បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Grand Lion Group ដើម្បីសាងសង់សណ្ឋាគារកំពស់៥៨ជាន់ មានបន្ទប់សរុបចំនួន៣៨៨បន្ទប់ និងគ្រោងចំណាយទឹកប្រាក់វិនិយោគ២០០លានដុល្លារអាមេរិក។ តាមកិច្ចព្រមព្រៀងសណ្ឋាគារនេះ នឹងបើកការដ្ឋានសាងសង់នៅដើមឆ្នាំក្រោយ និងគ្រោងបញ្ចប់នៅឆ្នាំ២០២២។
Le Meridian ជាផ្នែកមួយនៃគំរោង The Gold Cost ដែលមានទីតាំងនៅក្នុងខេត្តព្រះសីហនុដ៏រីកចម្រើននេះ។ គំរោងនេះ រួមបញ្ចូលនូវភោជនីយដ្ឋាន Sky bar កន្លែងហាត់ប្រាណ បន្ទប់ប្រជុំ ក្លឹបរាត្រីជាដើម។
២/ គំរោងThe Blue Bay
គំរោងខុនដូThe Blue Bay,ជាគំរោងខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះនៅខេត្តព្រះសីហនុផងដែរ ដែលបច្ចុប្បន្នគំរោងនេះបានសាងសង់បានប្រមាណ៨០ភាករយរួចហើយ។
គំរោងនេះកំពុងសាងសង់នៅក្នុងសង្កាត់បី ខ័ណ្ឌមិត្តភាពខេត្តព្រះសីហនុ។ គំរោងដ៏ប្រណីតនេះ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Shu Jian Tian Yu Development Co, Ltd។
៣/ គំរោងព្រីនស៍ ខូលីណាន បេ
នេះជាគំរោងដ៏អស្ចារ្យមួយទៀត របស់ក្រុមហ៊ុន Prince Real Estate Groupដែលបាននិងកំពុងវិនិយោគលើគំរោង មួយឈ្មោះ ព្រីនស៍ ខូលីណាន បេ មានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងព្រះសីហនុ ដែលមានផ្ទៃសំណង់សរុបជាង ១៦ម៉ឺនម៉ែត្រការ៉េ គឺជាគម្រោងអគារពហុមុខងារខ្នាតធំ តាមបណ្តោយឆ្នេរសមុទ្រដែលបណ្តុំទៅដោយសណ្ឋាគារលំដាប់ផ្កាយ៥ អគារស្នាក់នៅរួម អគារពាណិជ្ជកម្ម ផ្សារទំនើប អាហារដ្ឋាន និងកន្លែងសម្រាកលំហែកាយ។-ល-។
៤/ គំរោង Prince City Center
នេះជាគំរោងដ៏អស្ចារ្យមួយទៀតរបស់ក្រុមហ៊ុន Prince Real Estate Groupដែលបាននិងកំពុងចាប់ផ្តើមនៅខេត្តព្រះសីហនុ ជាមួយគំរោងវិនិយោគសរុប៥០០០លានដុល្លារអាមេរិក។ គំរោងដ៏មហិមានេះ មានសណ្ឋគារ ខុនដូ មជ្ឈមណ្ឌលកំសាន្ត មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ភោជនីយដ្ឋាន ការិយាល័យ ក្លឹបកំសាន្តជាដើម។
៥/ គំរោង CITY VIEW
គំរោងនេះបាននិងកំពុងចាប់ផ្តើមសាងសង់ហើយ ដោយមានអាគារចំនួនពីរ កំពស់២៥ជាន់ ស្ថិតនៅលើភ្នំ ខេត្តព្រះសីហនុ។ នេះជាគំរោងខុនដូតម្លៃទាបមួយ ដែលបានវិនិយោគតំបូងគេនៅខេត្តព្រះសីហនុ ដោយក្រុមហ៊ុនBS ដែលជាក្រុមហ៊ុនវិនិយោគក្នុងស្រុកដ៏ធំមួយ៕