ដោយ គង់ សូរិយា
ភ្នំពេញ៖ ស្របពេលកំនើនប្រជាសាស្រ្ត និងការកើនឡើងនូវគម្រោងវិនិយោគនានា នៅភាគខាងត្បូងរាជធានីភ្នំពេញ សាលាក្រុងប៉ារីសសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញកំពុងសិក្សាពីការអភិវឌ្ឍន៍ និងបញ្ហាប្រឈមនាពេលអនាគតនៅតំបន់ខាងលើនេះ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកម៉េត មាសភក្តីបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលម៉ិញនេះថា សាលាក្រុងប៉ារីសបាននិងកំពុងសិក្សាពីការអភិវឌ្ឍ និងបញ្ហាប្រឈម ដើម្បីរកដំណោះស្រាយនាពេលអនាគត នៅពេលចំនួនប្រជាពលរដ្ឋកើនឡើងនៅតំបន់ភាគខាងត្បូង ឈៀងខាងលិចរាជធានីភ្នំពេញ។ លោកបន្តថា ការសិក្សានេះនឹងផ្តោតលើបញ្ហាហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋចម្រោះទឹកកខ្វក់ តំបន់បៃតង និងបញ្ហាមួយចំនួន ទៀត ដើម្បីធ្វើជាមូលដ្ឋានសម្រាប់រៀបចំផែនការអភិវឌ្ឍនាពេលអនាគត។







