ដោយ ដែន ចែងចាំង
ភ្នំពេញ: ស្របពេលនិន្នាការទីផ្សារ កំពុងប្រែប្រួលមករកអ្នកមានជីវភាពមធ្យមបុរីថ្មីមួយបានងាកមកវិនិយោគគំរោងលំនៅដ្ឋានតម្លៃទាប និងតម្លៃមធ្យម ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារជាក់ស្តែងក្នុងប្រទេស។
ដោយ ដែន ចែងចាំង
ភ្នំពេញ: ស្របពេលនិន្នាការទីផ្សារ កំពុងប្រែប្រួលមករកអ្នកមានជីវភាពមធ្យមបុរីថ្មីមួយបានងាកមកវិនិយោគគំរោងលំនៅដ្ឋានតម្លៃទាប និងតម្លៃមធ្យម ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារជាក់ស្តែងក្នុងប្រទេស។
អគ្គនាយកក្រុមហ៊ុន RN VIP Real Estate លោក វន វណ្ណ: បានលើកឡើងក្នុងពិធីបើកការដ្ឋានសាងសង់គំរោងទី៣របស់ខ្លួន កាលពីម្សិលម៉ិញនេះថា មួយរយ:ចុងក្រោយនេះកំនើនអចលនទ្រព្យ ដូចជា បូរីលំនៅដ្ឋាន ខុនដូ មានការកើនឡើងគួរអោយគត់សំគាល់ ប៉ុន្តែយើងមើលឃើញថា គម្រោងភាគច្រើនសុទ្ធតែផ្តោតលើអតិថិជន អ្នកចំណូលមធ្យម និងខ្ពស់ ។ ដូច្នេះហើយក្រុមហ៊ុនបានចាប់ផ្តើមគិតគូរ ចំពោះអ្នកមានចំណូលទាប និងមធ្យម មានតម្លៃសមរម្យ និងមានគុណភាពប្រកបតាមស្តង់ដាខ្ពស់ ចាប់ផ្តើមតាំងពីការរចនាម៉ូតផ្ទះ ការចាក់ដី ការបុកគ្រឹះសំណង់ ប្រព័ន្ធផ្លូវ ថ្នល់ លូ អគ្គីសនី ក្នុងផ្ទះ និងតាមដងផ្លូវជុំវិញបូរីទាំងមូល។
លោកបន្តថា “ក្រុមហ៊ុនបាននិងកំពុងយកចិត្តទុកដាក់លើសេវាសន្តិសុខ សុវត្តិភាព របស់អតិថិជន ដោយមានការប្រចាំការ២៤ម៉ោង និងពេញមួយសប្តាហ៍”។
អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងថា ទីផ្សារបុរីនៅតែមានភាពល្អប្រសើរ ប៉ុន្តែនិន្នាការបានងាកមកកាន់ប្រជាជនមានជីវភាពមធ្យម និងប្រជាជនមានប្រាក់ចំណូលទាប ដោយសារតែប្រជាជនមានប្រាក់ចំណូលមធ្យមកើនឡើង និងមានចំនួនច្រើន ធៀបជាមួយនឹងក្រុមប្រជាជនមានជីវភាពខ្ពស់ ឬក្រុម Elite។
អ្នកនាងបន្តថា “ការវិនិយោគលើលំនៅដ្ឋានប្រជាជនមានជីវភាពមធ្យម ជាមូលដ្ឋានដ៏សំខាន់សម្រាប់ទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ”។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ាលី ហួរបានថ្លែងថា ទីផ្សារលំនៅដ្ឋានសម្រាប់ប្រជាជនមានជីវភាពមធ្យម បាននិងកំពុងកើនឡើងខ្លាំង និងទទួលបានជោគជ័យ ក្នុងការវិនិយោគដោយសារប្រជាជនមានជីវភាពមធ្យម និងទាបមានចំនួនច្រើន ខណៈការលក់លំនៅដ្ឋានមានតម្លៃខ្ពស់ ហាក់មានភាពយឺតយ៉ាវផងដែរនាពេលបច្ចុប្បន្ននេះ៕