ដោយវុត្ថា
ភ្នំពេញ: តាមការការសិក្សារបស់ក្រុមហ៊ុនប្រឹក្សាយោបល់ និងរចនាពិភពលោក Arcadis បានចេញរបាយការណ៍បស់ខ្លួនកាលពីពេលថ្មីនេះថា ទីក្រុងសឹង្ហបុរីជាទីក្រុងថ្លៃបំផុតលំដាក់ទី៤នៅអាស៊ី ក្នុងការសាងសង់វិស័យសំណង់អគារ បន្ទាប់ពីទីក្រុង ហុងកុង ទីក្រុងម៉ាកាវ និងទីក្រុងតូក្យូ។
បើតាមការចុះផ្សារសារព័ត៌មានTHE STRAITS TIMES បានឲ្យដឹងថា ប្រទេសនេះ ក៏បានជាប់ចំណាត់ថ្នាក់ទី២៧ ក្នុងចំណោមប្រទេស៥០នៅលើពិភពលោក ក្នុងការសាងសង់វិស័យសំណង់ ដែលមានតម្លៃថ្លៃបំផុតផងដែរក្នុងឆ្នាំ២០១៨នេះ។ ការសិក្សានេះបានបង្ហាញថា មានអគារចំនួន១៣ប្រភេទនៅទីក្រុងទាំងមូល ជាតំណាងលក្ខណៈពិសេសនៃការប្រើប្រាស់ និងបំពេញតម្រូវការទីផ្សាររបស់ប្រជាពលរដ្ឋក្នុងស្រុក។
-->
Arcadisបានបញ្ជាក់ទៀតថា ដូចការរំពឹកទុកចាប់តាំងពីឆ្នាំ២០១៧ មកដល់បច្ចុ ប្បន្ននេះ ប្រទេសនានានៅលើពិភពលោក កំពុងតែមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច ដែលអាចនឹងបង្កើនល្បឿន នៃតម្រូវការសាងសង់អគារបន្ថែមទៀត។

ទីផ្សារសំណង់នៅក្នុងទីក្រុងសឹង្ហបុរី ត្រូវបានគេចាប់ផ្តើមយកចិត្តទុកដាក់ បន្ទាប់ពីការកែតម្រូវជាបន្តបន្ទាប់ជាច្រើនឆ្នាំដែលបណ្តាលមកពីការផ្គត់ផ្គង់ច្រើនពេក និងសេដ្ឋកិច្ចមានលក្ខណៈដើរយឺត។ ទីក្រុងសឹង្ហបុរីត្រូវបានគេកត់សម្គាល់ថាតម្លៃចំណាយលើការសាងសង់សំណង់នៅតែថ្លៃខ្ពស់ជាងមុន។
Arcadis បានព្យាករណ៍ទៀតថា តំលៃសាងសង់នៅក្នុងទីក្រុងសឹង្ហបុរី នៅតែបន្តកើនឡើងរវាង១ ទៅ២ភាគរយនៅក្នុងឆ្នាំ ២០១៨ នេះ ។ តម្រូវការវិស័យសាធារណៈនឹងនៅតែជាអ្នកចូលរួមដ៏សំខាន់ ដែលមានប្រហែល៦០ភាគរយនៃតម្រូវការ។
លោក Khoo Sze Boon នាយកប្រតិបត្តិ និងជាប្រធានផ្នែកគ្រប់គ្រងតម្លៃនិងការស្ទង់មតិ នៅក្រុមហ៊ុន Arcadis ប្រចាំប្រទេសសឹង្ហបុរីបាននិយាយថា ក្នុងរយៈពេល១០ ឆ្នាំកន្លងមកនេះ ប្រទេសសឹង្ហបុរី រកបានលុយចំនួនជាង២០ពាន់លានដុល្លារពីវិស័យសំណង់របស់ខ្លួន៕