បុរីKC កំពុងផ្តោតលើការបត់បែនផ្នែកលក់ដើម្បីសម្រួលដល់អតិថិជន

ចែករំលែក

ដោយរ៉ា ណេត

ភ្នំពេញៈ ​មើលឃើញ​ពី​សក្ដានុពល​នៅក្នុង​តំបន់​ និង​ជា​ការ​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​អតិថិជន​ គម្រោង​បុរី​លំនៅ​ដ្ឋាន​បែប​ទំនើប​KC​ បាន​បង្ហាញ​វត្តមាន​នៅ​លើ​ផ្ទៃដី​ទំហំ​ប្រមាណ២ហិ​កតា​ ស្ថិតនៅ​ក្នុង​ភូមិ​ផ្សារ​លិច​ សង្កាត់​ព្រែកព្នៅ​ ខណ្ឌ​ព្រែក​ពៅ​ រាជធានី​ភ្នំពេញ​ ដែល​ជា​តំបន់​កំពុងតែ​មាន​ភាព​ទាក់ទាញ​។


គម្រោង​បុរី​លំនៅ​ដ្ឋាន​បែប​ទំនើប​ និង​ប្រណីតភាព​ KC​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ភូមិសាស្ត្រ​ខាងលើ​នេះ​ ត្រូវ​បាន​រចនា​យ៉ាង​ពិសេស​ ពីសំណាក់​អ្នកជំនាញ​ដោយ​ផ្តោត​សំខាន់​ទៅលើ​គុណភាព​សំណង់​ជា​សំខាន់​ រួម​ជាមួយនឹង​ការប្រើ​ប្រាស់​សម្ភារៈសំណង់​ដែល​មាន​ម៉ាក​សញ្ញា​ត្រឹមត្រូវ​ នាំចូល​ពី​បរទេស​។ បច្ចុប្បន្ន​នេះ​កំពុងតែ​ចាប់ផ្តើម​ដំណើរការ​សាងសង់​យ៉ាងសកម្ម​ ដើម្បី​ឈាន​ទៅ​រក​ការ​បញ្ចប់​គម្រោង​ទាំងស្រុង ​នៅ​ត្រឹម​ឆ្នាំ២០២១ ខាងមុខ​។

​ បុរី​ KC​ ត្រូវ​បាន​រៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ​ស្រប​តាម​ស្ដ​ង់​ដារ​សំណង់​ ដូចជា​ផ្លូវ​បេតុង​មេ​មាន​ទំហំ១២​ម៉ែត្រ​ ផ្លូវ​តូច​មាន​ទំហំ៨ម៉ែត្រ​ មាន​ប្រព័ន្ធ​ទឹក​ស្អាត​ និង​បណ្តាញ​រំដោះ​ទឹក​យ៉ាង​ត្រឹមត្រូវ​ ព្រមទាំង​មាន​បំពាក់​អំពូល​អគ្គិសនី​នៅ​តាមផ្លូវ​ផង​ដែរ​។

បន្ថែម​ពីនេះ​អ្នកវិនិយោគបុរីនេះ ក៏​បាន​រៀបចំ​ជា​សួនច្បារ​ កន្លែង​កម្សាន្ត​សាធារណៈ​ កន្លែង​ហាត់ប្រាណ​ មាន​តំបន់​បៃតង​ស្របតាម​ការកំណត់​របស់ក្រ​សួង​។ បន្ថែម​ពីលើ​លក្ខណៈ​ពិសេស​របស់​បុរី​KC​ គឺ​ភាព​អំណោយផល​នៃ​ទីតាំង​ ដែល​ហ៊ុ​ព័ទ្ធ​ទៅ​ផ្សារ​ សាលារៀន​ មណ្ឌលសុខភាព​ គ្លីនិក​ឯកជន​ ជាពិសេស​ស្ថិតនៅ​ក្បែរ​តំបន់​គម្រោង​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដូចជា​តំបន់​បឹង​តា​ម៉ោក​ ជាពិសេស​ក្បែរ​ទីក្រុង​រណប​មរតក​តេជោ​ថែមទៀត​ផង​។


​លំនៅ​ដ្ឋានក្នុងបុរីនេះមានបីប្រភេទ ដូចជា ទី១​ Link​ House​ មាន​ទំហំ​ ៥ X ៩,៥០​ ម៉ែត្រ​ (Eo​, E1​) មាន​បន្ទប់គេង​ចំនួន២​ បន្ទប់ទឹក​ចំនួន៣​ ទីធ្លា​ក្នុង​ផ្ទះ​ធំ​ទូលាយ​ នៅសល់​ទីធ្លា​ខាងមុខ៥ម៉ែត្រ​ និង​ខាងក្រោយ​ផ្ទះ​សល់​២ម៉ែត្រ​។ ទី២ ប្រភេទ​លំនៅ​ដ្ឋាន​ Shop​ House​ មាន​ទំហំ​ ៥ X ១៥​ ម៉ែត្រ​ ក្នុង​នោះ​រួមមាន​បន្ទប់គេង​ចំនួន៤​ ទីធ្លា​ក្នុង​ផ្ទះ​ធំ​ទូលាយ​ នៅសល់​ទីធ្លា​ខាងមុខ​ ៧ម៉ែត្រ​ និង​ខាងក្រោយ​ផ្ទះ​សល់​៣ម៉ែត្រ​។

ទី៣ ប្រភេទ​លំនៅ​ដ្ឋាន​ Twin​ Valla​ មាន​ទំហំ​ ៦ X ១២​ ម៉ែត្រ​ មាន​បន្ទប់គេង​ចំនួន៤​ បន្ទប់ទឹក​ចំនួន៥​ ទីធ្លា​ក្នុង​ផ្ទះ​ធំ​ទូលាយ​ ជាមួយនឹង​ការរចនា​ម៉ូដ​យ៉ាង​ល្អ​វិចិត្រ​ ហើយ​នៅសល់​ទីធ្លា​ខាងមុខ៥ម៉ែត្រ​ និង​ខាងក្រោយ​ផ្ទះ​សល់​ ២ម៉ែត្រ​ ។ សម្រាប់​ព័ត៌មាន​បន្ថែម​ លោកអ្នក​អាច​ទំនាក់ទំនង​បាន​តាមរយៈ​ទូរស័ព្ទ​លេខ​ ៖ ០៨៩​ ៧៨៧​ ៧២១​ / ០៨៧​ ៣៦​ ៩៥​ ៣៦​៕



ចែករំលែក