ដោយ ប៊ី
ភ្នំពេញៈ ការអភិវឌ្ឍអចលនទ្រព្យ ដូចអាគារសហកម្មសិទ្ធិ និងអាគារពាណិជ្ជកម្ម ជាច្រើន មានទំនោរទៅរកតំបន់នៅជាប់ទន្លេ និងតំបន់ជាប់សមុទ្រ ខណៈការអភិវឌ្ឍន៍អចលនទ្រព្យបែបនេះ ធ្វើឡើងបែបធម្មជាតិដោយផ្តល់ផាសុខភាពដល់ការរស់នៅ។ នេះបើយោងតាមការលើកឡើងរបស់អ្នកជំនាញអចលនទ្រព្យ។

-->
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២០កន្លងមកថា ជារួមការអភិវឌ្ឍន៍អចលនទ្រព្យបែបធម្មជាតិ ធ្វើឡើងនៅតាមដងទន្លេ ខណៈការអភិវឌ្ឍន៍នៅតំបន់សមុទ្រត្រូវការគម្លាតបន្តិច ដោយសារតែទឹកសមុទ្រធាតុប្រៃ។
លោកបានថ្លែងថា “មូលហេតុដែលអ្នកអភិវឌ្ឍធ្វើឡើងនៅតាមដងទនេ្ល ដោយសារនៅតាមដងទន្លេ មានមានអាកាសធាតុល្អសម្រាប់ការរស់នៅ និងស្នាក់នៅ ហើយមួយទៀតមានសក្តានុពលសម្រាប់វិស័យទេសចរណ៍ ដោយអ្នកទេសចរណ៍ អ្នកលំហែកាយជាមួយនឹងការអភិវឌ្ឍន៍តាមបែបធម្មជាតិ” ។ លោកបន្ថែមថា “ទាំងនេះជាលក្ខណៈពិសេសសម្រាប់បែបផែនធម្មជាតិ” ។
លោកបានឱ្យដឹងទៀត “ជាទូទៅយើងឃើញមានការអភិវឌ្ឍន៍ នៅកោះពេជ្រច្រើន ហើយតម្លៃទាប ឬខ្ពស់យ៉ាងក៏មានអ្នកទិញ។ គម្រោងដែលជាប់មាត់ទឹកភាគច្រើន យើងឃើញមាននៅតំបន់កោះពេជ្រ អរិយក្សត្រ និងតំបន់ផ្លូវជាតិលេខ៦A ដែលអនាគតទៅនឹងមានគម្រោងកាន់តែច្រើនលេចឡើងនៅតំបន់នេះ។
លោកច្រឹក សុខនីមបានលើកឡើងថា តំបន់ដែលបានលើកឡើងខាងលើនេះ មិនទាន់ឆ្អែតជាមួយជាមួយនឹងការអភិវឌ្ឍន៍ ដូចជា វិស័យខុនដូ ឬអគារពាណិជ្ជកម្មនោះទេ ព្រោះយើងមើលពីចំនួនប្រជាជនរបស់យើងជាង១៥លាននាក់ ហើយសន្ទុះនៃការសាងសង់រាល់ថ្ងៃមិនទាន់ឆ្អែតនៅឡើយទេ។ តែផ្នត់គំនិតប្រជាជនរបស់យើង មិនទាន់ចង់រស់ខុនដូឡើយទេ ដូច្នេះយើងត្រូវមានការអប់រំ ការសិក្សាទាកទង់នឹងខុនដូវិជ្ជមាន ហើយពួកគាត់នឹងផ្លាស់ប្តូរផ្នត់គំនិតរបស់ពួកគាត់សម្រាប់ការរស់នៅក្នុងខុនដូ។
អគ្គនាយកក្រុមហ៊ុអចលនទ្រព្យអន្តរជាតិ ERA Cambodia លោកខន គង្គា បានថ្លែងឲ្យដឹងនៅថ្ងៃដដែលថា អ្នកអភិវឌ្ឍខុនដូ ឬអាគារសហកម្មសិទ្ធភាគច្រើនមានទំនោរតំបន់ជាប់មាត់ទន្លេ ដោយសារតំបន់ជាប់មាត់ទន្លេសម្បូរដោយឧកស៊ីសែន ដែលធ្វើឱ្យតំបន់អ្នករស់នៅក្បែរទឹកមានសុខភាពល្អ។ លោកបន្តថា តំបន់ជាប់មាត់ទឹកមានភាពត្រជាក់ជាងតំបន់ដែលមិនមានទឹក ហើយហេតុផលមួយគឺមានហុងស៊ុយសម្រាប់ចិន។ ហេតុផលទាំងបីនេះ គឺជាកត្តាសំខាន់សម្រាប់អ្នកអភិវឌ្ឍ និងជាពិសេសសម្រាប់អ្នកដែលចង់រស់នៅ។
លោកបានបន្តថា “សម្រាប់គម្រោងរបស់លោកគ្រប់គ្រង ភាគច្រើនជាប់មាត់ទឹក។ នៅទីក្រុងភ្នំពេញ អ្នកអភិវឌ្ឍភាគច្រើនពេញវិនិយោគលើខុនដូ ឬអាគារខ្ពស់រួមមានតំបន់ជ្រោយចង្វារ កោះពេជ្រ ហើយនៅតាមបណ្តោយផ្លូវជាតិលេខ២ ក៏មានគម្រោងថ្មីដែលទើបនឹងចេញ។ លោកបន្តថា “នៅខេត្តព្រះសីហនុ សម្បូរដោយអាគារខ្ពស់ជាចច្រើន ដោយសារខេត្តមាននេះជាប់នឹងសមុទ្រ និងមានទេសភាពស្អាត។
លោកបានថ្លែងបន្តថា កម្ពុជាសម្បូរដោយតំបន់ ដែលមានសក្តានុពលសម្រាប់វិនិយោគក្នុងអចលនទ្រព្យ ពិសេសខុនដូ និងអាគារពាណិជ្ជកម្មផ្សេង។ បើសម្លឹងមើលប្រទេស យើងនៅអាគារនៅមានចំនួនតិចឡើយទេ ហើយភ្នំពេញមានទីតាំងសក្តានុពលច្រើនកន្លែងសម្រាប់ការវិនិយោគ។

គម្រោងវិនិយោគនៅក្នុងវិស័យសំណង់ ដែលបានអនុម័តដោយរដ្ឋាភិបាល១.៩៩ ពាន់លានដុល្លារក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ បានកើនឡើង៤៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈភាគច្រើនត្រូវបានជំរុញ ដោយវិស័យអភិវឌ្ឍន៍លំនៅដ្ឋាន។ នេះបើយោងតាមរបាយការណ៍ចុងក្រោយ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានចេញលិខិតអនុញ្ញាតសាងសង់ដល់៧២៨ គម្រោងក្នុងរយៈពេលពីរខែដំបូង កើនឡើង២៨,១ភាគរយ ពី៥៦៨គំរោងក្នុងរយៈពេលមួយឆ្នាំកន្លងមក ដែលគ្របដណ្តប់លើផ្ទៃដីសរុប៤,២ លានម៉ែត្រការ៉េកើនឡើង៣៤ភាគរយធៀបនឹងឆ្នាំមុន៕