ដោយ គង់ សូរិយា
ភ្នំពេញ៖ ដំណឹងល្អ! ស្ពានបាឡេឆ្លងកាត់ទន្លេសាបចេញពីតំបន់ឃ្លាំងសាំងសូគីម៉ិច ទៅកាន់ទីក្រុងរណបជ្រោយចង្វារ នឹងដាក់ឲ្យដំនើរការនៅថ្ងៃស្អែកទី៨ ឧសភានេះហើយ។
អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៧ ឧសភានេះថា ស្ពានបាឡេឆ្លងកាត់ទន្លេសាប នឹងដាក់ឲ្យដំនើរការនៅថ្ងៃស្អែកនេះហើយ ដែលស្ពាននេះនឹងរួមចំណែកការកកស្ទះចរាចរណ៍ នៅតំបន់នេះ បន្ទាប់ពីចរាចរនៅតំបន់ជ្រោយចង្វារមានសភាពមមាញឹក និងកកស្ទះជាប្រចាំ ដោយសារស្ពានជ្រោយចង្វារទី១ ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន បានធ្វើការជួសជុលកំឡុងចុងឆ្នាំមុន។








