តើលោកឧកញ៉ាសៀ រិទ្ឋីមានផែនការយុទ្ឋសាស្រ្តអ្វីទើបជោគជ័យលើវិស័ខុនដូ

0
ដោយ គង់ សូរិយា
​ភ្នំពេញ៖ ខុនដូជាផ្នែកថ្មីមួយ ដែលស្ថិតនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា និយាយពី​ខុនដូ គេតែងនឹកឃើញដល់អាគារខ្ពស់ៗ ដែលកំពុងលេចវត្តមាននៅទីក្រុងភ្នំពេ​ញ និងខេត្តព្រះសីហនុ។ ​ហេតុអីបានជាអ្នកវិនិយោគជាតិ និងអន្តរជាតិវិនិយោគលើខុនដូ ដែលជា អាគារសហកម្មសិទ្ឋច្រើន?
លោកឧកញ៉ាសៀ រិទ្ឋីអគ្គនាយកក្រុមហ៊ុន World Bridge Group ដែលបាននិងកំពុងសាងសង់ខុនដូ THe Bridge, The PeAkតំលៃជិត១០០០លានដុល្លារអាមេរិកបានថ្លែងថា មុនសម្រេចចិត្តសាងសង់ខុនដូ តំបូង​គេត្រូវគិតពីទីតាំង ព្រោះទីតាំងមានសារៈសំខាន់ណាស់ ដើម្បីកំណត់ភាពជោគ ជ័យរបស់ក្រុមហ៊ុនណាមួយ។ ចំណុចមួយទៀត គេត្រូវសិក្សាទីផ្សារឲ្យបានច្បាស់លាស់ ដើម្បីកំណត់ថាអ្នកណាជាអតិថិជនរបស់ខ្លួន និងចំណុចចុងក្រោយ គឺនិយាយពីមូលធនថវិកា និងគុណភាពសំណង់។ ​
លោកបន្តថា គំរោងដែលខ្ញុំធ្វើមិនដែលបរាជ័យទេ បើមិនជោគជ័យខ្ញុំមិនធ្វើនោះទេ”។ ​នេះជាពាក្យសម្តីប្រកបដោយភាពជឿជាក់ និងមានមូលដ្ឋានគ្រប់គ្រាន់សំ​រាប់ការអះអាងបែបនេះ ដោយលោកឧកញ៉ាបានបញ្ជាក់ថា ខុនដូរបស់លោកគឺ​លក់lifestyle មិនមែនលក់បន្ទប់គេង និងគ្រែដេកមួយមុខទេ ព្រោះអ្នកទិញខុនដូ​ភាគច្រើនជាអ្នកធ្លាប់ចេញទៅរស់នៅបរទេស ឬធ្លាប់ទៅកំសាន្តនៅបរទេស ហេតុនេះ ពួកគេនឹងពីការរស់នៅខុនដូមានសភាពដូចម្តេច។
លោកបន្តថា អ្នក​ស្នាក់នៅខុនដូចង់បានអ្វីដែលងាយស្រួល និងអាចរកបាននៅកន្លែងតែមួយ គឺone stock Service ដូចជា ពួកគេមានផ្សារទំនើប មានមន្ទីរសម្រាកព្យាបាល មានហាងថែររក្សាសម្រស់ មានភោជនីយដ្ឋាន មានសេវាកម្មមេធាវីនៅលើអាគារដែល​ពួកគេរស់នៅជាដើម។ ​លោកឧកញ៉ាសៀ រិទ្ឋីបានបញ្ជាក់ថា “នេះជាអ្វីដែលពួកគេចង់បាន ហើយជាអ្វីដែលអ្នកវិនិយោគខុនដូត្រូវគិតគូ ព្រោះនៅលើពិភពលោកបច្ចុប្បន្ន គេវិនិយោគលើភាពចម្រុះបែបនេះ”។លោកបន្តថា “ប្រសិនជាមានដីត្រឹមទំហំ២០គុណ​នឹង៣០ម៉ែត្រ ហើយសាងសង់ខុនដូលក់ ខ្ញុំមិនលើកទឹកចិត្តឲ្យធ្វើទេ ព្រោះបើសា​ងសង់តែបន្ទប់គេងលក់ គ្មានអ្នកណាទៅរស់នៅនោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here