ដោយ គង់ សូរិយា
ភ្នំពេញ៖ ដំណឹងល្អ ស្ពានបាឡេដែលសាងសង់តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅតំបន់ជ្រោយចង្វារ នឹងបញ្ចប់ការសាងសង់១០០ភាគរយ នៅដំណាច់ខែមេសាខាងមុខនេះ ខណៈការសាងសង់រហូតមកទល់ពេលនេះ សម្រេចបានប្រមាណ៩០ភាគរយហើយ។
ដោយ គង់ សូរិយា
ភ្នំពេញ៖ ដំណឹងល្អ ស្ពានបាឡេដែលសាងសង់តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅតំបន់ជ្រោយចង្វារ នឹងបញ្ចប់ការសាងសង់១០០ភាគរយ នៅដំណាច់ខែមេសាខាងមុខនេះ ខណៈការសាងសង់រហូតមកទល់ពេលនេះ សម្រេចបានប្រមាណ៩០ភាគរយហើយ។
អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២២ មិនានេះថា រហូតមកទល់ពេលនេះ ការសាងសង់ស្ពាននេះកំពុងដំណើរការយ៉ាងសកម្ម ព្រោះសម្ភារៈទាំងអស់ ត្រូវបានបញ្ជូនមកដល់ការ ដ្ឋានអស់ហើយ នៅរង់ចាំតែការលើកផ្គុំដើម្បីចាប់បញ្ចួលគ្នាប៉ុណ្ណោះ។លោកបន្តថា គំរោងបើកដំណើរការស្ពានដែកនេះ អាចនឹងមិនអាចបើកដំនើរការមុនពេលចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខទេ ដោយសារក្រោយពេលបញ្ចប់ការសាងសង់ អ្នកបច្ចេកទេសត្រូវការពេលវេលា ដើម្បីធ្វើតេស្តរយៈពេលមួយសប្តាហ៍ឬ១០ថ្ងៃសិន។
លោកបន្តថា “ក្រុមហ៊ុនចង់ធ្វើឲ្យលឿនណាស់ តែអ្វីដែលយើងគិតគូរជា ចម្បងគឺសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរឆ្លងកាត់ស្ពាននេះ។លោកបន្តថា “ស្ពាននេះមានប្រវែងប្រមាណ៥០០ម៉ែត្រ និងប្រើប្រាស់ថវិកាវិនិយោគប្រមាណ៩លានដុល្លារអាមេរិក។
ថវិកាសាងសង់ស្ពាននេះ បានមកពីការជួលដីទីក្រុងជ្រោយចង្វារដល់ក្រុមហ៊ុនOCIC ដែលបាននិងកំពុងវិនិយោគទីក្រុងជ្រោយចង្វារ ទីក្រុងនៃអនាគតដែលគ្រោងបោះទុនវិនិយោគ សរុបប្រមាណ៣០០០លានដុល្លារអាមេរិក៕