ដោយ ប៊ី
ព្រះសីហនុៈ ចលនាទិញលក់ដី ធ្លីនៅខេត្តព្រះសីហនុ មានសភាពស្ងប់ស្ងាត់នាពេលបច្ចុប្បន្ន ប៉ុន្តែតម្លៃដីធ្លីនៅទីនោះហាក់មិនមានការប្រែប្រួលនោះទេ។ នេះបើយោងតាមការលើកឡើងតាមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ។

ដោយ ប៊ី
ព្រះសីហនុៈ ចលនាទិញលក់ដី ធ្លីនៅខេត្តព្រះសីហនុ មានសភាពស្ងប់ស្ងាត់នាពេលបច្ចុប្បន្ន ប៉ុន្តែតម្លៃដីធ្លីនៅទីនោះហាក់មិនមានការប្រែប្រួលនោះទេ។ នេះបើយោងតាមការលើកឡើងតាមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ។

លោកស្រី អាន សុធីតា អគ្គនាយកាក្រុមហ៊ុន CBRE Cambodia បានប្រាប់ឱ្យដឹងគេហទំព័រ Propertyarea.area នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០នេះថា ស្ថានទិញលក់អចលនទ្រព្យនៅក្រុងព្រះសីហនុ មិនសូវជាមានសកម្មភាពប៉ុន្មានទេ នាពេលបច្ចុ ប្បន្ននេះ ប៉ុន្តែតម្លៃដីធ្លីមិនមានការធ្លាក់ចុះនោះទេ។
លោកស្រីបានបន្តថា “សកម្មភាពទិញលក់មានមួយៗ ព្រោះថាបើសិនតម្លៃធ្លាក់ អ្នកលក់តម្លៃល្មមៗសុខចិត្តទុកដីរបស់គាត់”។ លោកស្រីបន្ថែមថា “វាមានការធ្លាក់ចុះតិចតូច ប៉ុន្តែបើនិយាយពីទីផ្សារទាំងមូលអាចធ្លាក់ចុះ ត្រឹមចន្លោះពី១០ទៅ២០ភាគរយទេ”។ វាមិនធ្លាក់ចុះយ៉ាងគំហុកនោទេ”។
លោកស្រីបន្តថា តម្លៃដីនៅខេត្តព្រះសីហនុ ពឹងផ្អែកទៅតាមតំបន់ ដូចជាតម្លៃនៅតំបន់ផ្លូវធំ ២៥០០ ទៅ ៣០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េជាមធ្យម តម្លៃនៅតាមតំបន់ឆ្នេរមានចាប់ពី១៥០០ ទៅ២៥០០ក្នុងមួយម៉ែត្រការ៉េ ហើយតម្លៃដីនៅតំបន់ទី២ និងទី៣ អាចថយមកនៅចណ្លោះពី ៥០០ ទ១៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។
លោកស្រីបានថ្លែងថា “ទីផ្សារស្រុកខ្មែរនឹងងើបឡើងលឿនជាងគេ បើធៀបនឹងតំបន់ផ្សេងៗទៀត។ សម្រាប់វិស័យអចលនទ្រព្យរបស់កម្ពុជា វិស័យដែលងើបឡើងមុនគឺវិស័យដីធ្លី វិស័យលំនៅដ្ឋានសម្រាប់ថ្នាក់មធ្យម និងវិស័យអាផាតមិន ការិយាល័យជួល ហើយទីផ្សារលក់រាយនឹងងើបឡើងក្រោយ ព្រោះវាមានផលប៉ះពាល់ខ្លាំងជាង”។
ដោយឡែក វិស័លជួលអចលនទ្រព្យនៅខេ្តព្រះសីហនុបាន និងកំពុងរងប៉ះពាល់ខ្លាំង ព្រោះភាគច្រើនការវិនិយោគអចលនទ្រព្យសំដៅលើមជ្ឈមណ្ឌលកម្សាន្ត។
សហព័ន្ធសមាគមពាណិជ្ជកម្មខេត្តព្រះសីហនុ ដែលជាក្រុមអ្នកជំនួញជនជាតិចិនបានប៉ាន់ប្រមាណថា បរិមាណនៃការជួលទ្រព្យសម្បត្តិពាណិជ្ជកម្ម នៅខេត្តព្រះសីហនុបានធ្លាក់ចុះចំនួន៨៥% និងការលក់ដីធ្លី២៥%។ ជាមធ្យមផ្ទះចំនួន៦០០ល្វែង ត្រូវបានជួល និង២០ល្វែងបានទិញលក់ក្នុងមួយថ្ងៃ បើធៀបនឹងបច្ចុប្បន្ន ធ្លាក់ចុះមកត្រឹមក្រោម ២០ល្វែង និង៩ល្វែងក្នុងមួយថ្ងៃ។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជា បានប្រាប់ឱ្យដឹងដែរថា ជារួមវិស័យអចលនទ្រព្យរបស់កម្ពុជាបាន និងកំពុងថមថយក្នុងរយៈពេលខ្លីជាពិសេស ក្នុងអំឡុងខែមីនា ឆ្នាំ២០២០ កន្លងមកនេះ តែមិនធ្វើឱ្យវិស័យអចលនទ្រព្យ ដែលជាសសរស្តម្ភសេដ្ឋកិ្ចថមថយខ្លាំងនោះទេ។
លោកបន្តថា “វិស័យអាទិភាពមួយនេះ នៅតែពង្រឹងអាទិភាពរបស់ខ្លួន និងនៅតែដើរតួជាសរសរស្តម្ភ ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងរមាំ”។លោកថា “នៅដើមឆ្នាំ២០២០ នេះ មានគម្រោងស្នើសុំវិនិយោគច្រើន តែយើងមិនទាន់ដឹងថាគម្រោងធ្វើឬក៏មិនធ្វើនោះទេ តែសម្រប់គម្រោងចាស់ៗនៅតែដំណើរការដដែលបើទោះបីមានការផ្ទុះនូវជំងឺកូវីដ១៩ក៏ដោយ”។
លោកឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងតាមទូរស័ព្ទនៅចុងមីនា ឆ្នាំ ២០២០ នេះថា នៅក្នុងមួយរយៈចុងក្រោយនេះ មានការថមថយខ្លះលើការវិនិយោគលើវិស័យអចលនទ្រព្យ សណ្ឋាគារនិងទេសចរណ៍ជាដើម តែមិនមាននៅក្នុងខេត្តព្រះសីហនុនោះទេ ស្ទើតែគ្រប់ទីន្លែងទាំងអស់។
លោកបន្តថា “បញ្ហាជំងឺCovid-19ជារឿងដែលសំខាន់ សម្រាប់ធ្វើឱ្យសកលលោកមានការថមថយដូចគ្នា តែអ្វីជាកិច្ចការអាទិភាពដែលរដ្ឋបាលខេត្ត កំពុងយកចិត្តទុកដាក់ខ្លាំង លើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបាននឹងកំពុងរាតត្បាត”។

ខេត្តព្រះសីហនុត្រូវបានប្រសិទ្ធនាមថាជា តារារៈនាទិសនិរតី ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍដ៏ខ្លាំងក្លា និងប្រកបដោយចីរភាព ជាពិសេសការវិនិយោគលើវិស័យអចលនទ្រព្យ រួមមានមជ្ឈមណ្ឌលពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារ មណ្ឌលកំសាន្ត។ ល។
ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកខេត្តព្រះសីហនុជាប៉ូលអភិវ ឌ្ឍជាតិប្រកបដោយ ចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈ ការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រ ស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង៕