ដោយ គង់ សូរិយា
ភ្នំពេញ៖ អ្នកទិញលំនៅដ្ឋានក្នុងបុរីមួយចំនួន បាននិងកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ទាក់ទងប័ណ្ណកម្មសិទ្ឋគ្រប់គ្រងអចលនទ្រព្យរបស់ខ្លួន ដែលពួកគេប្រឈមបញ្ហានឹងការលក់ផ្ទះមិនចេញ ឬមានបញ្ហាក្នុងការផ្ទេរលំនៅដ្ឋានរបស់ខ្លួន ទៅអ្នកដទៃទៀតពេលត្រូវការលក់ឬដូរលំនៅដ្ឋានរបស់ខ្លួន។
អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអចលនទ្រព្យលោកង៉ែត ជូបានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា អ្នកទិញលំនៅដ្ឋានក្នុងបុរី ឬសំណង់ផ្ទះល្វែង គួរសាកសួរម្ចាស់បុរីទាក់ទងនឹងប្លង់លំនៅដ្ឋានដែលខ្លួនបានទិញ ថាជាប្លង់រ៉ឹងឬជាប្លង់ទន់ ព្រោះបើប្លង់រ៉ឹងអ្នរោះបើប្លង់រ៉ឹងទាមទារថាជាប្លង់រ៉ឹងឬជាប្លង់ទន់បានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា អ្នកទិញលំនៅដ្ឋានក្នុងបុរីគួរសាកសួរម្ចាស់បុរីទាកទិញត្រូវទាមទារការកាត់ប្លង់ផ្លូវការ និងធ្វើឡើងតាមនិតិវិធីច្បាប់ ហើយការបង់ថ្លៃសេវាកម្មនៃការរត់ប្លង់កម្មសិទ្ឋ អាស្រ័យលើការចចារវាងភាគីអ្នកលក់ និងអ្នកទិញ។ លោកបន្តថា មានករណីខ្លះម្ចាស់គ្រប់គ្រងបុរី ឬអ្នកសាងសង់ផ្ទះល្វែងលក់ មានប្លង់មេរបស់ខ្លួន និងមិនបានផ្ទេរកម្មសិទ្ឋរបស់ខ្លួន ដល់អ្នកទិញលំនៅដ្ឋានរបស់ខ្លួននោះទេ គឺធ្វើប្លង់ជូនអ្នកទិញត្រឹមអាជ្ញាធរមូលដ្ឋានខ័ណ្ឌ ឬស្រុកប៉ុណ្ណោះ។






