ដំណឹងល្អ! គំរោងអចលនទ្រព្យយក្ស SINO PLAZA ចាប់ផ្តើមលក់ឡើងវិញ

0

ដោយ ដែ​ន ចែងចាំង  

ភ្នំពេញ៖ បន្ទាប់ពីផ្អាកមួយរយៈ ពេលនេះគំរោង SINO PLAZA តំលៃ ២៥០លានដុល្លារ បានចាប់ផ្តើមលក់ឡើងវិញហើយ បន្ទាប់ពីគំរោងនេះបានសាងសង់យ៉ាងលឿន។

លោកឧកញ៉ាចេង ខេងប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Hutton CPL បានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា គំរោងអចលនទ្រព្យដ៏ធំនេះបានចាប់ផ្តើមប្រកាសលក់ឡើងវិញហើយ បន្ទាប់ពីការសាងសង់បានសម្រេចប្រមាណ៥០ភាគ​រយរួចហើយ។ ក្រុមហ៊ុននេះបានសាងសង់គំរោងខ្នាតយក្សនេះយ៉ាងលឿន។

គំរោង SINO PLAZA ជាគំរោង​ចម្រុះ ដែលមានខុនដូ ផ្សារទំនើប រោងភាព​យន្ត ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ និងម៉ាស្សាលំដាប់អន្តរជាតិ នៅលើអាគារកំពស់ ៤៥ជាន់ចំនួន៤ក្នុងគំរោងនេះ។ គំរោង​នេះ ក៏មានសាងសង់លំនៅដ្ឋានសម្រាប់ប្រជាជន មានប្រាក់ចំណូលមធ្យមនៅផ្នែក​មួយនៃអាគារមួយក្នុងចំណោមបួននៃគំរោងនេះផងដែរ។

លោកឧកញ៉ាចេង ខេង គំរោងនេះទទួលបានជោគជ័យក្នុងការលក់ ដោយ​សារ វាជាគំរោងអភិវឌ្ឍន៍ដោយអ្នកអភិវឌ្ឈន៍មានកេរ្ត៍ឈ្មោះល្បី ដែលផ្តោតលើសោភ័ណភាព គុណភាពសំណង់ និងការផ្តល់សេវាកម្មកំសាន្ត ផ្សារទំនើប និងលំនៅដ្ឋានកម្រិតស្តង់ដាលំដាប់ពិភពលោក។

ទោះជាយ៉ាងណាលោកគីម ហ៊ាងប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ក្នុងស្ថានភាពទីផ្សារបែបនេះ គំរោងនេះហាក់ដូចជាធំពេក ស្របពេល​បច្ចុប្បន្នអ្នកទិញគំរោងណាមួយ ទាល់តែគំរោងនោះសាងសង់បានច្រើនសិន មិនមែនគ្រាន់តែលើកស្លាកហើយអាចលក់បានដូចពីមុននោះទេ ព្រោះពីមុនអ្នកទិញធ្វើតាមគ្នា មិនដឹងទាំងខុនដូមានទម្រង់បែបណាផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here