ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ស្ថិតនៅតំបន់ទីប្រជុំជន ដែលប្រមូលផ្តុំទៅដោយលំនៅដ្ឋានកម្រិតខ្ពស់ និងមធ្យម ជាមួយនឹងការហ៊ុព័ទ្ធទៅដោយបុរីធំៗជាច្រើន ផ្តល់ភាពងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្មផ្សេងៗ លំនៅដ្ឋានដ៏ស្រស់ស្អាត ស្គឹមស្កៃ ក្នុងរូបភាពជាអគារភ្លោះមានកម្ពស់៣ជាន់ ត្រូវបានដាក់លក់ក្នុងតម្លៃទាបជាងទីផ្សារ និងផ្តល់ឱកាសចំណេញសម្រាប់អ្នកទិញទុកជួល ឬវិនិយោគបន្ត។

-->
ស្ថិតនៅផ្លូវបេតុងដ៏ធំទូលាយងាយស្រួលចរាចរណ៍ លំនៅដ្ឋានដ៏ស្រស់ស្អាតបែបទាន់សម័យ ជាអគារភ្លោះ មានកម្ពស់៣ជាន់ សាងសង់នៅលើផ្ទៃដីសរុបជាង ១៥០០ម៉ែត្រការ៉េ ស្ថិតនៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានដាក់លក់នៅក្នុងតម្លៃទាបជាងទីផ្សារនៅពេលបច្ចុប្បន្ន រួមជាមួយនឹងការទុកឱកាសចំណេញដល់អ្នកវិនិយោគបន្តផងដែរ។
តាមភាពជាក់ស្ដែងនៃទីតាំងដែលស្ថិតនៅតំបន់ទីប្រជុំជន ក្នុងក្រុងភ្នំពេញ មានផ្លូវថ្នល់ចំនួន ៣ខ្សែនៅព័ទ្ធជុំវិញ ជាពិសេសសំណង់អគារលំនៅដ្ឋានដ៏ស្រស់ស្អាតស្របតាមបទដ្ឋាននគរូបនីយកម្មមួយនេះ ក្រៅពីផ្តល់ភាពងាយស្រួល និងផាសុកភាពខ្ពស់ក្នុងការរស់នៅ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ ដោយមានការរៀបចំរចនាលម្អរម៉ូដខាងក្នុងលំនៅដ្ឋានយ៉ាងស្រស់ស្អាតជាមួយឈើប្រណីត មានបន្ទប់ដេកចំនួន៨ និងបន្ទប់ទឹកចំនួន៨ មានបន្ទប់ចង្ក្រានធំទូលាយ ហើយរឹតតែ ស័ក្ដិសមទៅនឹងការបម្រើប្រយោជន៍ជាការិយាល័យក្រុមហ៊ុន ស្ថាប័នអង្គការ សាលារៀនឯកជន ឬបម្រើប្រយោជន៍នៅក្នុងវិស័យសឧស្សាហកម្មផងដែរ។

បន្ថែមពីនេះ ដែលជាលក្ខណៈពិសេសមួយទៀតមិនអាចមើលរំលងបាន គឺក្រៅពីស្ថិតនៅក្នុងតំបន់ទីប្រជុំជននៃរាជធានីភ្នំពេញ នៅជិតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ ជិតផ្សារសហគមន៍នៃបុរីឈូកមាស បុរីភពថ្មី បុរី KC និងគម្រោងលំនៅដ្ឋានមានលក្ខណៈជាបុរីជាច្រើនទៀតនោះ ថែមទាំងមានស្ថានភាពដីធំទូលាយ រាបស្មើរហូតដល់ប្រមាណ ១៥០០ម៉ែត្រការ៉េ ងាយស្រួលក្នុងការអភិវឌ្ឍ ឬបង្កើតគម្រោងសាងសង់នានាបានយ៉ាងប្រសើរ ក្រោមការតភ្ជាប់បង្កប់បណ្តាញអគ្គិសនី ទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ បណ្តាញបង្ហូរទឹក រួមជាមួយនឹងការបំពាក់កាំមេរ៉ាសុវត្ថិភាពរួចរាល់ជាស្រេច ដែលអាចថែរក្សាទ្រព្យសម្បត្តិ និងយានជំនិះយ៉ាងមានសុវត្ថិភាព។

ផ្អែកតាមការបញ្ជាក់ពីសំណាក់ម្ចាស់អគារផ្ទាល់បានឱ្យដឹងថា សម្រាប់តម្លៃនៃការលក់ត្រូវបានកំណត់ត្រឹម ១ ០៨០ ០០០ដុល្លារ (១លាន ៨ម៉ឺនដុល្លារ) តែប៉ុណ្ណោះ (អាចចរចា) ដោយមានការផ្ទេរកម្មសិទ្ធិ ប្រគល់ប្លង់រឹងស្របច្បាប់យ៉ាងត្រឹមត្រូវ ឬអាចដាក់ជួលក្នុងតម្លៃ ៤៨០០ដុល្លារក្នុងមួយខែ (អាចចរចាតាមរយៈពេលកិច្ចសន្យា)។



សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចទាក់ទងជាមួយម្ចាស់ផ្ទាល់តាមរយៈទូរស័ព្ទលេខ ៖ 016 85 85 88, 012 96 93 33, 088 45 48 395 ៕