ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់អន្តរក្រសួង បានបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យអូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកសាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តីជំនាញពាក់ព័ន្ឋ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីដាក់ចេញនូវវិធានការគាំទ្ររបស់រាជរដ្ឋាភិបាល ចំពោះប្រជាជនដែលមានចំណូលទាប ដល់ប្រជាជនដែលមានចំណូលកម្រិតមធ្យម ដើម្បីទទួលបានលំនៅឋានតម្លៃសមរម្យ (តាមនិយមន័យលំនៅឋានមានតម្លៃសមរម្យ ជាលំនៅឋានដែលមានតម្លៃមិនលើសពី៣០% នៃប្រាក់ចំណូលប្រចាំខែក្នុងមួយគ្រួសារ ឬមិនលើសពី៣ដងនៃប្រាក់ចំណូលប្រចាំឆ្នាំ ក្នុងមួយគ្រួសាររបស់ប្រជាពលរដ្ឋ)៕







