ដោយ វុត្ថា
ភ្នំពេញ៖ ភាពប្រសើរឡើងនៃទីផ្សារអជលនទ្រព្យ ក្នុងទីក្រុងបាងកក ប្រទេសថៃកំពុងទាក់ទាញ ក្រុមហ៊ុនអចលនទ្រព្យប្រទេសជប៉ុនជាច្រើន ហូរចូលទៅរកស៊ីក្នុងទីផ្សារអចលទ្រព្យប្រទេសនេះ។
ក្រុមហ៊ុន Tokyo Taemono Co., គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ ក្នុងការអភិវឌ្ឍក្នុងទីក្រុង Tokyo ជាក្រុមហ៊ុនឈានចូលប្រទេសថៃចុងក្រោយគេ ដើម្បីវិនិយោគអាគារពាណិជ្ជកម្ម នៅប្រទេសដែលមានសេដ្ឋរីកចម្រើនទី២ ក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ខណៈការផ្គត់ផ្គន់ទីផ្សារខុនដូ ក្នុងទីក្រុងបាងកកកំពុងចាប់ផ្តើមងើបឡើងវិញ។
តាមការចុះផ្សាយពីសារព័ត៌មាន The Japantimes បានឲ្យដឹងថា កាលពីពេល ថ្មីៗនេះ ក្រុមហ៊ុន Tokyo Taemono Co., បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនក្នុងស្រុក Raimon Land Public Co ក្នុងទំហំទឹកប្រាក់ចំនួន៩,១ ពាន់លានបាត ដែលស្មើនឹងប្រមាណជាង២៨៨លានដុល្លារ ដើម្បីសាងសង់ខុនដូខ្ពស់កប់ពពកចំនួន២ មួយស្ថិតនៅក្នុងតំបន់ Sathorn និងមួយទៀតស្ថិតនៅក្នុងតំបន់ Prompong ដែលខុនដូទាំងពីរនេះ ស្ថិតចំកណ្តាលបេះដូងនៃទីក្រុងទាំងមូល។
នេះ គឺជាគម្រោងទី១ ក្នុងប្រទេសថៃ សម្រាប់ក្រុមហ៊ុន Tokyo Tatemono ចាប់តាំងពីក្រុមហ៊ុននេះ បានបើកដំណើរការរយៈពេលជាង១០០ឆ្នាំមកនេះ ។ ក្រុមហ៊ុនជប៉ុនដ៏ធំមួយនេះ បានអភិវឌ្ឍន៍គម្រោងអចលនទ្រព្យជាច្រើន កន្លែងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជានៅក្នុងប្រទេសសឹង្ហបុរី និង ប្រទេសមីយ៉ាន់ម៉ាជាដើម។
ក្រុមហ៊ុននឹងសាងសង់ខុនដូដែលមានផ្ទះសរុប៤០០យូនីត ដែលក្នុងយូនីតនីមួយតម្លៃជាង១០លានបាត។ ការសាងសង់នៅឆ្នាំ នេះនឹងបញ្ចប់នៅឆ្នាំ២០២១។
នាយកប្រតិបត្តិក្រុមហ៊ុន Tokyo Tatemono លោក Katsuhito Ozawa មានជំនឿថា ការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ប្រទេសថៃ នឹងនៅតែមានស្ថេរភាព ជាពិសេសនឹងធ្វើឲ្យមានតម្រូវការលំនៅដ្ឋាន កាន់តែច្រើនឡើងមួយកម្រិតទៀត។
អគ្គនាយកក្រុមហ៊ុន Raimon Land លោក Adrian Lee បានគូសបញ្ជាក់ដែរថា ក្រុមហ៊ុនរបស់លោក បានកាន់កាប់ភាកហ៊ុន៥១ភាគរយ នៅក្នុងគម្រោងនេះ ក្នុងការអភិវឌ្ឍលំនៅដ្ឋានកម្រិតកណ្តាល កម្រិតមធ្យម និងកម្រិតខ្ពស់ ដោយរំពឹងថា នឹងទទួលបានចំណូលកើនឡើងទ្វេរដងពី១០ ទៅ១២លានបាតសម្រាប់៥ឆ្នាំទៅមុខទៀត។
ក្រុមហ៊ុនអចលនទ្រព្យប្រទេសជប៉ុន បានហូចូលមករកស៊ីនៅក្នុងប្រទេសថៃជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៣ ដោយលើកដំបូងមានក្រុមហ៊ុន Mitsuri Fudosan Co., ដែលជាក្រុមហ៊ុននាំមុខគេ ក្នុងការអភិវឌ្ឍន៍លំនៅដ្ឋានរបស់ជប៉ុន និងបានចាប់ដៃគូជាមួយក្រុមហ៊ុន Ananda Development Public Co. សម្រាប់គម្រោង១៨៧៥ យូនីត។
ក្រមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជប៉ុ នដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសថៃ មានក្រុមហ៊ុន Mitsubishi Estate group, Tokyo Corp, Nomura Real Estate Development Co. Mitsui Fudosan, Hankyu Hanshin Properties Corp. ,Sena Development Public Co., Osaka-based Shinwa Real Estate Co., Woraluk Property Public Co.,Tokyo-based Hoosiers Holdings និង Development Public Co. ជាដើម។
អ្នកជំនាញផ្នែកអចលនទ្រព្យក្នុងប្រទេសថៃ លោក Nalinrat Chareonsuphonលើកឡើងថា ទីផ្សារអចលនទ្រព្យក្នុងប្រទេសថៃ មានភាពល្អប្រសើរក្នុងដើឆ្នាំ២០១៨នេះ ដោយសារមានការចូលមករកស៊ី ពីសំណាក់ក្រុមហ៊ុនជប៉ុនជាច្រើន ដែលបាននិងកំពុងអភិឌ្ឍន៍វិស័យខុនដូចក្នុងប្រទេសថៃ ក្នុងនោះមានគម្រោងធំៗចំនួន៤របស់ក្រុមហ៊ុនអចលនទ្រព្យជប៉ុនកកំពុងអនុវត្តក្នុងឆ្នាំនេះ។
លោកបញ្ជាក់ទៀតថា “ការកើនឡើងនេះ វិនិយោគអចលនទ្រព្យពីប្រទេសជប៉ុនបានផ្តល់ឪកាសជាច្រើន សម្រាប់ក្រុមហ៊ុនអភវិឌ្ឍន៍ក្នុងស្រុក ទទួលបានផលប្រយោជន៍ និងជំនាញថ្មី្ៗជាច្រើនផ្សេងទៀតក្នុងគ្រប់គ្រង ក៏ដូចជា អភិវឌ្ឍន៍លំនៅដ្ឋានឲ្យមានស្តង់ដារ”៕