ក្រុមហ៊ុនខេអេចលែនប្រកាសបើកលក់ផ្ទះនៅក្នុងគម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រុមហ៊ុន ខេអេចលែន (KH Land ) បានរៀនចំពិធីប្រកាសលក់ផ្ទះនៅក្នុងគម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច ដែលមានការប្រូម៉ូសិនយ៉ាងច្រើនសន្ធឹកសន្ធាប់ និងពិធីពិសាអាហារជួបជុំដៃគូសហការ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

លោក ថុន បូរ៉ា អគ្គនាយកក្រុមហ៊ុន ខេអេចលែន បានលើកឡើងថា កម្មវិធីនេះ មិនត្រឹមតែផ្ដល់ចំណេះដឹងអំពីបច្ចុប្បន្នភាពនៃវិស័យអចលនទ្រព្យ និងគន្លឹះក្នុងអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាអ្នកជំនាញផ្នែកអចលនទ្រព្យដ៏ពូកែប៉ុណ្ណោះទេ ក៏ប៉ុន្តែអ្នកចូលរួម ថែមទាំងអាចចាប់យកឱកាសចំណេញពីការប្រូម៉ូសិនជាច្រើននេះផងដែរ។

នៅចំពោះមុខដៃគូសហការជាច្រើននាក់ លោក ថុន បូរ៉ា បានបង្ហាញថា ក្រុមហ៊ុន ខេអេចលែន បានយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាពសំណង់ ដែលមានស្តង់ដាសមស្របទៅតាមបច្ចេកទេស និងជ្រើសរើសសំភារៈដែលមានគុណភាពល្អសម្រាប់សាងសង់ផ្ទះ និងអគារនីមួយៗ រួមទាំងប្រកាសផ្ដល់ជូនកាដូដល់អតិថិជនដែលទិញផ្ទះនៅក្នុងគម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូចដំបូងនូវការបញ្ចុះតម្លៃពិសេស រង្វាន់ទូទឹកកក ទូរទស្សន៍ និងការរចនាផ្ទះបាយ លក្ខខណ្ឌបង់ប្រាក់ងាយស្រួល រួមជាមួយនិងលក្ខខណ្ឌពិសេសជាច្រើនទៀត។

លោក ថុន បូរ៉ា ចាត់ទុកការប្រូមូសិននៅពេលនេះ គឺជាឱកាសដ៏ល្អបំផុតសម្រាប់ដៃគូសហការ និងអតិថិជន ដែលអាចវិនិយោគដើម្បីចំណេញបានច្រើន។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន ខេអេចលែន ជាក្រុមហ៊ុនស្របច្បាប់ត្រឹមត្រូវ មានមូលដ្ឋានគ្រឹះរឹងម៉ាំ មានចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ព្រមទាំងមានគម្រោងអភិវឌ្ឍន៍ល្អៗនៅតំបន់ដ៏មានសក្ដានុពលសេដ្ឋកិច្ច។

គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច មានទំហំ១០០ហិកតា មានការអភិវឌ្ឍដូចជា ដីឡូតិ៍ ផ្ទះអាជីវកម្ម វីឡាទោល វីឡាកូនកាត់ មជ្ឍមណ្ឌលពាណិជ្ជកម្មទាំង១០ប្រភេទ ផ្សារធំទូលាយ និងទីធ្លារសម្រាប់រៀបចំកម្មវិធី និងពិព័រណ៍ពាណិជ្ជកម្ម រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជា ប្រព័ន្ធផ្លូវបេតុង ប្រព័ន្ធលូ ប្រព័ន្ធទឹកភ្លើង ជាដើម ។

គម្រោងដ៏ប្រណិតនេះ មានទីតាំងស្ថិតនៅជិតផ្លូវ៥១ និងជិតសួនឧស្សាកម្មកាណាឌីយ៉ាទំហំ៥០០ហិកតា ដែលជាតំបន់កំពុងមានការអភិវឌ្ឍដូចជា ផែស្ងួត រោងចក្រ សហគ្រាសធំៗ ឃ្លាំងផ្ទុកទំនិញនានា ក៏ដូចជាគម្រោងអភិវឌ្ឍលំនៅដ្ឋានជាដើម។ ដូចនេះ ក្នុងពេលអនាគតដ៏ខ្លី គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច នឹងក្លាយជាតំបន់ដ៏មានសក្ដានុពលបំផុតក្នុងការរស់នៅ ការប្រកបអាជីវកម្ម និងការវិនិយោគផ្សេងៗជាច្រើនទៀត។

ដៃគូសហការទាំងអស់ដែលបានចូលរួមពិធីនេះ បានលើកឡើងនូវមតិដូចៗគ្នាថា ពួកគាត់ពិតជាមានមោទនភាពដែលបានជ្រើសរើសដៃគូសហការបានត្រូវ គឺក្រុមហ៊ុន ខេអេចលែន នេះហើយ និងបានទទួលលទ្ធផលជោគជ័យដ៏ច្រើននាពេលកន្លងមក ព្រោះក្រុមហ៊ុនមានមូលដ្ឋាន និងចក្ខុវិស័យច្បាស់លាស់ មានថ្នាក់ដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់ មានគម្រោងអភិវឌ្ឍន៍ល្អៗ ថែមទាំងមានប្រូម៉ូសិនបញ្ចុះតម្លៃ និងរង្វាន់ជាច្រើន។

http://www.facebook.com/KHLandCoLtd/videos/371494454100382/

 

ក្នុងនាមជាដៃគូសហការ ពួកគាត់បានសង្កេតឃើញថា ក្រុមហ៊ុន ខេអេចលែន តែងតែយកចិត្តទុកដាក់សំខាន់ទៅលើការធ្វើយ៉ាងណាឱ្យអតិថិជនទទួលបានគុណភាពខ្ពស់នៃសំណង់ ព្រមទាំងផលចំណេញច្រើន ដៃគូសហការទទួលបានជោគជ័យ ដែលកត្តានេះ ធ្វើឱ្យក្រុមហ៊ុនទទួលបាននូវទំនុកចិត្តខ្ពស់ និងមានការរីកចំរើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here