ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ការវិនិយោគដោយប្រថុយប្រថាន មិនមែនការការវិនិយោគដោយឆ្លាតវៃនោះទេ ប៉ុន្តែការប្រើប្រាស់ចំណេះដឹងឲ្យបានត្រឹមត្រូវ មុនសម្រេចចិត្តិវិនិយោគ នឹងធ្វើឲ្យការវិនិយោគរបស់អ្នកប្រាសចាកហានិភ័យ និងទទួលបានផលចំណេញ។
លោក ង៉ែត ជូ ដែលជាអ្នកវិភាគសេដ្ឋកិច្ច និងអចលនទ្រព្យបានចែករំលែកបទពិសោធន៍របស់ខ្លួន មុននឹងសម្រេចចិត្តវិនិយោគលើដីធ្លីគួរគិតពីកត្តាអ្វីខ្លះ? លោកបានឲ្យ Propertyarea.asia ដឹងកាលពីសប្តាហ៍មុនថា ការវិនិយោគលើដីធ្លីមិនអាចទទួលបានផលមកវិញមុនរយៈពេល១ឆ្នាំឬមួយឆ្នាំនោះទេ។ វាត្រូវការពេលវេលាសមស្របមួយ ហេតុនេះ មុនសម្រេចចិត្តវិនិយោគលើដីធ្លី អ្នកវិនិយោកគគួរគិតកត្តាមួយចំនួនសិន ដូចជា ទី១ សូមដកចេញនូវការពឹងផ្អែកលើព្រេងសំណាងជាមុនសិន ព្រោះព្រេងសំណាងវាមិនអាចកើតមានពិតប្រាកដទេ បើយើងគ្មានមូលដ្ឋានសម្រេចចិត្តត្រឹមត្រូវ ទី២ ត្រូវសួរខ្លួនឯងថា បើសិនជាគំរោងរបស់ខ្លួនជាប់គាំង លក់មិនចេញ តើយើងអាចទ្រាំឬមានវិធីសាស្ត្រដោះស្រាយបានប៉ុន្មានឆ្នាំ បើយើងរង់ចាំឬអាចដោះស្រាយបាន យើងនឹងទទួលជោគជ័យ។






