ដោយ ប៊ី
ភ្នំពេញ៖ ខណៈការរីករាលដាលនៃជំងឺ Covid-19 បង្កឱ្យមានបញ្ហាយ៉ាងខ្លាំងនៅក្នុងទីផ្សារហិរញ្ញវត្ថុជាសកល វិស័យអចលនទ្រព្យអាចជាជម្រើសដ៏ល្អសម្រាប់វិនិយោគិន ដែលស្វែងរកផលចំណេញ និងរួចផុតពីហានិភ័យនាពេលខាងមុខ។ នេះបើយោងតាមការលើកឡើងរបស់លោកស្រី Amanda Carpo អ្នកជំនាញអចលនទ្រព្យដែលមានមូលដ្ឋានប្រទេសហ្វីលីពីន កាលពីថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២០ ។

-->
លោកស្រី Carpo សហស្ថាបនិកក្រុមហ៊ុន KMC Solutions ដែលផ្តល់ការិយាល័យឯកជន កន្លែងធ្វើការ និងការជួលបុគ្គលិក បាននិយាយថា អចលនទ្រព្យនៅតែមានសក្តានុពលខ្លាំងក្នុងការផ្តល់ឱ្យវិនិយោគិននូវផលចំណេញល្អ បើទោះសេដ្ឋកិច្ចម៉ាក្រូសេដ្ឋកិច្ចធ្លាក់ចុះ។
លោកស្រី Carpo បានឱ្យដឹងថា “ការវិនិយោគលើអចលនទ្រព្យគឺជាគំនិតល្អក្នុងការធ្វើពិពិធកម្មផលវិនិយោគរបស់អ្នក។ ការលេងភាគហ៊ុនមានភាពងាយនឹងបង្កជាហេតុគ្រោះថ្នាក់ដល់ការវិនិយោគ ហើយអាចប្រឈមនឹងហានិភ័យជាទូទៅ ហើយអចលនទ្រព្យអាចជួយគ្រប់គ្រងភាពប្រែប្រួល និងហានិភ័យ និងធ្វើឱ្យការវិនិយោគរបស់អ្នកកាន់តែមានប្រសិទ្ធិភាព” ។
លោកស្រី បន្តថា “ជាងពេលណាៗទាំងអស់ វិនិយោគិនត្រូវយល់ពីផលប៉ះពាល់នៃការប្រែប្រួល។ នោះគឺជាអ្វីដែលយើងនឹងជួបប្រទះនាពេលអនាគតដ៏ខ្លីខាងមុខនេះ” ។
ការស្ទង់មតិរបស់ក្រុមហ៊ុន YouGov Plc ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ថ្មីៗនេះ បានចាត់ចំណាត់ថ្នាក់វិស័យអចលនទ្រព្យជាការវិនិយោគមានសុវត្ថិភាពបំផុតទីបី បន្ទាប់ពីមាស និងការដាក់ប្រាក់។
លោកស្រី Carpo បាននិយាយថា ទំនុកចិត្តបែបនេះកើតឡើងដោយមានហេតុផលល្អ។ លោកស្រី បានបន្តថា “អចលនទ្រព្យផ្តល់ភាពងាយស្រួលដល់ម្ចាស់កម្មសិទ្ធិ លើវិធីរកប្រាក់ចំណូល – វាមិនត្រឹមតែទិញ ឬលក់ប៉ុណ្ណោះទេ។ វិនិយោគិនអាចកែលំអ ឬជួសជុលសម្រាប់ជួល ឬជួលក្នុងជម្រើសផ្សេងទៀតជាច្រើន” ។
លោក Oscar Jorda ទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់ធនាគារ Oscar Jorda បាននិយាយថា ជាប្រវត្តិសាស្ត្រ វិស័យអចលនទ្រព្យគឺជាការវិនិយោគប្រសើរជាងការលេងភាគហ៊ុន។
នៅក្នុងឯកសារស្រាវជ្រាវដែលមានចំណងជើងថា អត្រានៃផលចំណេញត្រឡប់មកវិញលើអ្វីៗគ្រប់យ៉ាងឆ្នាំ ១៨៧០-២០១៥ ដែលបានតាមដានទិន្នន័យប្រវត្តិសាស្ត្រដែលមានអាយុកាលជាងមួយសតវត្សរ៍ លោក Jorda បាននិយាយថា ជាទូទៅ អចលនទ្រព្យលំនៅដ្ឋានផ្តល់ផលចំណេញត្រឡប់ប្រសើរជាងការលេងភាគហ៊ុន ខណៈវាមានហានិភ័យ និងភាពប្រែប្រួលជាងការលេងភាគហ៊ុន។
លោកស្រី Carpo បាននិយាយថា “សព្វថ្ងៃនេះ វាពិបាកក្នុងការក្រឡេកមើលការស្ថានភាពរបស់ផ្សារភាគហ៊ុន ហើយមិនចង់ទាញប្រាក់របស់អ្នកចេញទេ។ នៅពេលអ្នកទាញប្រាក់របស់អ្នកចេញ អ្នកប៉ះប៉ូវនឹងខាតបង់របស់អ្នក” ។
លោកស្រីបាននិយាយថា “វាសំខាន់ណាស់ក្នុងការវិនិយោគ វាជាការសំខាន់ដើម្បីធ្វើពិពិធកម្ម ហើយវិស័យអចលនទ្រព្យអាចជាការការពារដ៏ល្អមួយ។ វានឹងមានការស្ទុះងើបសេដ្ឋកិច្ចឡើងវិញ នៅពេលដែលសង្គមអាចបើកម្តងទៀត ហើយវានឹងកើតឡើងដោយខានតែបាន” ។
លោកស្រី Carpo បាននិយាយថា វិស័យអចលនទ្រព្យនៅប្រទេសហ្វីលីពីនកំពុងក្លាយជាវិស័យមួយដែលមានភាពធន់ទ្រាំខ្លាំងនៅក្នុងសេដ្ឋកិច្ច ទោះបីជាមានវិបត្តិ Covid-19 ក៏ដោយ។ តម្រូវការពិតប្រាកដសម្រាប់លំនៅដ្ឋានពីអ្នកធ្វើការក្នុង និងក្រៅស្រុកនៅក្នុងប្រទេសនេះអាចរក្សាទីផ្សាលំនៅដ្ឋានមានស្ថានភាពល្អ។
លោកស្រី បន្តថា “ខុនដូមានគុណប្រយោជន៍លើវិស័យអចលនទ្រព្យផ្សេងទៀត ដោយសារអ្នកអភិវឌ្ឍន៍មានទីតាំងនៅក្នុងតំបន់ដែលមានតម្រូវការខ្លាំង។ នេះ សហការជាមួយភាពទាក់ទាញ និងសក្តានុពលសម្រាប់បន្ថែមភាពទាក់ទាញលើគម្រោងរបស់ពួកគេ” ៕