ដោយ៖ បុរស វុត្ថា
ភ្នំពេញ៖ តើលោកអ្នកកំពុងចង់ដឹងពីសណ្ឋាគារលំដាប់ផ្កាយ៧ ដែលល្អបំផុតសម្រាប់ស្នាក់នៅក្នុងទីក្រុងឌុយបៃមែនទេ ? គេហទំព័ត៌ Propertyarea.asia នឹងណែនាំលោក អ្នកអោយស្គាល់ពីសណ្ឋាគារ Burj Al Arab ដ៏អស្ចារ្យមួយនេះ។
ដោយ៖ បុរស វុត្ថា
ភ្នំពេញ៖ តើលោកអ្នកកំពុងចង់ដឹងពីសណ្ឋាគារលំដាប់ផ្កាយ៧ ដែលល្អបំផុតសម្រាប់ស្នាក់នៅក្នុងទីក្រុងឌុយបៃមែនទេ ? គេហទំព័ត៌ Propertyarea.asia នឹងណែនាំលោក អ្នកអោយស្គាល់ពីសណ្ឋាគារ Burj Al Arab ដ៏អស្ចារ្យមួយនេះ។
សណ្ឋាគារ Burj Al Arab លំដាប់ ផ្កាយ ៧ គឺជាសណ្ឋាគារដែលល្អស្អាតជាងគេនៅលើពិភពលោក ។ Burj Al Arab គឺជាភាសាអារ៉ាប់ដែលមានន័យជាភាសាខ្មែរ ប៉ម នៃ អារ៉ាប់ មានកន្លែងស្នាក់នៅផ្កាយ៧លំដាប់ពិភពលោកក្នុងប្រទេសអារ៉ាប់រួមនាទីក្រុងឌុបៃ។ សណ្ឋាគារមួយនេះ ត្រូវបានសារព័ត៌មាន Daily Telegraph ប្រគល់ពានរង្វាន់ជា Ultimate Luxury Luxury Travel Awards ប្រចាំឆ្នាំដែលមានឈ្មោះថា Best Hotel in the World’ ដែលសណ្ឋាគារនេះទទួលបានជាលើកទីបីហើយ។ ពានរង្វាន់នេះផងដែរ ត្រូវបានគេប្រគល់សម្រាប់ឆ្នាំទី៩ក្នុងលំដាប់ “សណ្ឋាគារល្អបំផុតនៅមជ្ឈឹមបូព៌ា” ។
តើសណ្ឋាគារ Burj al Arab ទទួលបានការយកចិត្តទុកដាក់ថាជាសណ្ឋាគារ ផ្កាយ ៧ យ៉ាងដូចម្តេច?
អគារ Burj Al Arab ត្រូវបានគេហៅថាអគារអច្ឆរិយៈ ដ៏ល្បីល្បាញមួយនៅលើពិភពលោក។ ស្ថាបត្យកម្មដ៏ធំមួយនេះត្រូវបានសាងសង់ពឹងផ្អែកលើកោះសិប្បនិម្មិត នៅក្នុងសមុទ្រដែលភ្ជាប់ទៅនឹងច្រាំងទន្លេ ដោយមានស្ពានភ្ជាប់ទៅកាន់សណ្ឋាគារនេះ ដែលមើលទៅពោរពេញដោយអច្ចឆរិយៈភាព។ វិស្វកម្មនៃសំណង់ដ៏គួរឱ្យចាប់អារម្មណ៍នេះត្រូវបានសាងសង់ឡើងជាមួយនឹងបច្ចេកវិទ្យាទំនើបបំផុត។ អគារនេះប្រើប្រាស់បេតុងជាង៧០,០០០ម៉ែត្រ និងប្រើប្រាស់ដែកប្រមាណជាង៩០០០តោន។
ទំហំនៃការចំណាយសាងសង់សណ្ឋាគារកម្រិតផ្កាយ៧នេះដ៏អស្ចារ្យនេះ អស់ទឹកប្រាក់១០០០លានដុល្លារអាមេរិក និងតម្លៃស្នាក់នៅ២៤,០០០ដុល្លារក្នុងមួយយប់ ដែលជាប់តម្លៃខ្ពស់បំផុតទី១២ ក្នុងចំណោមសណ្ឋាគារល្បីៗបំផុតនៅលើពិភពលោក។
Burj Al Arab មានកំពស់សរុប៥៦ជាន់ មានបន្ទប់ចំនួន២០២បន្ទប់ មានកំពស់សរុប៣២១ម៉ែត្រ និងជាប់ជាសណ្ឋាគារខ្ពង់ជាងគេលំដាប់ទី៣លើពិភពលោក។
រូបរាងនៃអាគារនេះ ត្រូវរចនាឡើងប្រៀបបានទៅនឹងរូបរាងកាប៉ាល់ដែលចតនៅមាត់សមុទ្រ ជាពិសេសវាត្រូវបានសាងសង់ឡើងជានិម្មិតរូបនៃដែនដីអារ៉ាប់ (នាវាចម្បាំងអារ៉ាប់)។ ស្លាបពីរសងខាងមានរូបរាងជាអក្សរV ប្រៀបបានជា”ដុំថ្ម” ដ៏អស្ចារ្យនៅចន្លោះនៃអាគារនោះ។ ការកសាង Burj Al Arabបានចាប់ផ្តើមនៅក្នុងឆ្នាំ១៩៩៤ ហើយបានដាក់អោយដំណើរការជាផ្លូវការនៅក្នុងខែធ្នូឆ្នាំ១៩៩៩ ។
អាគារដ៏អស្ចារ្យនេះត្រូវបានបង្កើតឡើងដើម្បីនិមិ្មតរូប និងសារៈសំខាន់នៃទីក្រុងឌូបៃ ហើយត្រូវបានគេស្គាល់ជាទូទៅថា ជាអគារដ៏ល្បីល្បាញក្នុងពិភពលោក។
លក្ខណៈដ៏ពិសេសជាច្រើនដែលសណ្ឋាគារដ៏ប្រណីតនេះបានបង្ហាញ គឺមានបំពាក់ភ្លើងព៌ណដ៏ស្រស់ស្អាត (Ellipse)ដែលរំលេចនិងរួមបញ្ចូលជាមួយទឹក និងភ្លើង។ ភ្លើងពណ៌ដែលគេតុបតែងដ៏អស្ចារ្យនោះ បានបាញ់ឡើងទៅលើអាកាស ពីប៉មអាគារនៃជាន់ទីបួន ដែលស្ថិតនៅច្រកចូលមុខនៃអគារ Burj Al Arab ។ ការរចនាផ្ទៃខាងក្នុងដ៏អស្ចារ្យ និងពណ៌ផ្សេងៗ ត្រូវបានបំផុសឡើងដើម្បីបង្ហាញពីទឹកដី និងវប្បធម៌របស់ប្រទេសអារ៉ាប់។ អ្វីកាន់តែអស្ចារ្យរបស់អាគារនេះ ស្ថាបត្យករកំពូល ដែលបានរចនាអាគារនេះឡើង បានរចនាឲ្យមានទឹកជ្រោះសប្បនិម្មិតពុះចំកណ្តាលអាគារនេះ និងមានអាងចិញ្ចឹមត្រីដ៏ធំបំផុត ដែលកសាងដោយថ្មម៉ាប ជាពិសេសយើងក៏មិនភ្លេចទេ នៅខាងក្នុងសណ្ឋាគារលំដាប់ផ្កាយ៧ដ៏ប្រណិតនេះ ក៏មានដាក់តាំងដុំមាស24ការ៉ាត ដែលមានប្រវែង ១៧៩០ម៉ែត្រការ៉េ (Gold Leaf)៕