ដោយគង់ សូរិយា
ភ្នំពេញ៖ ជាមួយនឹងកំនើនសេដ្ឋកិច្ចសម្រេចបានជាង៧ភាគរយក្នុងមួយឆ្នាំ ក្នុងរយៈពេលជាងពីរទសវត្សរ៍ និងស្ថិរភាពនយោបាយ បានធ្វើឲ្យកម្ពុជារីកចម្រើនយ៉ាងលឿន ដោយអ្នកវិនិយោគចិនបានហៅកម្ពុជាថា “គុជខ្យងនៃតំបន់អាស៊ី”។
មានប្រសាសន៍ក្នុងសន្នីសិទពិភពលោកអាស៊ី-អឺរ៉ុបស្តីពី ខ្សែក្រវ៉ាត់មួយ ផ្លូវមួយនា រសៀលថ្ងៃទី២៩ ឧសភា ២០១៨កន្លងមក ដោយមានការចូលរួមពីអ្នកវិនិយោគមកពី ប្រទេសចិន សហរដ្ឋអាមេរិក ជប៉ុន ថៃ ហុងកុង ម៉ាកាវ ក្រិច រុស្ស៊ី ស្វីស លោកលី ជីខៃ តំណាងសម្ព័ន្ធក្រុមហ៊ុនប្រមាណ១០បានលើកឡើងថា សន្និសិទនេះមានគោលបំណងគៀងគរអ្នកវិនិយោគទុន មកពីបណ្តាប្រទេសនានានៅលើសកលលោក ដែលមានចំណាប់អារម្មណ៍សូមមករកស៊ីនៅក្នុងស្រុកខ្មែរ។ ប្រទេសកម្ពុជាជាប្រទេសមួយ ត្រូវបានគេហៅ “គុជខ្យងនៅតំបន់អាស៊ី” និងជាប្រទេសធ្លាប់រងគ្រោះដោយសារសង្គ្រាម បណ្តាលឲ្យមានការខ្ទេចខ្ទាំ។
-->
លោកបន្តថា “ឥលូវនេះប្រទេសដ៏កំសត់មួយនេះ បានកំពុងតែមានសុខសន្តិភាព និងស្ថេរភាពពេញលេញ ដែលធ្វើឲ្យអ្នករកស៊ីមានឱកាសឬជាឱកាសមាស សម្រាប់អ្នកវិនិយោគទុនដែលចង់មកធ្វើការវិនិយោគនៅកម្ពុជា”។
លោកលី ជីខៃបានបន្តថា អ្នកដែលចូលរួម និងពិភាក្សាគ្នាធ្វើយ៉ាងណាឲ្យមានការចូលរួម និងគំាទ្រលើគោលនយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់រដ្ឋាភិបាលចិន កម្ពុជា ដែលកំពុងតែធ្វើកិច្ចសហប្រតិបត្តិការល្អគ្រប់ជ្រុងជ្រោយ។ កិច្ចពិភាក្សាគ្នានេះ ធ្វើយ៉ាងណាឲ្យអ្នកវិនិយោគទទួលបានផលប្រយោជន៍ ពីគោលនយោបាយនេះ។ អ្នកវិនិយោគ ក៏នឹងធ្វើការជំរុញការអភិវឌ្ឍផ្នែកពាណិជ្ជកម្ម ពីកាធ្វើពាណិជ្ជកម្មបែបប្រពៃណី ទៅជាការធ្វើពាណិជ្ជកម្មបែបវិទ្យាសាស្ត្រទំនើប ដើម្បីទទួលបានប្រសិទ្ធខ្ពស់ និងកាត់បន្ថយតម្លៃដើមផងដែរ។
ការរៀបចំសន្និសីទនេះដែរ ត្រូវបានក្រុមអ្នកវិនិយោគបានកត់សម្គាល់ឃើញថា មូលហេតុដែលពួកគេចង់ធ្វើវិនិយោគនៅកម្ពុជា ដោយសារតែសេដ្ឋកិច្ចនៅកម្ពុជាមានកំណើនជាង៧ភាគរយ ក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ។ កម្ពុជាគឺជាប្រទេសដែលមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងរក្សាបានសុខសន្តិភាព ដែលធ្វើឲ្យអ្នកវិនិយោគទនុនងាយស្រួលក្នុងការមកធ្វើវិនិយោគ៕