តើខណ្ឌពោធិសែនជ័យមានសក្តានុពលអ្វីខ្លះក្នុងការវិនិយោគ?

0

ដោយ គង់ សូរិយា

ភ្នំពេញ៖  ក្នុងចំណោមខ័ណ្ឌទាំង១២នៅរាជធានីភ្នំពេញ ខ័ណ្ឌជាយក្រុងជា​ច្រើន ក្នុងនោះខ័ណ្ឌពោធិសែនជ័យ ត្រូវបានចាត់ទុកថាជាខ័ណ្ឌមានការអភិវឌ្ឍនឮ​រីកចម្រើនលឿនផងដែរ។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាថ្ងៃទី៣០ មិនានេះថា ខ័ណ្ឌពោធិសែនជ័យជាតំបន់អភិវឌ្ឍន៍ថ្មី ដែលមានសក្តានុពលក្នុងការវិនិយោគ ដោយសារខ័ណ្ឌនេះមានសណ្ឋានដីល្អ មានទីតាំងនៅជិតកណ្តាលក្រុង ហើយតម្លៃដីនៅធូរថ្លៃ ដែលងាយស្រួលក្នុងការ អភិវឌ្ឍ និងរកប្រាក់ចំណេញបាន។លោកបន្តថា បច្ចុប្បន្នគំរោងលំនៅដ្ឋាន ខុនដូ មជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើន បានរីកចម្រើននៅតំបន់នេះ ហើយខ័ណ្ឌនេះនឹង​មានសក្តានុពលកាន់តែខ្លាំងនាពេលអនាគត។

តម្លៃដីនៅតំបន់ពាណិជ្ជកម្មមានតម្លៃចន្លោះពី៨០០ទៅ១៥០០ដុល្លារ ដីនៅតាមផ្លូវតូចៗ មានតម្លៃចន្លោះពី៤០០ទៅ៨០០ដុល្លារ តំបន់មិនទាន់សូវមានការអភិវឌ្ឍន៍មានតម្លៃក្រោម២០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

លោកសុខនីមបានបន្តថា “ខ័ណ្ឌពោធិសែនជ័យ សមស្របសម្រាប់គំរោងអភិវឌ្ឈន៍លំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្ម”។លោកបន្តថា “ការរីកចម្រើននៃខ័ណ្ឌពោធិសែនជ័យ ពិតជាលឿនធៀបនឹងបណ្តាខ័ណ្ឌជាយក្រុងដទៃទៀតដែលមានការរីកចម្រើនយ៉ាងលឿនផងដែរ”។

អ្នកអភិវឌ្ឍន៍លំនៅដ្ឋានក្នុងខ័ណ្ឌនេះ បានយល់ស្របនឹងការលើកឡើងខាងលើ ដោយលោកភូ សម្បត្តិប្រធានផ្នែកទីផ្សារនៃបុរីពិភពថ្មីបានថ្លែងថា គំរោងអភិវឌ្ឍន៍លំនៅដ្ឋាន និងការសាងសង់មានកំណើនគួរឲ្យកត់សម្គា​ល់ទូទាំងរាជធានីភ្នំពេញ អ្នកជំនាញផ្នែកអចលនទ្រព្យ បានចាត់ទុកខណ្ឌពោធិសែនជ័យ គឺជាខណ្ឌដ៏មានសក្ដានុពលមួយ សម្រាប់​ការសាង​សង់លំនៅដ្ឋានរស់នៅ និងធ្វើអាជីវកម្មផ្សេងៗ តួយ៉ាងដូចជាគម្រោងរបស់បុរីភ្នំពេញថ្មី ដែលកំពុងទទួលបា​នការ​ចាប់​អារម្មណ៍ពីប្រជាពលរដ្ឋជាដើម។

លោកបន្តថា ខណ្ឌពោធិសែនជ័យមានអំ​ណោយផលច្រើន ព្រោះជាកន្លែងប្រជុំជន ហើយមានប្រ​ជា​ពលរដ្ឋមានជីវភាពគ្រប់កម្រិតរស់នៅទីនោះ  ជាពិសេ​សគឺតម្លៃលំនៅដ្ឋាន បើធៀបទៅបណ្ដាខណ្ឌផ្សេងៗ គឺមានតម្លៃទាបជាងខណ្ឌដទៃ ដែលនាំឲ្យប្រជាពល​រដ្ឋអាចមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីទិញលំនៅដ្ឋានរស់នៅ និងធ្វើអាជីវកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here