ដោយ៖ បុរស វុត្ថា
ភ្នំពេញ៖ ពីមុនគេស្គាល់តែអាគារបៃយ៉ុកប៉ុណ្ណោះ ដែលខ្ពស់ជាងគេនៅប្រទេសថៃ ប៉ុន្តែពេលនេះអាគារ Maha Nakhon Tower បានមកគ្រងតំណែងជំនួសអាគារបៃយ៉ុក ក្នុងនាមជាអាគារខ្ពស់ជាងគេ និងអស្ចារ្យជាងគេនៅក្រុងថេមហានគរឬក្រុងបាងកកប្រទេសថៃ។

-->
MAHANAKON ជាអាគារខ្ពស់ជាងគេ។ អាគារមួយនេះបានដាក់អោយដំណើរការនៅក្នុងខែធ្នូ ឆ្នាំ២០១។ លក្ខណៈពិសេសនៃរូបរាងរបស់អាគារ គឺមានភាពអស្ចារ្យដោយមានកញ្ចក់ជញ្ជាំង មានរាងជារង្វង់តូចមួយចូលទៅផ្នែកម្ខាងនៃអាគារ។ អគារមួយនេះមានកម្ពស់ ប្រមាណ៣១៤,២ មែត្រ ស្មើនឹងកំពស់77 ជាន់ ហើយវាត្រូវបានគេទទួលស្គាល់ ដោយប្រឹក្សានៃអគារខ្ពស់ៗ និងលំនៅដ្ឋាន (CTBUH) កនៅថ្ងៃទី៤ឧសភាឆ្នាំ ២០១៦ដោយក្រុម ថាជាអគារដែលមានកំពស់ខ្ពស់ជាងគេនៅក្នុងប្រទេស ។

នៅក្នុងអគារនេះ មានសណ្ឋាគារប្រណីត ផ្ទះល្វែង និងលំនៅដ្ឋាន ជាពិសេសមានសណ្ឋាគារ Ritz-Carlton Residences មានផ្ទះ២០០ Unite ហើលយមានតម្លៃចន្លោះពី ១,១០០,០០០ ដុល្លារទៅ ១៧,០០,០០០ ដុល្លារដែលធ្វើឱ្យវាក្លាយជាខុនដូដែលមានតម្លៃថ្លៃបំផុតនៅបាងកក។

អគារខ្ពស់មួយនេះ ត្រូវបានគេប្រកាសសាងសង់នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០០៩ ដោយក្រុមការងារសាងសង់រួមមានស្ថាបត្យករអាឡឺម៉ង់ អូឡេសឺរ៉េន (Ole Scheeren) អតីតដៃគូនៃក្រុមហ៊ុនរចនាប្លង់សម្រាប់ស្ថាបត្យកម្មក្រុង (Metropolitan Architecture) ក្រុមហ៊ុន Thai company Pace Development, ក្រុមហ៊ុន David Collins Studio នៅទីក្រុងឡុងដ៏ និងសាជីវកម្មអគារឧស្សាហកម្ម (Industrial Buildings Corporation) (IBC)។

នៅឆ្នាំ ២០១៥ ក្រុមហ៊ុន PACE បានទិញភាគហ៊ុនដែលនៅសល់ទាំអស់ពីអតីតដៃគូបស់ខ្លួន គឹក្រុមហ៊ុន IBC ដូច្នេះក្រុមហ៊ុនមួយនេះ បានក្លាយជាអ្នកអភិវឌ្ឍគម្រោងតែមួយគត់។ ការបើកការដ្ឋានសាងសង់អគារនេះត្រូវបានធ្វើឡើងនៅថ្ងៃទី ២០ ខែមិថុនាឆ្នាំ ២០១១ ហើយត្រូវបានបញ្ចប់ទាំងស្រុងនៅឆ្នាំ២០១៦ ។ តម្លៃគម្រោងសាងសង់មានការផ្លាស់ប្តូរក្នុងអំឡុងពេលនៃការសាងសង់ ដោយបានកើនឡើងដល់២១ពាន់លានបាត សើ្មនឹង៦២០លានដុល្លារអាមេរិក។

នៅក្នុងខែកញ្ញាឆ្នាំ២០១៤ សណ្ឋាគារ Ritz-Carlton Residences ដែលស្ថិតនៅក្នុងអគារ MahaNakhon ត្រូវបានគេដាក់ឈ្មោះថា “ការអភិវឌ្ឍអគារខុនដូល្អបំផុតប្រចាំឆ្នាំ២០១៤នៅទីក្រុងបាងកក” “Best Luxury Condo Development ២០១៤ in Bangkok” ដែលផ្តល់ដោយThailand Property Awards។

នៅខែតុលាឆ្នាំ 2014 សណ្ឋាគារ The Ritz-Carlton Residences នៅក្នុងអាគារ MahaNakhon ត្រូវបានគេអោយឈ្មោះថា “Best Thailand Development ២០១៤”និង “Best Luxury Condominium Southeast Asia”ដោយ ទទួលបាន Asia Property Awards ។

នៅឆ្នាំ ២០១៥ អគារ MahaNakhon ត្រូវបានទទួលស្គាល់ហើយផ្តល់ពានរង្វាន់ ដោយ Asia-Pacific Property Awards ដែលទទួលបានពានរង្វាន់ធំ ៗ ចំនួនបីរួមមាន ការប្រើប្រាស់ចម្រុះល្អបំផុត លំនៅដ្ឋានល្អបំផុត និងលំនៅដ្ឋានដ៏ល្អមានតម្លៃថ្លៃបំផុង( Best Mixed Use, Best Residential, and Best Residential Highrise)។ បន្ទាប់មកគម្រោងនេះ ត្រូវបានទទួលស្គាល់ហើយយកទៅធ្វើបទបង្ហាញនៅកន្លែង ក្រុមប្រឹក្សាសម្រាប់អគារខ្ពស់ៗ និងជាទីជម្រកទីលំនៅ (CTBUH ) និងនៅសាកលវិទ្យាល័យជូឡាឡុងកនផងដែរ៕